509 avsnitt

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

ពេលយប‪់‬ RFA

    • Nyheter

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

    គណបក្សកម្លាំងជាតិថា លោក ស៊ុន ចន្ធី សុំទោសរដ្ឋាភិបាលជារឿងបុគ្គល

    គណបក្សកម្លាំងជាតិថា លោក ស៊ុន ចន្ធី សុំទោសរដ្ឋាភិបាលជារឿងបុគ្គល

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤
    ១.គណបក្សកម្លាំងជាតិថា លោក ស៊ុន ចន្ធី សុំទោសរដ្ឋាភិបាលជារឿងបុគ្គល
    ២.អ្នកឃ្លាំមើលសង្គមឆ្ងល់ពីមូលហេតុដែលលោក ហ៊ុន ម៉ាណែត បន្តលាក់បាំងព័ត៌មានជុំវិញអ្នកផ្តល់លុយសាងសង់ព្រែកជីក
    ដែលដាក់ឈ្មោះឪពុកលោក
    ៣.អ្នកវិភាគថា កម្ពុជាមិនចូលរួមកិច្ចសន្ទនាសន្តិភាព អ៊ុយក្រែន ដោយសារ លោក ហ៊ុន សែន រងសម្ពោធពីចិន
    ៤.ពលរដ្ឋចាញ់បោកក្រុមហ៊ុន ភូមិខ្មែរគ្រុប ថា ក្រុមហ៊ុននេះមានមន្ត្រីរដ្ឋាភិបាល នៅកាងពីក្រោយ.រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖

    • 1 tim.
    អាជ្ញាធរថៃដោះលែងសកម្មជននយោបាយខ្មែរ១០នាក់ក្នុងករណីផ្សេងៗពីគ្នា

    អាជ្ញាធរថៃដោះលែងសកម្មជននយោបាយខ្មែរ១០នាក់ក្នុងករណីផ្សេងៗពីគ្នា

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤
    ១.អាជ្ញាធរថៃដោះលែងសកម្មជននយោបាយ១០នាក់ក្នុងករណីផ្សេងៗពីគ្នា
    ២.យុវជនស្នើឱ្យរដ្ឋបាលខេត្តកោះកុងបង្ហាញផែនទីកាត់ដីតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប
    ទៅឲ្យក្រុមហ៊ុន ចិន
    ៣.អង្គការ យូណេស្កូ (UNESCO) អំពាវនាវឱ្យគាំពារអ្នកសារព័ត៌មានដែលជាផ្នែកមួយក្នុងការពារបរិស្ថាន
    ៤.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងពិភាក្សានឹងមន្រ្តីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលថា តើតំណាងរបស់គណបក្សជំទាស់នៅថ្នាក់មូលដ្ឋានដែលទើបជាប់ឆ្នោតថ្មី អាចជួយប្រជាពលរដ្ឋបានអ្វីខ្លះ? ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

    • 1 tim.
    ហ៊ុន ម៉ាណែត ប្រកាសសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតឪ ០៥ សីហា

    ហ៊ុន ម៉ាណែត ប្រកាសសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតឪ ០៥ សីហា

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤៖
    ១. កម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតលោក ហ៊ុន សែន ថ្ងៃទី០៥ ខែ​សីហា
    ២. សហមេធាវីលោក កឹម សុខា ស្នើឱ្យតុលាការបញ្ឈប់ការប្រើប្រាស់ឈ្មោះប្រទេសសិប្បនិម្មិត​ដើម្បី​ដាក់​បន្ទុក​​លើកូនក្តីពួកគេ
    ៣. ពលរដ្ឋ រិះគន់អាជ្ញាធរខេត្តស្ទឹងត្រែងរឿងកាយផ្លូវឱ្យខូចដោយសារគ្មានផែន​ការសាង​សង់​ច្បាស់​លាស់
    ៤. ក្នុងរាត្រីនេះ យើងនឹងមានអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក ថា ថៃ នឹងមកបកស្រាយ​ថា​តើ​ផែន​ការ​បង្ក្រាបក្រុមក្មេងទំនើងរបស់លោក ហ៊ុន ម៉ាណែត នឹងមានប្រសិទ្ធភាពដែរឬទេ… រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួនទៀត៕

