Rean Ruos Podcast

ភាពទទេនៅក្នុងខ្លួន

តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ?

ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។ ដោយដូច្នេះ ក៏គ្មានកម្លាំងនឹងធ្វើអ្វីទាំងអស់។

អារម្មណ៍បែបនេះ មិនល្អទេ។ ប៉ុន្តែ ដោយសារតែវា ខ្ញុំក៏អាចយល់ពីខ្លួនឯង។ អារម្មណ៍ទទេនេះប្រៀបបានដូចជាសំឡេងខ្សឹបមួយចេញពីក្នុងខ្លួន ដែលប្រាប់យើងពីខ្លួនឯង។ ដោយស្តាប់វា ខ្ញុំក៏យល់កាន់តែច្បាស់ថា អ្វីទៅដែលពិតជាមានតម្លៃ និងអត្ថន័យសម្រាប់ជីវិតខ្ញុំពិតមែន។ មិនជាអារម្មណ៍ដែលត្រូវគេច ប៉ុន្តែជាអារម្មណ៍ដែលត្រូវយល់ ព្រោះការយល់ពីវា យើងក៏យល់ពីខ្លួនឯង។

តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីអារម្មណ៍មួយនេះ។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង"

កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។

📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥
🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច
📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh