Rean Ruos Podcast

Monyputhy Ly

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

  1. -16 H

    ហេតុអ្វីយើងគិតថាខ្លួនល្ងង់?

    ក្នុងវគ្គនេះ ខ្ញុំចង់និយាយពីទំនាក់ទំនងរវាងការសិក្សា និងការគិតយើងទៅលើបញ្ញារបស់ខ្លួន។ ខ្ញុំកត់សម្គាល់ឃើញថា ផ្នត់គំនិតយើងជាច្រើនទៅលើខួរក្បាល និងបញ្ញាខ្លួន បានកើតចេញពីការអប់រំ នៅពេលធំធាត់ ដែលនៅតែដកជាប់ក្នុងចិត្តយើង មកដល់ពេលនេះ។ មនុស្សខ្លះរៀនមិនចេះ មិនថាខំយ៉ាងណា មិនមែនដោយសារខួរក្បាលគាត់មិនល្អនោះទេ ប៉ុន្តែដោយសារតែបុគ្គលិកលក្ខណៈនៃការរៀនរបស់យើង អាចនឹងខុសពីរបៀបបង្រៀនទូទៅ។ ដោយខុសគេ យើងក៏អាចគិតថាខ្លួនមិនប្រក្រតីផងដែរ។ ទោះជាមិនល្ងង់ ក៏ចាប់ផ្តើមគិតថាខ្លួនល្ងង់ដែរ។ ហើយបើយើងនៅតែប្រកាន់ខ្ជាប់ដូច្នោះ យើងនឹងកំណត់ជីវិតខ្លួន សូម្បីតែបានរៀនចប់ក៏ដោយ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីដោះលែងខ្លួន ពីការគិតអវិជ្ជមានបែបនេះ មកលើខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    13 min
  2. 4 NOV.

    ភាពទទេនៅក្នុងខ្លួន

    តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ? ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។ ដោយដូច្នេះ ក៏គ្មានកម្លាំងនឹងធ្វើអ្វីទាំងអស់។ អារម្មណ៍បែបនេះ មិនល្អទេ។ ប៉ុន្តែ ដោយសារតែវា ខ្ញុំក៏អាចយល់ពីខ្លួនឯង។ អារម្មណ៍ទទេនេះប្រៀបបានដូចជាសំឡេងខ្សឹបមួយចេញពីក្នុងខ្លួន ដែលប្រាប់យើងពីខ្លួនឯង។ ដោយស្តាប់វា ខ្ញុំក៏យល់កាន់តែច្បាស់ថា អ្វីទៅដែលពិតជាមានតម្លៃ និងអត្ថន័យសម្រាប់ជីវិតខ្ញុំពិតមែន។ មិនជាអារម្មណ៍ដែលត្រូវគេច ប៉ុន្តែជាអារម្មណ៍ដែលត្រូវយល់ ព្រោះការយល់ពីវា យើងក៏យល់ពីខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីអារម្មណ៍មួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    14 min
  3. 28 OCT.

    រស់ជាខ្លួនឯង

    ត្រូវស្គាល់ខ្លួនឯង ប៉ុន្តែស្គាល់ដោយរបៀបណាទៅ? រឿង ២ ដ៏ពិបាកក្នុងជីវិត៖ ការស្គាល់ខ្លួនឯង និងការរស់ជាខ្លួនឯង។ ចំណេះដឹងពីខ្លួនឯងគឺពិតជាសំខាន់ ប៉ុន្តែក៏ជារឿងមួយ ដែលយើងមិនសូវទទួលបានការណែនាំត្រឹមត្រូវ។ ក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកពីដំណើរនៃការឈ្វេងយល់ពីខ្លួនឯង ដែលជាដំណើរដែលយើងម្នាក់ៗ ត្រូវឆ្លងកាត់ដោយខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីវិធីសិក្សាពីខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    12 min
  4. 22 OCT.

