នាទីសុខភាពនិងអនាម័យ

របៀប​ទំពារ​អាហារមាន​សារៈ​សំខាន់​យ៉ាងណា​ចំពោះ​សុខភាព?

​ដើម្បី​ជួយ​​​ក្រពះ​ សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ពង្រឹង​សុខភាព​ធ្មេញ ត្រូវ​ទំពារអាហារ​ឱ្យ​ម៉ដ្ឋល្អ​ នៅ​ពេល​បរិភោគ។ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ដឹង​ទៀត​ថា ការ​ទំពារ​អាហារ​អាចប៉ះពាល់​​ដល់​គុណភាព​ដំណេក។ ទំពារ​អាហារបាន​​ម៉ដ្ឋល្អ​​នឹង​ជួយ​ឱ្យ​សំរាន្ត​លក់​ស្រួល។ តើ​សកម្មភាព​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​នឹងគ្នា​យ៉ាង​ដូចម្តេច?

ទំពារ​ជា​សកម្មភាព​​​ដំបូង​និង​​​ជាដំណាក់កាលដ៏​សំខាន់ខ្លាំង​ណាស់​​នៃការ​​រំលាយ​អាហារ។ ប៉ុន្តែ​មនុស្ស​​ទូទៅច្រើន​តែ​ធ្វេសប្រហែស​ និង​មើល​រំលង​កាយវិការ​ដ៏​សាមញ្ញ និង​ដ៏​មាន​ប្រយោជន៍​បំផុត​មួយ​នេះ។ សង្គមបច្ចុប្បន្ន​តម្រូវ​ឱ្យ​មនុស្ស​ចង់​តែធ្វើ​អ្វី​ឱ្យ​បាន​​លឿន ឱ្យ​បាន​ឆាប់ សូម្បី​តែ​ពេល​បរិភោគ​បាយ​​ ក៏​ចង់ហូប​​​លឿនៗ ឆ្អិន​ស្រាប់ៗនូវ​ម្ហូប​ងាយៗ ទន់​ ផុយ​ ដើម្បី​កុំ​ឱ្យ​ពិបាក​ទំពារ​យូរ ឬ​​ ​កិន​ក្រឡុកអាហារជា​ស្មូតទី ដើម្បី​លើកផឹក​-​បឺត​ចូល​បាន​លឿន​ទាំង​កែវៗ ឬ​​ខាំ​គ្រលៀស​លេប​នូវ​បន្លែផ្លែឈើខ្ចី​​ស្រួយ មិន​ខ្វល់អង្គុយ​បរិភោគ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ទំពារ​ឱ្យ​បាន​ម៉ដ្ឋល្អ​មុននឹង​បញ្ជូន​ទៅ​ក្រពះ​​ទេ។

តាម​ការ​ពិត​ ការ​ទំពារ​អាហារ មាន​អត្ថប្រយោជន៍​ច្រើន​ណាស់សម្រាប់​សុខភាព​ជា​ទូទៅ ដូច​ជា​អាច​ជួយ​បញ្ចុះ​ទម្ងន់ ជួយ​ក្រពះ​ ពោះវៀន និង​ជួយ​សម្រួល​ដំណេក​ឱ្យ​លក់​ស្កប់​ស្កល់​ល្អ​ទៀត។

ទំពារ​និង​ប្រព័ន្ធ​រំលាយអាហារ

​ទំពារ ជា​ការ​​​​កាត់ បំបែក និង​កិនកម្ទេច​​អាហារ​ ឱ្យ​ប្តូរផ្លាស់​ទម្រង់ទៅ​ជា​ធាតុ​ល្អិត​ មុន​នឹង​លេប​បញ្ជូន​ចូល​ទៅ​ក្នុង​ក្រពះ។ ការ​លេប​អាហារ​ចូល​ទាំងដុំ និង​យ៉ាង​លឿន​ ជា​ការ​បង្ខំ​សរីរាង្គ​ក្រពះ​ឱ្យ​ប្រឹង​ផលិត​បញ្ចេញនូវវត្ថុ​រាវ​ Suc Gastrique ជា​​ជាតិជូរ​ខ្លាំង​ ដើម្បី​ជួយ​បង្ហើយ​ការងារ​កិន​បំបែក​អាហារ។ តែ​វត្ថុ​រាវ​ជាតិ​ជូរ​​​នេះអាច​ដុតឱ្យ​រលា​ក​ភ្នាសរបស់​ក្រពះ​ ​និង​បង្កើន​គ្រោះ​មាន​អាការៈ​ភើ​ច្រាល​ ដែល​រាលដាល​ជា​ញឹក​ញយ​ទៅ​បំផ្លាញ​កាចា​ធ្មេញ​និង​រលាក​បំពង់ក។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​បញ្ហា​ក្រពះ រលាក​ក្រពះ ក្រពះ​ខ្សោយ​ពិបាក​កិន​រំលាយ​អាហារ ឬ​ហើម​ពោះទល់​ខ្យល់​ សូមចំណាយ​ពេលបរិភោគ​បាយ​ឱ្យ​បាន​​គ្រប់គ្រាន់​ ដោយ​ទំពារអាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​លេប​។

