បន្លែ​ជ្រក់-ត្រាំ ជា​អាហារ​ល្អ​សម្រាប់​សុខភាព?

នាទីសុខភាពនិងអនាម័យ

ម្ហូប​អាហារ​ទទួល​ទាន​ ក៏​មាន​ប្រជាប្រិយភាព​ឡើង​ចុះដែរ។ ត្រសក់​ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់មុខ គីមឈី... វិធី​ត្រាំ​ឬ​ជ្រក់​បន្លែ​ដើម្បី​ទុក​បរិភោគ​បាន​យូរថ្ងៃ​​ កំពុង​ពេញ​និយម​ឡើង​វិញ​ ដោយ​គេ​ជឿ​ថា​អាហារ​ប្រភេទ​នេះ​​អាច​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅក្នុង​ពោះ។ តើ​អាហារ​​ជ្រក់ បន្លែ​ត្រាំ មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា​ចំពោះ​សុខភាព?

ជា​របៀប​រក្សា​ទុក​ មាន​ធ្វើ​នៅ​ក្នុងស្ទើរ​​គ្រប់​វប្បធម៌គ្រប់​តំបន់ បន្លែ​ត្រាំ បន្លែ​ជ្រក់ កំពុង​ក្លាយ​ជា​អាហារ​ដ៏ពេញ​និយម​ ជា​ថ្មី តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​​នេះ។ ខ្មែរ​ធ្វើ​ជ្រក់ ​ត្រសក់​ជ្រក់ ត្រសក់​ត្រាំ ល្ហុង​ត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់​មុខ ម្ទេសត្រាំ កូរ៉េ​ធ្វើ​គីម​ឈី បារាំង​ធ្វើ​ស៊ូក្រូត ... គ្រឿង​ត្រាំ គ្រឿង​ជ្រក់​ គ្រឿង​ផ្អាប់​ទាំង​អស់​នេះ មនុស្ស​លោក​ចេះ​ធ្វើ​តាំង​ពី​យូរយារ តាំង​ពី​សម័យ​មិន​ទាន់​មាន​ទូរទឹកកក។ ការ​ត្រាំ​ ការធ្វើ​ជ្រក់ ជា​វិធី​សាស្ត្រ​ នៃ​ការ​​រក្សា​ទុក​អាហារបែប​បូរាណ ​តាម​ដំណើរ​​ធម្មជាតិ ដោយ​យក​បន្លែ​ទៅ​ត្រាំ​ឬ​ទៅ​ប្រលាក់ផ្អាប់​​​ក្នុង​ទឹក​អំបិល។ ចុះតាម​បែប​វិទ្យាសាស្ត្រ​និង​គីមី​វិទ្យា​វិញ តើ​របៀប​រក្សា​ទុក​បន្លែ​ឱ្យ​បាន​យូរ តាម​រយៈ​ការ​ត្រាំ ឬដោយ​ធ្វើ​ជ្រក់ ហៅ​តាម​របៀប​ខ្មែរ ​ មានគុណប្រយោជន៍​យ៉ាងណាចំពោះ​សុខភាព?

បើ​តាម​ការ​ពន្យល់​របស់​លោក Rafael Haumont សាស្ត្រាចារ្យ​និង​ជាអ្នកឯកទេស​​ស្រាវជ្រាវម្ហូប​តាម​បែប​វិទ្យាសាស្ត្រ​ (គីមីវិទ្យា) ​វិធី​ត្រាំ​បន្លែ ជា​របៀប​រក្សា​ទុកបន្លែ​​​ឱ្យ​បាន​យូរ​ ដោយ​មិន​ឆ្លង​កាត់​ការ​ចំអិន​​លើ​ភ្លើង​សម្លាប់​មេរោគ។ ​ម្ហូប​​មិនប្រើកំដៅល្អ​ខ្លាំង​ណាស់បើ​គិត​ពី​គុណប្រយោជន៍​ផ្នែក​សុខភាព ព្រោះ​វា​អាច​រក្សា​វីតាមីន​របស់​បន្លែ​នោះ​បាន​ស្ទើរ​ទាំង​ស្រុង។ វីតាមីន​ខ្លាច​ភ្លើង​និង​កម្តៅណាស់ ជាពិសេស​វីតាមីន​សេ។ សម្រាប់​លោក​សាស្តាចារ្យ Haumont ​ត្រាំ​ឬ​ជ្រក់​បន្លែជា​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ខ្ជះខ្ជាយ​អាហារ គោរព​បរិស្ថាន​ សន្សំសំចៃ​ថវិកា និង​ល្អ​សម្រាប់​សុខភាព​ទៀត។