    រសជាតិនៃស្ត្រេស

    ជីវិតមួយដែលគ្មានស្ត្រេសសោះ អាចទៅរួចដែរឬទេ? ទៅតាមធម្មជាតិនៃជីវិត បែបមិនអាចទេ។ ប៉ុន្តែ ទោះជាបែបនោះមែន មិនមានន័យថា យើងគ្មានជម្រើសឡើយ។ ស្ត្រេស តែងតែមាន។ ប៉ុន្តែ ដែលធ្វើការជ្រើសរើសដែរឬទេថា ស្ត្រេសណាយើងចង់មាន និងស្រ្តេសណាទៀតយើងមិនចង់មាន? គួរណាតែគិត ព្រោះចុងក្រោយ នៅតែស្រ្តេសដូចតែគ្នា។ សំខាន់នោះ តើរសជាតិស្ត្រេសណាទៅ ដែលអ្នកចូលចិត្ត? តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់កាន់តែទូលំទូលាយ ទាក់ទងពីការគ្រប់គ្រងស្ត្រេស។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    10 min
  5. 1 OCT.

    ដំណើរទាំង ២ ក្នុងជីវិត

    រាល់នាទី យើងធ្វើដំណើរពីរនេះនៅក្នុងជីវិត៖ ដំណើរខាងក្រៅ និងដំណើរខាងក្នុង។ មួយជាអ្វីដែលកើតឡើងនៅខាងក្រៅ ហើយមួយទៀតជាអ្វីកើតឡើងនៅខាងក្នុង។ នេះហើយបានជារឿងដូចគ្នាអាចយល់ខុស ដោយមនុស្សពីរអ្នក។   ក្នុងការសិក្សាពីខ្លួនឯង យើងគួរណាតែយល់ពីដំណើរខាងក្នុងយើង។ ទៅតាមអ្វីកើតឡើង តើអ្នកមានអារម្មណ៍យ៉ាងណា? គិតយ៉ាងណា? យល់ឃើញអ្វីដែរ? ដល់តែយើងធ្វើដូច្នោះ ទើបយើងអាចយល់ពីបទពិសោធន៍ជីវិតខ្លួន នៅក្នុងពិលោកនេះ។   តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីទ្រឹស្តីមួយនេះ សម្រាប់ការយល់ពីខ្លួនឯង។   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    7 min
  6. 23 SEPT.

    ស្គាល់ខ្លួនឯង ដោយសរសេរ

    ការសរសេរជាការទទួលយកខ្លួនឯង។ ការកាន់ប៊ិចប្រៀបដូចជាការបើកត្រចៀក ត្រៀមនឹងស្តាប់ខ្លួនឯងអញ្ចឹង។ វាដូចជាការប្រាប់ខ្លួនឯងថា "ខ្ញុំនៅទីនេះ និងរួចរាល់សម្រាប់អ្នក"។ ដល់តែផ្ចង់សតិមកខ្លួនឯងដូច្នេះ ទើបយើងអាចយល់។   ឈប់ស្វែងរកខ្លួនឯង ដោយទៅរកឯណាឆ្ងាយ ប៉ុន្តែបង្ហាញមុខលើសន្លឹកសៀវភៅទៅ ព្រោះការសរសេរឆ្លុះបញ្ចាំងជាការអានពីខ្លួនឯងហើយ។ រៀនចាប់អារម្មណ៍ពីការគិត និងអារម្មណ៍ដែលខ្លួនមាន ទៅតាមការសរសេរ ព្រោះទាំងនោះជាតម្រុយនៃបុគ្គលិកលក្ខណៈរបស់អ្នក។   តស់ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីតម្លៃនៃការសរសេរ សម្រាប់ការស្គាល់ និងទទួលយកខ្លួនឯង។   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    9 min
  7. 17 SEPT.

