39 episodes

ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។

Cambodia 2050 Apsara Media Services

    • News

ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។

    Cambodia2050 Ep39: តើការវិវឌ្ឍន៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងឈានទៅរកវិបត្ដិជាសលកយ៉ាងធ្ងន់ធ្

    Cambodia2050 Ep39: តើការវិវឌ្ឍន៍សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងឈានទៅរកវិបត្ដិជាសលកយ៉ាងធ្ងន់ធ្

    ចំពោះបញ្ហារុស្ស៊ី និង អ៊ុយក្រែន បើគិតមកទល់ថ្ងៃនេះ គឺមានរយៈពេលជិតពីរខែមកហើយ ដែលកំពុងបន្តកើតមានរហូតមកទល់ពេលបច្ចុប្បន្ននេះ ហើយបើយើងគិតពីគោលបំណង ឬក៏ដើមហេតុនៃវិបត្តិ ឬក៏សង្គ្រាម ការឈ្លានពាននេះគឺដោយសារតែមានការប្រើប្រាស់នយោបាយ ឬក៏ការកំណត់និយមន័យផ្សេងៗគ្នា

    Cambodia2050 Ep38: តើមហាអំណាចពិភពលោកនឹងសម្រេចចិត្តយ៉ាងណារវាងការដាក់ទ័ណ្ឌកម្មលើរុស្សី និងវិបត្តិសេ

    Cambodia2050 Ep38: តើមហាអំណាចពិភពលោកនឹងសម្រេចចិត្តយ៉ាងណារវាងការដាក់ទ័ណ្ឌកម្មលើរុស្សី និងវិបត្តិសេ

    សំនួរ៖តើតម្លៃប្រេងសាំងកើនឡើងដោយសារតែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនឬក៍មានកត្តាអ្វីផ្សេងហើយបើកើនឡើងបែបនេះ ថាតើយើងនឹងមានបញ្ហាប្រឈមអ្វីខ្លះហើយយើងដោះស្រាយយ៉ាងណា? ជាការពិតណាស់តម្លៃប្រេងសាំង ឧស្ម័ន  និងហ្គាសដទៃៗទៀត ដែលយើងបានឃើញនៅក្នុងរយះពេលប្រមាណ២សប្ដាហ៍កន្លងមកនេះឃើញថា បានហក់ឡើងខ្លាំងបន្ទាប់ពីរមានភាពតានតឹងឈានទៅដល់ជម្លោះប្រដាប់អាវុធ ដែលមានការបាញ់ប្រហារគ្នាដែលអ្នកខ្លះហៅថា ជាការវាយប្រហាររបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនចាប់ពីពេលនោះមកយើងឃើញថាតម្លៃប្រេងសាំង និង ប្រេងមាស៊ូត រួមទាំងប្រេងឥន្ធនៈដទៃទៀត បានហក់ឡើងធ្វើអោយប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងតំបន់ និង សកល។ ផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីការឡើងថ្លៃប្រេងជាទូទៅនេះ អាចនឹងជម្រុញឲ្យមានកំណើនដែលមាន ផលអវិជ្ជមានទៅដល់ខ្សែច្រកផលិតកម្ម ទៅដល់ពាណិជ្ជកម្ម ទៅដល់សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគមួយចំនួន ។ ហេតុអ្វីបានជាប្រេងសាំងដែលយើងឃើញថា ឡើងថ្លៃហើយធ្វើអោយជះឥទ្ធិពលដោយសារយើងឃើញហើយបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនបណ្ដាលប្រទេសមួយចំនួននៅលោកខាងលិច  ជាពិសេសនៅបណ្ដាលអឺរ៉ុបខាងលិច ក៍ដូចជាប្រទេសដែលជាសមាជិកនៃអង្គការណាតូ បានធ្វើការដាក់ទាន់កម្មផ្នែកសេដ្ឋកិច្ច រួមទាំងធ្វើការរឹតត្បិតនៅសកម្មភាពផ្នែកធានាគាររបស់រុស្ស៊ី និង ដាក់បម្រាមលើការនាំចូល នៅប្រេងសាំង ឧស្ម័ន និង ហ្គាស ផ្សេងៗទៀតដែលរុស្ស៊ីជាប្រទេសដ៍ធំមួយ ដែលជាប្រទេសផលិតប្រេង ឧស្ម័ន ហ្គាសហើយនិងទំនិញមួយចំនួនទៀតដូចជាស្រូវសាលី លោហៈដែលប្រើក្នុងឧស្សាហកម្មធំៗនៅលើពិភពលោក។ សំនួរ៖ ដោយឡែកទាក់ទងទៅនឹងបញ្ហាប្រឈមទាំងនេះថាតើអាចនឹងប៉ះពាល់ ជាពិសេសប្រទេសកម្ពុជារបស់យើង ថាយើងគួរែតធ្វើយ៉ាងណាប្រស