វិធី​​ត្រាំ​​​អាហារ​ មាន​ច្រើន​យ៉ាង​ និង​ច្រើន​មុខ​ដែល​អាចផ្តល់​លទ្ធផល​ប្លែកគ្នា​ខ្លាំង ទៅ​តាមការ​លាយ​​គ្រឿង​ផ្សំ​ ​ដោយ ត្រូវ​ការ​តែ​បន្លែ ទឹក អំបិល និង​ក្រឡស្អាត​មួយ​អាច​បិទ​ជិត រួច​ទុក​ដាក់​ក្នុង​ទីកន្លែង​ត្រជាក់ ស្ងួត​​មិន​ត្រូវ​ថ្ងៃជា​ការ​ស្រេច។ ជា​គោល​ការណ៍​ ការ​ត្រាំផ្អាប់​អាហារ​ក្នុង​ទឹក​អំបិល​ដើម្បី​រក្សា​ទុក​បាន​យូរ មានដំណើរ​​តែ​មួយ​ដូច​គ្នា គឺប្រើ​បាក់តេរី​ឱ្យ​​ បំប្លែង​​។ យន្តការ​​​ត្រាំ​ផ្អាប់​នេះ ​អាច​នាំ​ឱ្យ​ជាតិ​ស្ករ​ឬ​អាមីដុង​ឱ្យ​បំប្លែង​ទៅ​​​ជា​អាល់កុល និង​​ពីអាល់កុល​ទៅ​ជា​ទឹក​ខ្មេះ ឬ​ពី​ស្ករ​ទៅ​ជា​អាស៊ីតឡាទិក (​ជូរ)។ ក្នុង​ករណី​ត្រាំ​ឬ​ជ្រក់​បន្លែ គេ​ឱ្យទុក​ឱ្យ​​​បាក់តេរី​បំប្លែង​​ជាតិ​ស្ករ​របស់​បន្លែ ផ្លែឈើ ឱ្យ​​ទៅ​ជា​អាស៊ីតឡាក់ទិក ដើម្បីប្តូរ​សណ្ឋាននិង​រសជាតិ​បន្លែ​ ហើយ​​ជួយ​រក្សា​អាហារ​ឱ្យ​ទុក​បាន​យូរ តាម​រយៈ​ការ​​​ជំរុញ​បាក់តេរី​ល្អ​​ឱ្យ​លូត​លាស់​ និង​រារាំងកម្ចាត់​​បាក់តេរី​អាក្រក់។ ​ គឺ​អំបិល​និ​ងការ​ផ្អាប់​បំប្លែង​ទៅ​ជា​អាស៊ីត​ឡាក់ទិក​ជាតិ​ជូរ​នេះ​ហើយ​ដែលធ្វើ​ឱ្យ​បន្លែ​​មាន​រសជាតិ​ជូរអែមដ៏​សែន​ឆ្ងាញ់។ បើ​ជា​អំបិល​តែ​ឯង ឬ​ផ្អាប់​តែ​ឯង មិន​គ្រប់​គ្រាន់​ទេ។​

សូម​បញ្ជាក់​ថា គ្រប់​បន្លែ​ ផ្លែឈើ​ទាំង​អស់​សុទ្ធ​តែ​មាន​មីក្រូ​សរីរាង្គ​ ដូច​ជា​បាក់តេរី មេ ឬ ផ្សិត រាប់​ពាន់​លាន​។ ទោះ​បី​ជា​លាង​សម្អាត​យ៉ាង​ដូចម្តេច​ក៏​មិន​អស់ដែរ។ តែយើង​ក៏​​ត្រូវ​ការ​ឱ្យ​នៅ​សល់​​បាក់តេរី​ខ្លះ​ដែរ ដើម្បី​ជួយ​បំប្លែង​ជាតិ​ស្ករ​ fructoses glucose Saccharose របស់​បន្លែ​ផ្លែឈើ ទៅ​ជា​អាស៊ីតឡាក់ទិក ដែលបើ​ទុក​កាន់​តែ​យូរ ​​អាហារ​​​កាន់​តែ​ជូរ និង​​ជួយ​ញែករើស​ទុក​​បាក់តេរី​ល្អ​ៗ ហើយ​កម្ចាត់​បាក់តេរី​ដែល​មិន​ល្អ​ចេញ។ ​បាក់តេរី​​​មិន​មែនសុទ្ធ​តែ​​ជា​​​​សត្រូវ​​របស់​មនុស្ស​លោក​ ដូច​ការ​គិត​ពីមុន​ទេ។ បាក់តេរី​មាន​ល្អ​ មាន​អាក្រក់។ វេជ្ជសាស្ត្រ​ទើប​រក​ឃើញ​គុណសម្បត្តិ​នៃ​បាក់តេរី​សម្រាប់​សុខភាព។

មាន​ន័យ​ថា ការ​បរិភោគ​បន្លែ​ត្រាំ​ឬ​ជ្រក់​ ជា​ប្រភពនាំ​​បាក់តេរី​ធម្មជាតិ​ល្អៗ ទៅ​​ជួយ​បង្កើន​លំនឹង​ដល់​ពពួក​មីក្រូសរីរាង្គ​​ (Microbiote) ​

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا