22 épisodes

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

RFI - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ RFI Cambodian

    • Podcasts

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

    ​តើ​ដំណើរ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​គួរ​ឱ្យ​ទុក​ចិ

    ​តើ​ដំណើរ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​គួរ​ឱ្យ​ទុក​ចិ

    ការ​ដួល​សន្លប់​មនុស្ស​នៅ​កម្ពុជា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​កើត​មន្ទិល​សង្ស័យ​ថា ពួក​គេ​ទាំង​នោះ​អាច​មាន​មេរោគ​កូរ៉ូណា​ក្នុង​ខ្លួន​។ ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​ចេញ​មក​បដិសេធ​ថា ជា​ព័ត៌មាន​ប្រឌិត​បំផុល​សង្គម និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ដែល​បំប៉ោង​ព័ត៌​មាន​ទាំង​នោះ​ថែម​ទៀត​។ អ្នក​ឃ្លាំ​មើល​សង្គម​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខា​ភិបាល​កម្ពុជា​បក​ស្រាយ​និង​ពន្យល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ទាំង​ឡាយ​ទាំង​ពួង​របស់​ប្រជា​ពលរដ្ឋ​។ ឆ្លង​តាម​ការ​ពិនិត្យ​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ ទាំង​ក្រសួង​សុខា​ភិបាល​កម្ពុជា និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​អះអាង​ដូច​គ្នា​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​កើត​ជា​ថ្មី​នៅ​កម្ពុជា​ឡើយ​។

    ​តើ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ទេស​ចរណ៍​ក្នុង​ស្រុក​អាច​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​ភ្ញៀ

    ​តើ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ទេស​ចរណ៍​ក្នុង​ស្រុក​អាច​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​ភ្ញៀ

    ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរកំសាន្ត​ទៅ​ក្រៅ​ប្រទេស​កាល​ពីឆ្នាំ២០១៩​មាន​ប្រហែល​២លាន​នាក់​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូលមកម្ពុជាវិញមាន៦,៦​លាន​នាក់​។ ប៉ុន្តែរយៈពេល​២ខែ​ដើមឆ្នាំនេះ ភ្ញៀវ​ទេសចរ​បរទេស​មកកម្ពុជាបានធ្លាក់ចុះ១៥% ប៉ុន្តែ​នៅ​ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះសីហនុ​ធ្លាក់​ចុះ​ច្រើន​ជាង​នេះ​។ ឆ្លើយ​តប​នឹង​ការ​ធ្លាក់ចុះ​នៃចំនួនភ្ញៀវទេសចរ​បរទេស​នៅឆ្នាំ​២០២០នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​កំសាន្ត​នៅក្នុង​ប្រទេសដើម្បី​លើក​ស្ទួយវិស័យនេះឡើងវិញ។ តើការជំរុញឲ្យមានកំណើនទេសចរណ៍ក្នុងស្រុក​អាចទប់ទល់​នឹង​ការ​ធ្លាក់ចុះ​ចំនួនភ្ញៀវទេសចរបរទេសបានឬទេ?

    តើ​​ការ​​អំពាវ​​នាវ​​របស់​​សហភាព​អឺរ៉ុប ​នៅ​មា​ន​ទំងន់​លើ​កម្ពុជា​ទៀត​ទេ​ ក្រោយ​សេចក្

    តើ​​ការ​​អំពាវ​​នាវ​​របស់​​សហភាព​អឺរ៉ុប ​នៅ​មា​ន​ទំងន់​លើ​កម្ពុជា​ទៀត​ទេ​ ក្រោយ​សេចក្

    សហភាព​អឺរ៉ុប​តាម​រយៈគណៈកម្មការ​អឺរ៉ុប​ដែល​ទើប​តែ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដក​ផ្នែក​ខ្លះ ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ​កាល​ពី​ថ្ងៃទី ​២៧ ​កុម្ភៈ ​អោយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ​បើក​លំហ​សេរីភាព​នយោបាយ ​និង​បង្កើត​លក្ខខ័ណ្ឌ​ចាំ​បាច់​នានា ​ដើម្បី​ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​​កម្ពុជា​ឡើង​វិញ​។​ ក្នុង​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំង​អស់ ​​ដោយ​ឥត​លក្ខខ័ណ្ឌ​ផង​ដែរ​។ ​​ប៉ុន្តែ​ភ្លាមៗ​នោះ​​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ច្រាន​ចោល​។ ​ដូច្នេះ​ តើ​ការ​អំពាវនាវ​របស់​សហភាព​អឺ​រ៉ុប​ជា​ថ្មី​នេះ ​អាច​មាន​ទំងន់ ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​ជំហរ​ដែរ​ឬទេ​ ក្រោយ​ពី​សេចក្តី​សម្រេច​លើ ​EBA​?

