16 個單集

Report

RFI - បទយកការណ៍ RFI - Radio France Internationale

    • Podcast

Report

    ខូវីដ​-​19​៖​ ក្រសួង​សុខាភិបាល​ដៃ​ម្ខាង​ត្រូវ​ទប់​ទល់​នឹង​ជំងឺ ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​ន

    ខូវីដ​-​19​៖​ ក្រសួង​សុខាភិបាល​ដៃ​ម្ខាង​ត្រូវ​ទប់​ទល់​នឹង​ជំងឺ ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​ន

    ក្រសួង​សុខាភិបាល ​កាល​ពី​ថ្ងៃទី ​២៨ ​កុម្ភៈ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​មួយ​ដល់​បណ្តា​អ្នក​សារព័ត៌មាន​កម្ពុជា ​ស្តីពី ​ពី​ជំងឺ​ខូវីដ​-​19 ​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​។ ដោ​យ​ឡែក​សម្រាប់​កម្ពុជា​ បើ​ទោះបី​ជា​ជំងឺ​នេះមិ​ន​ទាន់​ឆ្លង​មក​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ក្តី ​ក៏​ប៉ុន្តែ ​វា​កំពុង​បង្កការ​ភ័យខ្លាច​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​។ ​ក្នុង​នោះ ​ការបំផុស​ព័ត៌មាន​​ក្លែង​​ក្លាយ​កាន់​តែ​ច្រើន​ ​កាន់​​តែ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ភ័យ​ខ្លាច​ទ្វេ​ឡើង​។ ​តើ​ហេតុ​អ្វី​?

    ​សិប្ប​កម្ម​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ ច្នៃ​សំរាម​ប្លាស្ទិក​ប្រើ​ឡើង​វិញ​ - 02/03/2020

    ​សិប្ប​កម្ម​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ ច្នៃ​សំរាម​ប្លាស្ទិក​ប្រើ​ឡើង​វិញ​ - 02/03/2020

    បច្ចុប្បន្ន​កម្ពុជា​បង្កើត​សំរាម​ប្រមាណ ១ម៉ឺនតោន​នៅ​ក្នុង​១ថ្ងៃ ឬ​មួយ​ឆ្នាំ​ជាង​៣លាន​តោន ហើយ​អាត្រា​កំណើន​នៃ​សំរាម​នៅ​កម្ពុជា​មាន​ប្រមាណ ១៥%​ក្នុង​មួយ​ឆ្នាំ។ សំរាម​គឺ​ជា​បញ្ហា​ប្រឈម​មួយ​របស់​កម្ពុជា ហើយ​ការ​កែ​ច្នៃ​ក៏​នៅ​មាន​កម្រិត​។ យ៉ាង​ណា​ក៏​ដោយ នៅ​ភ្នំពេញ​មាន​សិប្បកម្ម​ច្នៃ​សំរាម​តូច​មួយ​នៅ​ជាយ​ក្រុង បាន​កំពុង​កែច្នៃ​សំរាម​ប្លាស្ទិក ដើម្បី​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ​។

    ​ផល​វិបាក​ក្រោយ​រោង​ចក្រ​បិទ​ទ្វារ​៖ កម្មការនី​ខ្លះ​ទៅ​រត់​ម៉ូតូ​ឌុប និង​លាង​ចាន​តាម​

    ​ផល​វិបាក​ក្រោយ​រោង​ចក្រ​បិទ​ទ្វារ​៖ កម្មការនី​ខ្លះ​ទៅ​រត់​ម៉ូតូ​ឌុប និង​លាង​ចាន​តាម​

    នៅកម្ពុជាមាន​រោងចក្រ​ជាងមួយពាន់​កន្លែង​ផ្តល់ការងារ​ដល់​កម្មករ​ជាង៨០ម៉ឺននាក់។​ នៅពេល​ដ៍ខ្លី​ខាង​មុខ​នេះ​នឹងមានរោង​ចក្រ​ប្រមាណ២០០​កន្លែង​នឹង​ត្រូវ​បិទ​ទ្វារ​​​ដោយសារ​តែ​អស់​វត្ថុធាតុដើម​នាំចូលពីចិន ដែល​ធ្វើ​ឲ្យ​កម្មករ​ជាង១៦​ម៉ឺននាក់​ប្រឈម​បាត់​បង់​ការងារ។ ប៉ុន្តែ​ក៏មានរោងចក្រ​ជាច្រើន​ត្រូវបាន​បិទ​ទ្វារ​រួចហើយ​ដែរ​នៅក្រោម​ហេតុ​ផល​អស់អ្នកបញ្ជាទិញ និងហេតុ​ផលផ្សេងៗទៀត។​ ក្នុង​បទ​យកការណ៍​របស់ អ៊ឹង ប៊ុនថន ថ្ងៃនេះ គឺ​បង្ហាញ​ស្ថាន​ភាព​របស់​​កម្មការនី​មួយ​ក្រុម​ដែលពួកគេត្រូវបាត់​បង់​ការងារ​ក្រោយ​រោង​ចក្រ​មួយ​កន្លែង​បិទ​ទ្វារ​កាលពីពេល​កន្លង​ទៅ៖

