Rean Podcast Rean Thort
-
- Society & Culture
Casual conversation with friends and fellows about life.
-
ហុតទឹកសម្លឹងកាក
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។
ភ្ញៀវកិត្តិយសៈ ដុំហ្វីល
-
ធ្វើការជាមួយបេះដូង
ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ?
ភ្ញៀវកិត្តិយសៈ កញ្ចនា និង រស្មី -
ផលិតច្រើនចម្រើនគុណភាព
វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។
ភ្ញៀវកិត្តិយសៈ បង លីដា ចាងហ្វាងផលិតកម្ម LD -
វិថីជីវិតជាមួយព្រះធម៌
ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើងភ្ញៀវកិត្តិយសៈ ម៉ានិច & ឆាត
-
ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់
អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់!
ភ្ញៀវកិត្តិយសៈ @DararithTiv & បង អារុណ -
ធ្វើច្រើនប្រឈមច្រើន
ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់!
ភ្ញៀវកិត្តិយសៈ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