Rean Ruos Podcast Monyputhy Ly
-
- Education
ចូលរួមជាមួយខ្ញុំបាទនៅក្នុង ”Rean Ruos Podcast” (រៀនរស់ផតខាស់) ក្នុងការចែករំលែកអំពីចំណេះដឹងជីវិត ដែលផ្អែកលេីទស្សនវិជ្ជា ចិត្តវិទ្យា និង វិទ្យាសាស្ត្រ ដែលទាក់ទងពីប្រធានបទជាច្រើនទាក់ទងដូចជា ភាពរីករាយ សុខភាព ចិត្តរឹងមាំ ផលិតភាព របៀបរៀន អាជីព...។ល។
-
ជំនាញដែលយើងត្រូវរៀនក្រៅសាលា
តើការសិក្សានៅតែសាលារៀនតែមួយមុខអាចគ្រប់គ្រាន់សម្រាប់ជីវិតដែរឬទេ? មិនត្រឹមតែមិនគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងខ្វះនូវជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតយើង។ មិនថាអ្នកនៅរៀន ឬក៏បញ្ចប់ការសិក្សាហើយក៏ដោយ អ្នកមិនគួរមើលរំលងនូវជំនាញទាំងនេះឡើយ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly -
វិវត្តខ្លួនដោយប្រជែងជាមួយនឹងខ្លួនឯង
ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែការសម្រេចគោលដៅនោះគឺទៅតាមសកម្មភាពយើងនៅថ្ងៃនេះ។ ជាជាងគ្រាន់តែមានគោលដៅថាឆ្នាំនេះចង់ធ្វើអ្វីខ្លះ ឬចង់ក្លាយជាមនុស្សបែបណា ចូរបង្កើតជា "ការប្រជែង" (Challenge) មួយសម្រាប់ខ្លួនឯង ដែលផ្តោតទៅលើការសម្រេចសកម្មភាពប្រចាំថ្ងៃ។ ទៅតាមភាពញឹកញាប់នៃសកម្មភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងមានវឌ្ឍនភាពទៅមុខ ហើយជាពិសេសនឹងប្រែប្រួលជាមនុស្សម្នាក់មួយថ្មី។ ដើម្បីយល់បន្ថែម តោះចូលរួមស្តាប់ទាំងអស់គ្នា។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly -
វិធីវិទ្យាសាស្ត្រដើម្បីកុំឱ្យគិតច្រើន
ក្នុងវគ្គមុនមួយ ខ្ញុំធ្លាប់បាននិយាយទាក់ទងពី "ការគិតច្រើនគឺដោយសារតែយើងមិនចេះគិត" ហើយវគ្គនេះនឹងបំភ្លឺបន្ថែមជាមួយនឹងវិធីវិទ្យាសាស្ត្រជាក់លាក់ដែលខ្ញុំប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ។ ទាំងនោះរួមមានទស្សនវិជ្ជា សិល្បៈ និងការកត់ត្រា។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីវិធីកសាងការគិតត្រិះរិះដ៏ល្អសម្រាប់ជីវិតប្រចាំថ្ងៃ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly -
រៀនដោយ៖ ស្រូប បំភ្លេច និងបន្ថែម
ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ និងជាពិសេសលទ្ធផលជាក់ស្តែងសម្រាប់ជីវិត យើងត្រូវតែរៀនថែមពីរជំហានទៀត ដោយចេះវែកញែកថាមេរៀនណាសំខាន់ បំភ្លេចមេរៀនដែលមិនសំខាន់ និងថែមថយជាមួយនឹងគំនិតចេញពីការគិតរបស់ខ្លួនផ្ទាល់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយកពីវិធីនៃការលូតលាស់សម្រាប់ជីវិត។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly -
ភាពក្លាហានក្នុងការឆ្លើយ “ទេ!”
ការមិនឆ្លើយ "ទេ" នឹងអ្នកដទៃជាការឆ្លើយ "ទេ" នឹងខ្លួនឯង។ បើយើងមិនចេះបដិសេធនឹងសំណើដែលខុសពីចិត្ត យើងនឹងត្រូវបង្ខំចិត្តធ្វើទាំងនោះឡើង។ សេចក្តីសុខយើងនឹងមិនអាចក្លាយជារបស់យើង ប្រសិនបើយើងមិនឱ្យតម្លៃលើពេលវេលាយើង។
ការដែលយើងចេះឆ្លើយ "ទេ" កាន់តែច្រើន យើងនឹងសល់ពេលកាន់តែច្រើនសម្រាប់កិច្ចការដែលយើងគិតថាសំខាន់ សកម្មភាពដែលយើងចូលចិត្ត និងក្រុមមនុស្សដែលស្រលាញ់់។ រៀនកំណត់កាលវិភាគខ្លួនទៅតាមជីវិតមួយដែលខ្លួនចង់មាន ជាជាងរស់ទៅតាមកាលវិភាគនៃជីវិតអ្នកដទៃ។ តោះ រៀនរស់ទាំងអស់គ្នា សម្រាប់បង្កើតភាពក្លាហានក្នុងការឆ្លើយ "ទេ!"។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly -
ជីវិតយើង ទំនួលខុសត្រូវយើង
អាយុមិនធ្វើឱ្យមនុស្សម្នាក់ចាស់ទុំឡើយ ប៉ុន្តែជាការដឹងក្តីវិញនោះទេ។ ការដឹងក្តីនេះតម្រូវឱ្យយើងដឹងនិងជាពិសេសទទួលស្តាល់ពីទំនួលខុសត្រូវនៃជីវិតខ្លួនឯង។ មិនថាយើងទុកចិត្តមនុស្សម្នាក់ប៉ុន្មានក៏ដោយ យើងមិនអាចឱ្យគាត់សម្រេចចិត្តលើសេចក្តីសុខនៃជីវិតយើងឡើយ។
ទំនួលខុសត្រូវផ្តល់នូវអំណាចសម្រាប់គ្រប់គ្រងជីវិតយើង។ ការគេចវេះទំនួលខុសត្រូវនឹងធ្វើឱ្យជីវិតយើងមានភាពពិបាកជាច្រើន។ ជាជាងចៀសវាង យើងត្រូវប្រឈមមុខនឹងតួនាទីនិងភារៈកិច្ចរបស់ខ្លួន។ តោះស្តាប់ទាំងអស់គ្នាសម្រាប់ការយល់បន្ថែមពីទំនួលខុសត្រូវយើងទៅលើជម្រើស អំពើ ពាក្យសម្តី និងស្ថានភាពជីវិតយើង។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly