24 episodes

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

បទយកការណ‪៍‬ RFI ខេមរភាសា / RFI Khmer

    • News
    • 4.5 • 2 Ratings

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

    កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

    កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

    បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ អ្នកជនបទខ្លះត្រូវចេញ ចោលកូនដែលនៅតូចដោយទុកឲ្យមនុស្ស​ចាស់ ឬជីដូនមើលថែបន្ត។ និន្នាការនេះបានធ្វើឲ្យមនុស្សចាស់​និង កុមារតូចៗប្រឈមនឹងបញ្ហាសុខភាពជាច្រើន​។ កុមារដែលជាវ័យកំពុងលូតលាស់បានប្រឈមខ្លាំងនឹងកង្វះអាហាររូបត្ថម្ភដោយការថែទាំមិនសូវដិតដល់។

    • 5 min
    ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

    ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

    នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបាន​​​រៀបចំធ្វើ​​ឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួម​របស់​អត្តពលិកជម្រើសជាតិកម្ពុជា​​ និងសិស្សសាលា​ប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជា​ប្រាប់ថា ទិវាអូឡាំពិកនេះ​​ពិតជាមានន័យណាស់ពីព្រោះថា វា​បានជំរុញ​​ពួកគេ​ឱ្យកាន់តែ​ខិតខំប្រឹងប្រែង​​​ដើម្បី​ក្លាយជា​អត្តពលិករបស់អូឡាំពិក​នាពេលអនាគត។

    • 7 min
    អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើសារធាតុគីមីរក្សាទុក តាមតម្រូវការអ្នកទិញ

    អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើសារធាតុគីមីរក្សាទុក តាមតម្រូវការអ្នកទិញ

    ទុរេនត្រូវបានគេចាត់ទុកជាស្ដេចផ្លែឈើមួយប្រភេទដែលមានតម្លៃខ្ពស់ និងមានរដូវកាលតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រៅពីទុរេនក្នុងស្រុក អាជីវករលក់ទុរេននៅផ្សារនាគមាសលើកឡើងថា ពួកគេក៏លក់ទុរេនដែលនាំចូលពីប្រទេសថៃនិងវៀតណាមដែរ។ អាជីវករនៅផ្សារនាគមាសប្រាប់ថា ពួកគេសម្រេចយកទុរេននាំចូលមកលក់ ដើម្បីបំពេញតម្រូវការអ្នកទិញដែលចង់បានទុរេនតម្លៃធូរថ្លៃជាងទុរេនក្នុងស្រុក។ យ៉ាងណាមិញ អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើប្រាស់សារធាតុគីមីរក្សាទុកបានយូរដាច់ខាត ទោះពួកគេលក់ទុរេននាំចូលក៏ដោយ។

    • 5 min
    ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំព

    ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំព

    អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក។ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់អង្គរដែលជាតំបន់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានពឹងមួយផ្នែកលើបណ្ណក្រីក្រដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្លះបានរអ៊ូរទាំពីបញ្ហាជីវភាព និងការខកចិត្តនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រួចរាល់។ 

    • 7 min
    អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទទូចឲ្យផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូល

    អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទទូចឲ្យផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូល

    ការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែតូចចង្អៀត។ ចំពោះមគ្គុទេសក៍ទេសចរណ៍ការផ្សព្វផ្សាយមិនសូវទូលំទូលាយដូចប្រទេសជិតខាង។ ការណ៍នេះធ្វើឲ្យចំនួនភ្ញៀវមកកម្សាន្តនៅតំបន់ប្រាសាទក្នុងខេត្តសៀមរាប នៅមានកម្រិត ហើយអ្នកប្រកបរបរក្នុងតំបន់ប្រាសាទកាន់តែប្រឈមខ្ពស់នឹងបញ្ហារកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ មគ្គុទេសក៍ ទទូចឲ្យមានការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយជាងមុន តាមរយៈការថតរូប និងធ្វើវីដេអូខ្លីៗ បង្ហោះតាមបណ្តាញសង្គម ដើម្បីបង្អួតពីតំបន់ទេសចរណ៍។

    • 7 min
    អាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តក

    អាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តក

    អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សាត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕

    • 9 min

Customer Reviews

4.5 out of 5
2 Ratings

2 Ratings

Top Podcasts In News

Global News Podcast
BBC World Service
កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
វីអូអេ
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ
វីអូអេ
ភូមិសាស្រ្តនយោបាយ
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
Today, Explained
Vox

You Might Also Like

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
បទសម្ភាស
RFI ខេមរភាសា / Khmer
ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
The Cambodia Daily Khmer
នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី
The Cambodia Daily Khmer
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ
វីអូអេ