    Cambodia2050 Ep37: សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើរុស្ស៊ី និងអ៊ុយក្រែនបញ្ចប់ជម្លោះដោយវិធីណា

    Cambodia2050 Ep37: សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើរុស្ស៊ី និងអ៊ុយក្រែនបញ្ចប់ជម្លោះដោយវិធីណា

    សង្គ្រាមនៅអ៊ុយក្រែន បើគិតមកដល់ពេលនេះវាជាងពីរសប្តាហ៍មកហើយ ដែលបណ្ដាលឱ្យមានការកើនឡើងប្រជាជនភាសខ្លួនជាង ២ លាននាក់គិតមកត្រឹមពេលនេះ ហើយជនភាសខ្លួនជាងពាក់កណ្ដាលបានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ហើយភាគីរុស្ស៊ី និងអ៊ុយក្រែនបានចរចាសម្របសម្រួលបើកផ្លូវបន្ថែមទៀត  ឱ្យជនភាសខ្លួនចាកចេញពីតំបន់សមរភូមិផងដែរ។ ភាគីរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងដកទ័ពចេញពីអ៊ុយក្រែន ...

    Cambodia2050 Ep36: ការទទួលមេដាយសន្តិភាពរស៊ុនហាក់របស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក តើផ្

    Cambodia2050 Ep36: ការទទួលមេដាយសន្តិភាពរស៊ុនហាក់របស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក តើផ្

    ទាក់ទងទៅលើកត្តាអ្វីខ្លះ ដែលសន្តិភាពស៊ុន ហាក់ ជ្រើសរើសសម្ដេច ជាជ័យលាភីនៅក្នុង ឆ្នាំ 2022 នេះបើយើងមើលទៅលើលក្ខណៈរបស់ពានរង្វាន់ស៊ុន ហាក់ នេះគេផ្អែកទៅលើកត្តាមួយជាចម្បងគឺកត្តាសន្តិភាពពានរង្វាន់នេះផ្ដល់ជូនទៅដល់ឥស្សរជន ឬក៏អង្គការទាំងឡាយណាដែលមានស្នាដៃលេចធ្លោយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិ

    Cambodia2050 Ep35:ការជះឥទ្ធិពល និងផលប៉ះពាល់ពីបញ្ហានៅមីយ៉ាន់ម៉ា មកលើប្រទេសក្នុងតំបន់អាស៊ាននិងសកលលោ

    Cambodia2050 Ep35:ការជះឥទ្ធិពល និងផលប៉ះពាល់ពីបញ្ហានៅមីយ៉ាន់ម៉ា មកលើប្រទេសក្នុងតំបន់អាស៊ាននិងសកលលោ