    • 1 tim.
    សកម្មជនចលនាមាតាធម្មជាតិ មិនចូលរួមសវនាការ

    សកម្មជនចលនាមាតាធម្មជាតិ មិនចូលរួមសវនាការ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០២៤៖
    ១. សកម្មជនចលនាមាតាធម្មជាតិ មិនចូលរួមសវនាការព្រោះអាជ្ញាធរបានរារាំងអ្នកសារព័ត៌មានមិន​ឱ្យ​ចូល​រួមស្តាប់​សវនាការ
    ២. គណបក្សប្រឆាំង ចាត់ទុកលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថា បង្ហាញ​​ពី​ភាព​មិនសេរី និងយុត្តិធម៌
    ៣. អ្នកវិភាគថា ចិនបញ្ជូនអ្នកការទូតដ៏មានឥទ្ធិពលធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាដើម្បី​ទប់ទល់​នឹង​អាមេរិក
    ៤. សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង ប្រឈមការបាត់បង់ព្រៃ និងភ្នំទាំងស្រុង … រួម​នឹង​ព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    • 1 tim.
    រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាអំពីការពង្រឹងសន្តិ

    រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាអំពីការពង្រឹងសន្តិ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤៖
    ១. រដ្ឋមន្ត្រីការពារជាតិអាមេរិក ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា អំពីការពង្រឹងសន្តិភាព និង​ស្ថិរភាព​​ក្នុងតំបន់
    ២. លោក សម រង្ស៊ី បន្តអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើគ្រួសារលោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​រឿង​បំផ្លាញលទ្ធិប្រជាធិបតេយ្យ
    ៣. អាជ្ញាធរវៀតណាមឃាត់ខ្លួននិងរារាំងខ្មែរក្រោមមិនឲ្យប្រារព្ធខួប៧៥ឆ្នាំថ្ងៃបាត់បង់ទឹកដី​កម្ពុជា​ក្រោម
    ៤. នៅរាត្រីនេះយើងនឹងមានសេចក្ដីរាយការណ៍ពិសេសស្ដីពីប្រវត្តិកម្ពុជាបាត់បង់ទីកដីក្រោម...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួនទៀត

    • 1 tim.
    រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិនជួបគ្នាមុនពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកមកដល់កម្ព

    រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិនជួបគ្នាមុនពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកមកដល់កម្ព

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤៖
    ១. ព្រះមហាក្សត្រ ថ្វាយព្រះភ្លើងបូជាបរមសពសម្ដេចសង្ឃ ទេព វង្ស
    ២. រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ជួបគ្នាមុនពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកមកដល់កម្ពុជា
    ៣. ប្រពន្ធក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀនខេត្តកំពង់ចាម ស្នើតុលាការដោះលែងប្តី
    ៤. ពលរដ្ឋខេត្តក្រចេះថា ក្រុមហ៊ុនវៀតណាមហាមឃាត់ពួកគេមិនឱ្យធ្វើស្រែចម្ការលើដីខ្លួន…រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយចំនួនទៀត៕

    • 1 tim.

Mest populära poddar inom Nyheter

Fupar & fall
Third Ear Studio
Europapodden
Sveriges Radio
Aftonbladet Krim
Aftonbladet
Konflikt
Sveriges Radio
Det politiska spelet
Sveriges Radio
USApodden
Sveriges Radio

Du kanske också gillar

Mer av Radio Free Asia (RFA)

Eyes on Asia
RFA
အာရ်အက်ဖ်အေ နေ့စဉ် အသံလွှင့် အစီအစဉ်
RFA
亚太报道
RFA
Human Trafficking and Modern Slavery
Radio Free Asia
Traveling Down the Mekong River
Radio Free Asia
ئەركىن ئاسىيا رادىئوسى
Radio Free Asia