5 épisodes

សួរស្ដីខ្ញុំ សក្ក័ដា។ ខ្ញុំបានធ្វើការសរសេរអត្ថបទពាក់ព័ន្ធទាក់ទងនឹងព័ត៌មានបច្ចេកវិទ្យាអស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំធ្វើ Podcast នេះដើម្បីចែករំលែកសាច់រឿងបច្ចេកវិទ្យាមួយចំនួន ទៅជាសម្លេង ជារៀងរាល់ថ្ងៃ ហើយខ្ញុំអាចនឹងផ្ដោតលើព្រឹត្តិការណ៍ថ្មីៗក្ដៅៗច្រើន។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត។

Sakada Techie Show Technology Cambodia

    • Technologies

សួរស្ដីខ្ញុំ សក្ក័ដា។ ខ្ញុំបានធ្វើការសរសេរអត្ថបទពាក់ព័ន្ធទាក់ទងនឹងព័ត៌មានបច្ចេកវិទ្យាអស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំធ្វើ Podcast នេះដើម្បីចែករំលែកសាច់រឿងបច្ចេកវិទ្យាមួយចំនួន ទៅជាសម្លេង ជារៀងរាល់ថ្ងៃ ហើយខ្ញុំអាចនឹងផ្ដោតលើព្រឹត្តិការណ៍ថ្មីៗក្ដៅៗច្រើន។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត។

    Jeff Bezos ឡើងទៅអវកាស Elon Musk React Meme និង រឿង AirPod ក្លែងក្លាយចិន ដែលគយអាមេរិកចាប់បាន

    Jeff Bezos ឡើងទៅអវកាស Elon Musk React Meme និង រឿង AirPod ក្លែងក្លាយចិន ដែលគយអាមេរិកចាប់បាន

    - ព្រឹត្តិការណ៍មុនថ្ងៃ Jeff Bezos ឡើងទៅអវកាស

    - គយអាមេរិកចាប់បាន AirPod ក្លែងក្លាយរបស់ចិនរហូត ៦២.៦លានដុល្លារ

    • 17 min
    Tesla បីដូច iPhone ដាក់កង់?

    Tesla បីដូច iPhone ដាក់កង់?

    សម្រាប់ឆ្នាំ​២០២១ នេះនរណាថាមិនស្គាល់ Tesla សូម្បីតែ Showroom នៅស្រុកខ្មែរមួយដែលមានបំពាក់លោហ្គោអក្សរ T របស់ក្រុមហ៊ុនមួយនេះ បានទាញអារម្មណ៍មនុស្សឱ្យស្លុង ចង់ដឹងការពិតថាក្រុមហ៊ុននេះនឹងមកស្រុកយើងពិត ឬយ៉ាងណា មិនតិចនាក់ទេ ហើយមានអ្នកខ្លះថែមទាំង ប្រកែកគ្នាតឹងសរសៃក សំលាង Keyboard ជជែកគ្នាហុយផ្សែងពេញកន្លែងខមិនលើ Facebook នោះ។

    តែការស្គាល់ Tesla ក្នុងកម្រិតណានោះអាស្រ័យលើព័ត៌មានដែលអ្នកទទួលយកបាន ខ្លះគិតថា Tesla ជាក្រុមហ៊ុនលក់ឡាន ឯខ្លះទៀតក៏សម្លឹងឃើញពីអនាគតនៃក្រុមហ៊ុននេះ លើសតែពីលក់ឡានអគ្គិសនី ពោលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយអាចនឹងធំលើស Apple សព្វថ្ងៃទៀតក៏ថាបាន ហើយការណ៍នេះត្រូវបានគេទទួលស្គាល់ច្រើនគ្នាព្រោះថា Elon Musk ជាមនុស្សគិតឆ្ងាយ។

    យោងតាមអត្ថបទមួយដែលចេញផ្សាយដោយកាសែត The Washington Post សរសេរដោយអ្នកកាសែតផ្នែកបច្ចេកវិទ្យាល្បីល្បាញម្នាក់លោក Faiz Siddiqui បានឱ្យដឹងថា នៅតំបន់ជង្រុកនៃបច្ចេកវិទ្យាអាមេរិក Silicon Valley ផលិតផលដែល Tesla ផលិតបាន ដែលសព្វថ្ងៃលើសលប់ជាឡានអគ្គិសនីនេះត្រូវបានគេប្រដូចទៅនឹង “iPhone ដាក់កង់”។

    តើគេចង់មានន័យយ៉ាងម៉េច?