    ដើម្បី​ការពារ​ព្រៃ​ឈើ និង​ធន​ធាន​ធម្មជាតិ តើ​មាន​ភាព​ចាំ​បាច់​យ៉ាង​ណាពី​ការ​ចូល​រួម​រ

    ដើម្បី​ការពារ​ព្រៃ​ឈើ និង​ធន​ធាន​ធម្មជាតិ តើ​មាន​ភាព​ចាំ​បាច់​យ៉ាង​ណាពី​ការ​ចូល​រួម​រ

    ក្រសួងប​រិស្ថាន និងសហគម​ន៍ការពារព្រៃឡង់​ទំនងជាដើរដ​ល់ផ្លូវបំបែ​កហើយ ឬយ៉ាងណានោះទេ ខណៈដែលប្រ​ជាសហគមន៍ព្រៃឡ​ង់ត្រូវបានហា​មឃាត់កាលពីពេ​លថ្មីៗនេះ មិនឲ្យបំពេញការ​ងារស្ម័គ្រចិត្ត​ដូចកាលពីមុន ក្នុងការល្បាត​នៅក្នុងតំបន់ព្រៃ​ឡង់ និងការពា​រធនធានធម្មជាតិឯទៀត។ ក្រសួ​ងបរិស្ថានបា​នបញ្ជាក់ថា ក្រសួង​មួយនេះនឹងមិ​នបោះបង់ចោ​លកិច្ចសហ​ការជាមួយសហ​គមន៍ព្រៃឡង់នោះ​ទេ ក៏ប៉ុន្តែតម្រូ​វឲ្យសហគមន៍​ព្រៃឡង់នានា មានច្បា​ប់ទំលាប់ត្រឹម​ត្រូវ។ ចំណុចនេះត្រូ​វបានរិះគ​ន់ថា ជាការរឹតត្បិ​តសិទ្ធិ ហើយវាងនឹ​ងអាចមានភា​ពចំរូងចំរះ​បន្ថែមទៀត ប្រសិ​នបើសហគមន៍ព្រៃ​ឡង់មិន​អនុវត្តតាមការចង់​បានរបស់​ក្រសួង​បរិស្ថាន​។

    ​តើ​អ្វី​ទៅ​ជា​ដំណោះ​ស្រាយ​បន្ទាន់ ដើម្បី​សង្រ្គោះ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​កុំ​ឱ

    ​តើ​អ្វី​ទៅ​ជា​ដំណោះ​ស្រាយ​បន្ទាន់ ដើម្បី​សង្រ្គោះ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​កុំ​ឱ

    ម្សិល​មិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ឱ្យ​ដឹង​ថា មាន​រោង​ចក្រ​កាត់​ដេរ​ចំនួន​១០​ហើយ បាន​ចាប់​ផ្តើម​ស្នើ​ព្យួរ​ការងារ ក៏​ប៉ុន្តែ​មិន​មែន​ជា​ការ​ព្យួរ​ទាំង​ស្រុង​នោះ​ទេ។ លោក​វាយ​តម្លៃ​ថា រោង​ចក្រ​វាយន​ភណ្ឌ​ប្រមាណ​ជា ២០០​រោង​ចក្រ នឹង​ជួប​បញ្ហា​ខ្វះ​វត្ថុ​ធាតុ​ដើម ហើយ​នឹង​ប៉ះ​ពាល់​ដល់​កម្មករ​ប្រមាណ​ជា ១៦ម៉ឺន​នាក់​។ ដូច្នេះ នៅ​ក្នុង​ស្ថាន​ភាព​បន្ទាន់​បែប​នេះ តើ​កម្ពុជា​គួរ​ដំណោះ​ស្រាយ​យ៉ាង​ណា​ខ្លះ​ទៅ ដើម្បី​ទប់​ទល់​កុំ​ឱ្យ​មាន​រោង​ចក្រ​បិទ​ទ្វារ និង​ព្យួរ​ការងារ​កម្មករ​?

    ​តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​គួរ​រុះរើ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ

    ​តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​គួរ​រុះរើ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ

    មិន​យូរ​ទេ សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​ក្នុង​អាណត្តិ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​រុះរើ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋា​ភិបាល​។ នេះ​បើ​តាម​បង្ហាញ​ឱ្យ​ដឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។ ជា​ការ​កត់​សម្គាល់ កាល​ពី​អាណត្តិ​មុន លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ធ្លាប់​បាន​រុះរើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​ខ្លះ​ដែរ​ក្នុង​គោល​បំណង​ដូច​គ្នា​នេះ​។ ដូច្នេះ បើ​សិន​ជា​នឹង​មាន​ការ​រុះរើ​នា​ពេល​ខាង​មុខ​នេះ​មែន តើ​គួរ​រុះរើ ឫ​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ពិត​ប្រាកដ​របស់​រដ្ឋា​ភិបាល​?

Classement des podcasts dans Podcasts

D’autres se sont aussi abonnés à

Plus par RFI Cambodian