    មានចំណេះ តែខ្សោយគំនិត

    គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។   បើគិតទៅ ចំណេះគឺដូចជាកូនសោ សម្រាប់បញ្ហាជាក់លាក់ណាមួយអញ្ចឹង។ ការដឹងចម្លើយ ជួយយើងដោះស្រាយបញ្ហានោះ។ ប៉ុន្តែជាក់ស្តែង ក្នុងជីវិត យើងមិនអាចខិតខំរកចម្លើយពីសៀវភៅ រៀងរាល់ពេលជួបឧបសគ្គនោះទេ។ ហើយណាមួយទៀត បរិបទនៃអ្វីដែលយើងជួបប្រទះ ក៏អាចនឹងខុសពីមនុស្សម្នាផ្សេងៗផងដែរ។ ដូចនេះយើងត្រូវតែចេះគិតដោយខ្លនឯង ដែលជាការចេះបង្កើតកូនសោដោយខ្លួនឯង។   ក្នុងការរៀន គួរណាតែឱ្យតម្លៃទៅលើការគិត ព្រោះដល់តែយើងរៀនទាំងគិត ទើបយើងចេះគិត។ ហើយសង្គមសព្វថ្ងៃនេះក៏ឱ្យតម្លៃលើអ្នកចេះគិត និងអ្នកដែលមានភាពច្នៃប្រឌិតកាន់តែច្រើនផងដែរ។ ដូច្នេះ ចូរអភិវឌ្ឍសមត្ថភាពគិត។ ហើយវិធីមួយនោះជាការសរសេរដើម្បីគិត។   __________________________   📚 សម្រាប់ការកក់សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតដោយសរសេរ" សូមឆាតមកផ្ទាល់ ឬក៏ទាក់ទងតាម Telegram ជាមួយនឹងលេខមួយនេះ៖ 010662013   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    8 min
  8. 9 SEPT.

    ណែនលើសន្លឹក ជាជាងណែនក្នុងចិត្ត

    បើចិត្តអ្នកជាបន្ទប់មួយនោះ តើបន្ទប់នោះមានសភាពបែបណាដែរ? តើណែន ឬទូលាយ? រៀបរយ ឬក៏រញ៉េរញ៉ៃ? គួរណាមើលឱ្យច្បាស់ពីសភាពជាក់ស្តែង ព្រោះទៅណាមកណា យើងតែងយកបន្ទប់នេះមកតាមជានិច្ច។ ជាញឹកញាប់ យើងតែផ្ទុករឿងជាច្រើនក្នុងចិត្ត ហើយដោយដូច្នេះហេតុអ្វីមិនណែន តានតឹង និងគិតអ្វីមិនចេញ? ដោយរក្សារឿងច្រើនក្នុងចិត្ត ទាំងសំខាន់ និងមិនសំខាន់ ដូចនេះហើយបានជាយើងចេះតែគិតច្រើន។ ដើម្បីសម្អាតចិត្ត ចូរសរសេរការគិត និងអារម្មណ៍របស់ខ្លួនចេញមកក្រៅ។ នៅក្នុងស្នាដៃសៀវភៅទីពីររបស់ខ្ញុំ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតទៅតាមការសរសេរ" ខ្ញុំបានធ្វើការណែនាំជាច្រើនទៅលើវិធីសាស្រ្តនៃការប្រើប្រាស់ការសរសេរ ដើម្បីដឹកនាំការគិតរបស់ខ្លួន។ ការដែលអាចធ្វើដូច្នេះបាន យើងមិនត្រឹមតែឈប់រងគ្រោះដោយសារការគិតរបស់ខ្លួននោះទេ ប៉ុន្តែយើងក៏ចេះគិតបានយ៉ាងវាងវៃផងដែរ។ តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីគំនិតមួយនេះ ដែលបានដកស្រង់ចេញពីសៀវភៅថ្មី។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    7 min
4,4
sur 5
267 notes

À propos

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

Vous aimeriez peut‑être aussi