មិន​តែ​ប៉ុណ្ណោះ ទំពារ​ជាយន្តការ​មួយ​ដែល​នឹង​ទៅ​ភ្ញោច​ក្រពេញ​ទឹក​មាត់​ ឱ្យ​បញ្ចេញ​ទឹកមាត់​ មក​ជួយ​បន្ទន់​និង​រំលាយ​អាហារ។ ទឹក​មាត់​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​រំលាយ​បំបែក​អាហារ​ប្រភេទ​អាមីដុង ក្លុយស៊ីត​និង​ម្សៅ​។ បើ​ជាតិ​អាមីដុង​មិន​ត្រូវ​បាន​កិន​បំបែក​បំប្លែង​គ្រប់គ្រាន់​នៅ​ក្នុង​មាត់​ទេ នៅ​ពេល​ធ្លាក់​ចូល​ទៅ​ដល់​ក្នុង​ក្រពះ​ ក្រពះ​​មិន​អាចស្រូប​យក​ជាតិ​អាមីដុង​ទៅ​ចិញ្ចឹម​​​​សរីរាង្គកាយ​ផ្សេង​ៗ​បាន​ដោយ​ពេញ​លេញ​ឡើយ។ ហើយ​បើ​ជាតិ​អាមីដុង​​នៅ​សល់​ច្រើន​ ​នឹង​ធ្លាក់​ទៅ​ក្នុង​ពោះ​វៀន​ធំ រួច​​បង្ក​បង្កើត​ឱ្យ​មាន​ខ្យល់​និងហើម​ពោះ។ ដើម្បី​បញ្ចៀស​និង​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ទល់​ខ្យល់​ទល់​ពោះ​វៀន ហើម​ពោះ សូម​គិត​គូរ​បរិភោគ​អាហារ​យឺតៗ ដោយគោរព​យន្តការ​​រំលាយ​អាហារ​ដែល​​ចាប់​ផ្តើម​ដំបូង​ដោយ​ការ​ទំពារ​ក្នុង​មាត់។

ទំពារ​ ជា​ការ​អភិវឌ្ឍរសជាតិ​អាហារ និងដំណាក់កាលកិន​ច្របាច់​អាហារ​ឱ្យ​បញ្ចេញ​ជីវជាតិ​និ​ងអាហារូបត្ថម្ភ​។  ទំពារ​កាន់​តែ​យូរ យើង​នឹង​បាន​ដឹង​រសជាតិ​ពិត​នៃ​អាហារ​កាន់​តែ​ច្បាស់ ថា​មាន​ឱជារស​យ៉ាង​ណា។ លោក​អ្នក​ជ្រាប​ទេ ក្នុង​ប្រព័ន្ធ​បំពង់​អាហារ​ផ្នែក​ខាង​លើ​ ​​របស់​មនុស្ស ដែល​រួម​មាន​​មាត់ បំពង់អាហារ និង​ក្រពះ សុទ្ធ​តែ​មាន​ផ្ទុក​ញាណ​បញ្ជូន​ព័ត៌មាន​ទៅ​ខួរក្បាល​ ថា​ក្នុង​អាហារ​មាន​ធាតុ​អ្វី​ខ្លះ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​យើង​ចំណាយ​ពេល​វេលា​គ្រប់គ្រាន់​ សម្រាប់​បរិភោគ​បាយ​ ខួរក្បាល​អាច​រាប់​ អាច​ដឹង​អំពី​បរិមាណ​នៃ​កាឡូរី​និង​ផ្តល់​សញ្ញា​ថា​ឆ្អែត​ ត្រូវ​ឈប់​ទទួល​ទាន ទៅ​ប្រាប់​ខួរ​ក្បាល។ ​ទទួល​ទានអាហារ​ដោយ​ប្រញេបប្រញាប់ លេប​ត្របាក់គ្រឹបៗ​ អង្គុយ​មិន​ជាប់នៅ​តុបាយ​ ខួរ​ក្បាលមិន​អាច​ដឹង​យើង​ថា​កំពុង​ធ្វើ​អ្វី​​ទេ។ ខួរក្បាល​​នឹង​​ទទួល​ព័ត៌មាន​ខុស​ ហើយ​បញ្ចេញ​​អារម្មណ៍​ចង់​តែ​បរិភោគ​ច្រើន​ទៀត​ ទាំង​ខ្លួន​ប្រាណ​មិន​ត្រូវ​ការ​ផង។ តើ​អ្នក​ធ្លាប់ទេ​ ​ បរិភោគអាហាររួច តែមាន​អារម្មណ៍​ថា​ពោះ​ទទេ និង