កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ VOA Khmer - វីអូអេខ្មែ
-
- News
កម្មវិធីវិទ្យុពេលរាត្រីប្រចាំថ្ងៃរយៈពេល ៣០នាទីរបស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែលផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូនអស់លោកអ្នកនាងនូវព័ត៌មានអំពីកម្ពុជា សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។
-
ព័ត៌មានពេលរាត្រី ៨ មិថុនា៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ពិចារណាពន្យារពេល
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ជាមួយលោក យ៉ារី លីវ៉ាន់ ដែលជាសិល្បៈករកុលាលភាជន៍ខ្មែរដ៏ល្បីអំពីតម្លៃសេរីភាពុ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ពិចារណាពន្យារពេលការសាងសង់រោងចក្រតម្លៃ ៤ ពាន់លានដុល្លារ និងព័ត៌មានផ្សេងៗទៀត៕
-
ព័ត៌មានពេលរាត្រី ៧ មិថុនា៖ អ្នកវិភាគ៖ ការតែងតាំងឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម
ព័ត៌មានថ្ងៃនេះមានដូចជា៖ អ្នកវិភាគ៖ ការតែងតាំងឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាអាចមកពីភូមិសាស្ត្រនយោបាយ។ បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «សំឡេងជំនាន់ថ្មី» ជាមួយ សុទ្ធ ពៅសំណាង សកម្មជនការពារសិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងព័ត៌មានផ្សេងទៀត៕
-
ព័ត៌មានពេលរាត្រី ៦ មិថុនា៖ អ្នកឃ្លាំមើលបារម្ភរឿងទំនិញកម្ពុជានាំចេញតិច ពេលកំពង
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកឃ្លាំមើលបារម្ភរឿងទំនិញកម្ពុជានាំចេញតិច ពេលកំពង់ផែអន្តរជាតិថ្មីបើកសម្ពោធនៅខេត្តកំពត។ ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នឹងឡើងជិតដល់៦%។ ប្រធានាធិបតីជាស្ត្រីដំបូងទើបជាប់ឆ្នោតថ្មីរបស់ម៉ិកស៊ិកសន្យាផ្សះផ្សាប្រទេស និងព័ត៌មានផ្សេងទៀត៕
-
ព័ត៌មានពេលរាត្រី ៥ មិថុនា៖ បក្សជំទាស់ថា ទស្សនកិច្ចរបស់លោក ឡយ អូស្ទីន គឺដើម្បីពិនិត្យពី
ព័ត៌មាននៅថ្ងៃនេះមានដូចជា បក្សជំទាស់ថា ទស្សនកិច្ចរបស់លោក ឡយ អូស្ទីន គឺដើម្បីពិនិត្យពីភាពមិនលម្អៀងរបស់កម្ពុជា។ ដោយខ្វះទំនុកចិត្តលើតុលាការ សកម្មជនមាតាធម្មជាតិងាកមកធ្វើពិធីបន់ស្រន់មុខតុលាការ។ អង្គការសុខភាពពិភពលោក៖ ការប្រែប្រួលអាកាសធាតុអាចបង្កើនការរាលដាលជំងឺ និងព័ត៌មានផ្សេងទៀត៕
-
ព័ត៌មានពេលរាត្រី ៤ មិថុនា៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបពិភាក្សាជាមួយថ្នាក់ដឹ
ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាលើវិស័យការពារជាតិ និងសន្តិសុខ។ លោក មាជ សុវណ្ណារ៉ា ជាប់ឆ្នោតជាប្រធានគណបក្សជំនាន់ថ្មី។ សាលក្រម «មានទោស» របស់លោក Trump ជាការផ្ដោតរបស់យុទ្ធនាការលោក Trump និងយុទ្ធនាការលោក Biden និងព័ត៌មានផ្សេងទៀត៕
-
ព័ត៌មានពេលរាត្រី ៣ មិថុនា៖ អ្នកតាមដានជំរុញឱ្យមន្ត្រីគយរឹតបន្តឹងការនាំចូលទំ
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដានជំរុញឱ្យមន្ត្រីគយរឹតបន្តឹងការនាំចូលទំនិញ ឬទូរសព្ទគ្មានពន្ធតាមច្រកព្រំដែន។ បណ្តាញសង្គមអនឡាញ Douyin និង TikTok របស់ចិនចាប់ផ្ដើមបង្ក្រាបលើព័ត៌មានប្រឌិតនិងព័ត៌មានក្លែងក្លាយ និងព័ត៌មានផ្សេងៗទៀត៕