    សំនួរ៖ នៅក្នុងថ្ងៃនេះយើងមានប្រធានបទមួយ និយាយទាក់ទងទៅនឹងស្ថានភាពបញ្ហានៅមីយ៉ាន់ម៉ា។ យើងឃើញថានៅពេលប៉ន្មានថ្ងៃមុននេះ យើងសង្កេតឃើញថាមានភាពតឹងតែងជាងមុន មានការដុតបំផ្លាញផ្ទះប្រជាជនជាច្រើនក្នុងនោះផងដែរ។ ជាដំបូងខ្ញុំសូមឲ្យ លោក ថុង ដេវីត ជម្រាបជូនបន្តិចទាក់ទិនទៅនឹង ថាតើមានគូភាគីពាក់ព័ន្ធណាខ្លះដែលសំខាន់ៗ នៅក្នុងរឿងចម្រុងចម្រាស់ ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលកំពុងតែក្ដៅកកុកនេះ? ទាក់ទងជាមួយបញ្ហា និង គូភាគីដែលបច្ចុប្បន្នកំពុងតែមានជម្លោះរាំរៃ វាងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា ជាមួយនិងក្រុមជនជាតិប្រដាប់អាវុធផ្សេងៗ បច្ចុប្បន្ននេះបញ្ហាវាមាន ឬសគល់ទាំងពីមីយ៉ាន់ម៉ាគាត់ទទួលបានឯករាជ្យតាំងពីឆ្នាំ ១៩៤៨ មកម្លេះ។ ខ្ញុំសូមងាកទៅកាន់ ប្រវត្តិសាស្រ្ដបន្តិច ដោយសារតែបញ្ហាទាំងអស់នេះ គឺជាបញ្ហាឬសគល់នៃបញ្ហាការបែងចែកជាតិសាសនៅក្នុងពេលបច្ចុប្បន្ននេះ ទី១គឺអណាចក្រអង់គ្លេស៍ ឬ ចក្រភពអង់គ្លេស៍ដែលគាត់បានចេញពីមីយ៉ាន់ម៉ានោះទៅ គាត់មិនបានដាក់ចេញ ឬ ការបង្កើតរដ្ឋាភិបាលមួយឲ្យមានភាពរឹងមាំ ដឹកនាំដោយក្រុមស៊ីវិលនោះទេ គឺគាត់ដាក់តែក្រុមភាគីណាម្នាក់ដែលគាត់គិតថាមានអំណាច ឬក៏ក្រុមគ្នាគាត់ដែលនៅក្នុងនោះឪពុកលោកស្រី អង់ សានស៊ូជី ជាប់ឆ្នោតជាប្រធានាធិបតីប៉ុន្តែលោកត្រូវបានគេធ្វើឃាតនៅពេលដែលគាត់ឡើងបានត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែប៉ុន្នោះ។ ចំណែកនៅក្នុងពេលបច្ចុប្បន្ននេះ ទាក់ទងទៅនឹងពែលវេលាចាំតាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២១ មកនេះ។ យើងដឹងហើយថា ប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់ទទួលបានឯករាជ្យទទួលបានការបោះឆ្នោតតាមរយៈប្រជាធិប្បតេយ្យអស់រយៈពេលជាង ១២ឆ្នាំមកហើយ ស្រាប់តែពេលនេះវិលត្រលប់មករកភាពដើមវិញគឺ គ្រប់គ្រងដោយរដ្

    Cambodia2050 Ep34: តើការអភិវឌ្ឍន៍បៃតង (Green Growth) ជាអ្វី?

    Cambodia2050 Ep34: តើការអភិវឌ្ឍន៍បៃតង (Green Growth) ជាអ្វី?

    Green Growth នៅក្នុងន័យកម្ពុជារបស់យើងដែលបកប្រែគឺមានន័យថា ការអភិវឌ្ឍន៍បៃតង។ ហេតុអ្វីបានជាគេត្រូវចាំបាច់ត្រូវការការអភិវឌ្ឍន៍បៃតង ន័យសំខាន់បំផុតគឺយើងចង់ជំរុញការអភិវឌ្ឍមួយដែលមាននិរន្តភាព ហើយឱ្យវាមានសមភាពទៅតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ឬក៏សកម្មភាពអភិវឌ្ឍន៍ទាំងឡាយណា ដែលយើងបានគិតគូរទៅដល់បរិស្ថានដូចជា ទាក់ទងជាមួយនឹងខ្យល់របស់យើង .....

Top Podcasts In News

The New York Times
NPR
The Daily Wire
The Daily Wire
Cumulus Podcast Network | Dan Bongino
Serial Productions