    • 19 min
    រឿង Mark Zuckerberg ផុសរូបពពែពីរក្បាល និង Elon Musk ឈប់ប្រើ Bitcoin ឱ្យទិញ Tesla

    រឿង Mark Zuckerberg ផុសរូបពពែពីរក្បាល និង Elon Musk ឈប់ប្រើ Bitcoin ឱ្យទិញ Tesla

    កាលពីថ្ងៃ ១១ ខែឧសភាកន្លងទៅនេះ Mark Zuckerberg បង្ហោះរូបពពែពីរក្បាលនៅលើគណនី Facebook ផ្លូវការ ធ្វើឱ្យសហគមន៍អ្នកនិយម Bitcoin នៅឯ Reddit និង Twiiter ឯណោះកំពុងតែជជែកគ្នាបែកផ្សែង។

    ជជែកគ្នាក៏ដោយសារពពែពីរក្បាលដែល Mark បង្ហោះមានមួយក្បាលដែល Mark បានដាក់ឈ្មោះថា Bitcoin ដែលជាលុយគ្រីបតូកំពុងល្បីនោះ ហើយក៏ស្របពេលដែលថ្ងៃទី១១នោះទីផ្សារគ្រីបតូពិភពលោកហាក់ឡើងពណ៌ក្រហមដាំក្បាលបន្តិចផង។

    នៅលើបណ្ដាញសង្គមមានអ្នកខ្លះលើកឡើងថា Mark Zuckerberg មានទិញ Bitcoin ទុក ឯអ្នកខ្លះទៀតក៏លើកឡើងថា Mark កំពុងតែដុតដៃដុតជើងធ្វើលុយគ្រីបតូខ្លួនឯងក្រោមឈ្មោះថា DIEM ប្ដូរមកពី Libra នោះ។

    តែសម្រាប់អ្នកស្រឡាញ់សត្វវិញមើលឃើញផុសនោះថា ជាការគម្រាមកំហែងសម្រាប់ជីវិតសត្វទៅវិញ ដោយហេតុថា Mark Zuckerberg ប្រកាន់គោលការណ៍មួយថាគាត់មិនញាំសាច់ទេ ប្រសិនបើសាច់នោះគាត់មិនសម្លាប់ដោយខ្លួនឯង ហេតុនេះមានការព្រួយបារម្ភខ្លះដែរថា Mark អាចនឹង ចាត់ការពពែនោះនៅពេលណាមួយ។

    សម្រាប់ Mark Zuckerberg មិនត្រូវបានគេដឹងថាគាត់មាន Bitcoin ជាផ្លូវការប៉ុន្មាននោះទេ ហើយក៏សូមបញ្ជាក់ផងដែរថានៅក្នុងខណៈពេលនេះតម្លៃ Bitcoin ហាក់ធ្លាក់់ចុះខ្លាំងបន្តិច បន្ទាប់ពីឡើងខ្ពស់កប់ពពកដល់ ៦ម៉ឺនដុល្លារ មកពេលនេះមានតម្លៃខ្ទង់ ៤៩០០០ ដុល្លារតែប៉ុណ្ណោះ។

    គូសបញ្ជាក់ផងដែរថា ក្នុងថ្ងៃដដែលនេះផងដែរ Elon Musk ក៏បានបង្ហោះសារមួយនៅលើ គណនី Twitter របស់គាត់ផងដែរ​ ទាក់ទងទៅនឹងលុយគ្រីបតូ Dogecoin ដោយធ្វើជាសួរទៅកាន់អ្នកគាំទ្រថា គាំទ្រទេបើគាត់ប្រើកាក់នេះនៅក្នុងក្រុមហ៊ុន Tesla នោះ។



    ថ្មីៗនេះផងដែរ Elon Musk គាត់បង្ហោះ ថា Tesla ឈប់ប្រើប្រាស់ Bitcoin ក្នុងការទូរទាត់រថយន្តមួយរយៈសិន លុះត្រាតែអ្នក Mine BTC រត់ទៅប្រើ Green Energy វិញ។

