3分

៧-ថ្វាយបង្គំសុំសេចក្តីសុខៈ ឥច្ចេវមច្ចន្ត នមស្សនេយ្យំ..‪.‬ Dhamma City

    • 仏教

ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ
បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ។
ប្រែៈ ខ្ញុំសូមនមស្ការ លើកហត្ថាឱនសិរសី
បង្គំគុណទាំងបី ខ្ពស់លើសលប់លោកា
សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើធារា ដូចជលសាធំទូលាយ ។
សូមឲ្យកំចាត់បង់ អពមង្គលទាំងឡាយ
ឲ្យចៀសចេញចាកឆ្ងាយ ក្តីអន្តរាយកុំបីមាន ។
ដោយកម្លាំងអានុភាព បុញ្ញលាភជាប្រធាន
កងបុញ្ញរាសីមាន សូមបានក្សាន្តកុំមានមោះ ។
ដោយគុណនមស្ការ ត្រៃរតនាប្រសើរខ្ពស់
សូមអានិសង្សនោះ ដាក់ដល់ស្ថាននិព្វានហោង ។