SBS Khmer - SBS ខ្មែរ

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាបានដាក់មីនថ្មី នៅតាមព្រំដែន។ ការបដិសេធទាំងនេះ បានធ្វើឡើង ក្រោយមានករណីផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃ ៣នាក់ រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា។ ប៉ុន្តែកម្ពុជា បានប្រកាសថា កងទ័ពថៃ ដើរជាន់មីនផ្ទុះ គឺកើតឡើង នៅក្នុងចម្ការមីនចាស់ ដែលបន្សល់ពីសង្គ្រាមស៊ីវិល ហើយកម្ពុជា មិនបានដាក់គ្រាប់មីនថ្មីឡើយ។