    • 12 min
    យុទ្ធនាការហ្វេសប៊ុក ជាមួយនឹងអ្នកអានព័ត៌មានតែចំណងជើង

    យុទ្ធនាការហ្វេសប៊ុក ជាមួយនឹងអ្នកអានព័ត៌មានតែចំណងជើង

    ការអានតែចំណងជើងរម្លងសាច់ក្នុងនៃអត្ថបទក្លាយទៅជាទម្លាប់មួយនៃអ្នកលេងបណ្ដាញសង្គម មិនថាស្រុកយើង ឬស្រុកគេនោះទេ ហើយទម្លាប់អានបែបនេះបានបង្ករទៅជាការយល់ច្រឡំជាច្រើន និងបណ្ដាលឱ្យមានការវិនិយច្ឆ័យខុសសាច់រឿងខ្លឹមសារដើម ដោយហេតុថាការចែករំលែកលើបណ្ដាញសង្គម ផ្លេតហ្វមនីមួយកំណត់មិនឱ្យមានចំណងជើងវែងនោះទេ។

    ហើយសព្វថ្ងៃនេះបណ្ដាញសង្គមដូចជា Facebook ត្រូវបានមនុស្សជាច្រើនចាត់ទុកជាប្រភពព័ត៌មានរបស់ខ្លួន ទាំងដែលជួនកាលពួកគាត់ស៊ែរទាំងមិនបានអាន និងទទួលដឹងខ្លឹមសារខាងក្នុងឱ្យអស់នោះ។

    ទំនងជាមើលឃើញពីផលអវិជ្ជមានច្រើនពេកនៃការស៊ែរចេញដោយមិនបានអានខ្លឹមសារខាងក្នុង បើយោងតាមគណនីផ្លូវការរបស់ Facebook នៅលើ Twitter បានធ្វើការប្រកាសទាក់ទងនឹងមុខងារថ្មីមួយ ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យប្រាកដថាអ្នកស៊ែរព័ត៌មានបានអានសាច់ក្នុងមុននឹងស៊ែរចេញចែកចាយឱ្យមិត្តភិក្ដិផ្សេងទៀតបានឃើញនោះ។

    មុខងារនោះសាមញ្ញទេ នៅពេលដែលអ្នកប្រើប្រាស់អូសកាត់អត្ថបទព័ត៌មាន ឬអត្ថបទណាមួយជាប្រភេទតំណរលីង នឹងលោតសារមួយតឿនថា “អ្នករៀបនឹងចែករំលែកអត្ថបទនេះដោយមិនបានបើកចូលអាន” ជាចំណងជើងធំ និងឃ្លាខាងក្រោមថា “ការដែលចែករំលែកអត្ថបទទាំងមិនបានអាន អាចនឹងធ្វើឱ្យបាត់ខ្លឹមសារសំខាន់”។

    យ៉ាងណាក៏ដោយ សារនេះគ្រាន់តែលោតប្រាប់ឱ្យអ្នកស៊ែរដឹងខ្លួនប៉ុណ្ណោះ តែបើចង់ស៊ែរទៀតក៏គ្រាន់តែចុចពាក្យថា “Continue Sharing” ជាការស្រេច។

    សម្រាប់មុខងារនេះផងដែរ Facebook គ្រាន់តែចាប់ផ្ដើមតេស្ដសាកល្បងប៉ុណ្ណោះ ហើយការសាកល្បងដំបូងនេះ នឹងធ្វើឡើងនៅលើអ្នកប្រើប្រាស់បណ្ដាញសង្គមនេះលើប្រតិបត្តិការ Android ក្នុងរង្វង់ប្រមាណ ៦%ប៉ុណ្ណោះ ទូរទាំងពិភពលោក។

    • 8 min
    Exploring My very first Podcast

    Exploring My very first Podcast

    Hello listener. I'm Sakada and I want to do some podcast here. 

    So this is my first pod cast here.

    • 3 min

Classement des podcasts dans Technologies

Underscore_
Micode
Tech&Co, la quotidienne
BFM Business
Acquired
Ben Gilbert and David Rosenthal
Apple, différemment
Audrey Couleau et Mat alias @profduweb
Apple Events (video)
Apple
Silicon Carne, un peu de picante dans la Tech 🌶🌶🌶
Carlos Diaz