Rean Podcast Rean Thort
-
- Society & Culture
-
Casual conversation with friends and fellows about life.
-
សហការណ៍និងការអភិវឌ្ឍន៍
ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
-
សម្រាយរឿងជម្ងឺផ្លូវចិត្ត
អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។
ភ្ញៀវកិត្តិយស ៖ @Yuromong-vlog វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ
-
ដើរមួយជំហាន គិតមួយជំហាន
ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ Pheakkdeyស្តាប់បានតាម៖Spotify: https://spoti.fi/3Uc92tmGoogle Podcast: https://bit.ly/3uXGzgOiTune: https://apple.co/3RIFIdk
-
បោះជំហានឈានចាប់គោលដៅ
គាត់បានចែករំលែករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ
កិត្តិយសៈ @FaSeng -
និយាយអ្វីដែលចង់និយាយ ធ្វើអី្វដែលចង់ធ្វើ
គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុមគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ភ្ញៀវកិត្តិយសៈ La Cima Cartel
-
មិនមែនជាការស្រមៃ
៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។ភ្ញៀវកិត្តិយសៈ ឯកឧត្តម ហ៊ុន ម៉ានី
Customer Reviews
Played all episodes
Played all episodes ✨
វិលវិញបានបងនៅរង់ចាំអូន
កថដកនរតល
អ្នកគាំទ្រម្នាក់ របស់បង
ស្រលាញ់ការងាររបស់បង (love your work)