    ​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ កូន​ខ្មែរ​ដែល​មាន​សមត្ថភាព​បង្រៀន​និស្សិត អង់គ្លេស សឹង្ហបុរី

    ​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ កូន​ខ្មែរ​ដែល​មាន​សមត្ថភាព​បង្រៀន​និស្សិត អង់គ្លេស សឹង្ហបុរី

    លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ជា​ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី​។ នៅ​សឹង្ហ​បុរី គាត់​មិន​មែន​ធ្វើ​ការ​តែ AVI មួយ​នោះ​ទេ​។ គាត់​ជា​សាស្រ្តាចារ្យ បង្រៀន​និស្សិត​សឹង្ហបុរី និង​ជាតិ​សាសន៍​ផ្សេង​ទៀត​។ មុន​មាន​ការងារ​នៅ​សឹង្ហ​បុរី​នេះ លោក​ធ្លាប់​ធ្វើ​ជា​សាស្រ្ត​ចារ្យ​បង្រៀន​និស្សិត​នៅ​អង់​គ្លេស ទៀត​ផង​។ តើ​សមត្ថ​ភាព​របស់​ឈាង វណ្ណារិទ្ធ អាច​ជា​មោទកភាព​របស់​ខ្មែរ មួយ​ដែរ​ឬ​ទេ​?

    ឥទ្ធិពល​កូវីដ​-​19​៖ ​អ្នក​ជិះ​ទូក​លេង​កំសាន្ត​នៅ​​ភ្នំពេញ​ជា​ភ្ញៀវ​អន្តរជាតិ​ធ្លាក់​ចុ

    ឥទ្ធិពល​កូវីដ​-​19​៖ ​អ្នក​ជិះ​ទូក​លេង​កំសាន្ត​នៅ​​ភ្នំពេញ​ជា​ភ្ញៀវ​អន្តរជាតិ​ធ្លាក់​ចុ

    អ្នក​​ប្រកប​របររកស៊ី​ដឹកភ្ញៀវ​ទេសចរ​ជិះទូក​លេង​កំសាន្ត​នៅ​តាម​ដង​ទន្លេសាប​និង​ទន្លេមេគង្គ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​​លើក​​ឡើង​​ថា ​​ក្រោយ​ការ​ផ្ទុះឡើង​នៃ​មេរោគកូវីដ​-​19 ​បាន​ធ្វើ​ឲ្យ​អ្នក​​ជិះ​ទូក​​លេង​​កំសាន្ត​នៅ​ភ្នំពេញ​ជា​ភ្ញៀវ​អន្តរជាតិ​ធ្លាក់​ចុះ​បន្តិច ​តែ​ភ្ញៀវ​ជាតិ​កើន​ឡើង​។ ​ការណ៍​នេះ ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម ​ដឹក​ភ្ញៀវ​ទេសចរ​កំសាន្ត​នៅ​តាម​ទូក​នេះ​នៅ​ឡើយ​ទេ ​បើ​ធៀប​នឹង​វិស័យ​ផ្សេងៗ​ទៀត​។ ​តើ​ហេតុ​អ្វី​?

    ​លោក ជិន ម៉ាលីន៖​ «​សមត្ថភាព​ជាកត្តាចំណងធ្វើឲ្យការងាររីកចម្រើន» - 21/02/2020

    ​លោក ជិន ម៉ាលីន៖​ «​សមត្ថភាព​ជាកត្តាចំណងធ្វើឲ្យការងាររីកចម្រើន» - 21/02/2020

    នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​ពិត​របស់​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

熱門Podcast Podcast

聽眾訂閱的還有

更多RFI - Radio France Internationale的作品