កម្ពុជា ទាមទារឲ្យបើកការស៊ើបអង្កេត ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន និងគ្រប់ដៃគូដែលពាក់ព័ន្ធនានា លើករណីបាញ់ប្រហារសម្លាប់ជនស៊ីវិល ពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស បានថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃ មកលើជនស៊ីវិលខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ ស្លាប់ និង ៣នាក់ រងរបួស។
Information
- Show
- Channel
- FrequencyUpdated daily
- Published13 November 2025 at 23:52 UTC
- Length10 min
- RatingClean
