ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី The Cambodia Daily Khmer
-
- News
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
-
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
១) សាលាដំបូងខេត្តកំពង់ស្ពឺ នឹងប្រកាស សាលក្រមលើសំណុំរឿងប្រធានសហជីព រោងចក្រ វីង ស្តារស៊ូ លោក ជា ចាន់ នៅចុងខែក្រោយ។
២) ក្រសួងយុត្តិធម៌សិក្សាថាតើត្រូវបង្កើតច្បាប់ថ្មីឬធ្វើវិសោធនកម្មលើច្បាប់ចាស់ចំពោះជនទាំងឡាយណាដែលហ៊ាននិយាយថា កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។
៣) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន ចាត់ទុកកម្ពុជា ជាមិត្តដែកថែបដែលអាចទុកចិត្តបាន។
៤) សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃទី៥ ខែមិថុនា។
៥) បារាំង អាល្លឺម៉ង់និងស៊ុយអែតសម្រេចបើកសិទ្ធិឱ្យ អ៊ុយក្រែនវាយប្រហារលើគោលដៅទ័ពរុស្ស៊ីនៅក្នុងទឹកដីរុស្ស៊ី។ -
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
១. សមយុទ្ធ នាគមាស រវាងកងទ័ពខ្មែរ និង កងទ័ពចិន ចប់ទាំងដីគោក ចប់ទាំងសមុទ្រ
២. ក្រុមអ្នកឯកទេសប្រជុំ ជជែកគ្នាលើ គម្រោងផែនការ ជីកព្រែក ហ៊្វូណន ចង់ជីកឲ្យឆាប់
៣. អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនក្មេងទំនើង ឬ ក្មេងពាលនៅតាមខេត្ត
៤. រាជរដ្ឋាភិបាល កំណត់ថ្ងៃទី៣ ខែមិថុនា គឺថ្ងៃចន្ទ ១២រោច ខែពិសាខ ជាថ្ងៃកាន់ទុក្ខសម្តេចសង្ឃរាជ
៥. រ៉ុកកែតផ្ទុកផ្កាយរណបស៊ើបការណ៍កូរ៉េខាងជើង មិនហោះទៅលំហអាកាស ធ្លាក់ចុះដីវិញ -
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
១-ការបោះឆ្នោតអសកលបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ បានបញ្ចប់ ហើយបក្សតូចៗប្ដេជ្ញាតស៊ូបោះឆ្នោតរហូត
២-តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជម្រះក្ដីសកម្មជនបរិស្ថាន ១០នាក់
៣-អតីតនាយករដ្ឋមន្ត្រីអរគុណចិន ជំនួននាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាល
៤-អ្នកដឹកនាំដែលវៀតណាម លើកបន្តុបធ្លាប់អះអាងថា សន្ធិសញ្ញាខុសច្បាប់ចាត់ទុកជាមោឃៈក្រោយសន្ធិសញ្ញាទីក្រុងប៉ារីស ដោយមិនប្រកាសជាផ្លូវការ
៥-ប្រធានាធិបតីអ៊ុយក្រែន សុំឲ្យមេដឹកនាំអាមេរិក និងចិន ចូលរួមប្រជុំវេទិកាសន្តិភាពសម្រាប់អ៊ុយក្រែន -
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤
១) ពលរដ្ឋតាមបណ្តាខេត្ត ថា បញ្ហាក្មេងទំនើង កើតឡើងដោយសារអាជ្ញាធរមូលដ្ឋានមិនបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់។
២) ក្រុមអ្នកវិភាគ៖ ការកាត់ទោសលោក កឹម សុខា ហាក់បង្ហាញថារដ្ឋាភិបាលបំផ្លាញនីតរដ្ឋនិង ប្រជាធិបតេយ្យរបស់កម្ពុជា។
៣) អង្គការក្រៅរដ្ឋាភិបាល ចាត់ទុការ ចាប់ខ្លួន លោក កើត សារ៉ាយជាការគំរាមដល់យុវជនលែងហ៊ានចូលរួមក្នុងកិច្ចការសង្គម។
៤) សេចក្តីរាយការណ៍ស៊ីជម្រៅ ស្តីអំពីផលខាត និងផលចំណេញ ពីព្រែកជីកហ៊្វូណន។
៥) រុស្ស៊ីចាប់ផ្ដើមគំរាមណាតូ និងក្រុមបស្ចឹមប្រទេសជាផ្លូវការដោយធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរតាក់ទិក។ -
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
១) តំណាងរាស្ត្របក្សប្រឆាំងថាអ្នកដែលប្រើមធ្យោបាយដណ្តើមអំណាចមិនប្រជាធិបតេយ្យគឺមានតែ លោក ហ៊ុន សែន ម្នាក់គត់។
២) លោក ហ៊ុន ម៉ាណែត ចោទ ប្រធានគណបក្សកម្លាំងជាតិថា ផ្សាយបំភ្លៃពីកម្មវិធីជាតិជំនួយសង្គម និងការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
៣) សេចក្តីរាយការណ៍ស៊ីជម្រៅ ស្តីអំពីផលខាត និងផលចំណេញ ពីព្រែកជីកហ៊្វូណន។
៤) លោក ហ៊ុន ម៉ាណែត ព្រមានថា រដ្ឋបរទេសគួរតែណែនាំអ្នកប្រព្រឹត្តល្មើសច្បាប់ឱ្យឈប់ធ្វើខុស ជាជាងដាក់សម្ពាធលើ រដ្ឋាភិបាលរបស់លោក។
៥) ប្រមុខការពារជាតិអង់គ្លេស ចោទចិនជាចំហចំពោះការបញ្ជូន អាវុធទៅឱ្យរុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ -
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
១. គម្រោងព្រែកជីក ហ៊្វូណន អស់ពីការរិះគន់ទាំងខ្មែរ ទាំងយៀកណាម ដល់ការបង្ខំឲ្យគាំទ្រ
២. បរិនាយក ហ៊ុន សែន ប្រកាសថា នឹងមិនចរចាជាមួយក្រុមខ្មែរប្រឆាំងឡើយ
៣. បរិនាយក ហ៊ុន សែន បញ្ជាឲ្យមានច្បាប់ ហាមមិនឲ្យខ្មែរនិយាយថា គ្មានអំពើប្រល័យពូជសាសន៍
៤. ក្នុងរបបឯកបក្ស គ.ជ.ប អះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតមូលដ្ឋាន ប្រព្រឹត្តិទៅរលូន
៥. ប្រទេសយៀកណាម មានប្រធានាធិបតីថ្មី