មេបញ្ជាការកងទ័ពកម្ពុជា និងថៃ បានជួបប្រជុំដាច់ដោយឡែកគ្នា នៅតាមសមរភូមិ តាមព្រំដែនជម្លោះ កាលពីថ្ងៃទី២៩ ខែកក្កដានេះ។ ក្នុងនោះ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ តាមយោធភូមិភាគ នៅតាមព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានជួបចរចាគ្នារយៈពេលខ្លី ដោយផ្ទាល់ផង និងជួបតាមអនឡាញផង។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ លោកស្រី បានបន្ថែមថា ក្នុងកិច្ចប្រជុំចរចាទាំងនោះ មេបញ្ជាការកងទ័ព នៅតាមយោធភូមិភាគកម្ពុជា-ថៃ តាមព្រំដែន បានព្រមព្រៀងគ្នា គោរពបទឈប់បាញ់ ឈប់បង្កើនទ័ព និងភ្ជាប់ទំនាក់ទំនង ព្រមទាំងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។
Thông Tin
- Chương trình
- Kênh
- Tần suấtHằng ngày
- Đã xuất bảnlúc 05:51 UTC 30 tháng 7, 2025
- Thời lượng7 phút
- Xếp hạngSạch