24 episodes

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

នាទីសុខភាពនិងអនាម័‪យ‬ RFI ខេមរភាសា / RFI Khmer

    • Health & Fitness

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

    ឆ្អឹង​​កែងជើង ដុះ​បន្លា​ ជា​ជំងឺអ្វី?

    ឆ្អឹង​​កែងជើង ដុះ​បន្លា​ ជា​ជំងឺអ្វី?

    ឈឺ​ដូច​គេ​ចាក់ ដូច​មុត​បន្លា​នៅត្រង់​កែងជើង ឈឺ​ខ្លាំង​ពើត​ជា​ពិសេស​នៅ​ពេល​ព្រឹក​ងើប​ពី​ដំណេក ... អាការៈ​ឈឺកែង​ជើង​បែប​នេះ ទំនង​ជា​ឆ្អឹង​ដុះ​បន្លា​ហើយ។ តើ​ឆ្អឹង​កែង​ជើង​ដុះបន្លា​យ៉ាង​ដូចម្តេច? និង​ជា​ជំងឺ​អ្វី ? អាចព្យាបាល ដោយ​វិធីណា​ខ្លះ?

    • 8 min
    នឹង​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទទីមួយ ក្នុង​ពេល​ឆាប់ៗ?

    នឹង​មាន​ថ្នាំ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទទីមួយ ក្នុង​ពេល​ឆាប់ៗ?

    ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​គ្មាន​ថ្នាំព្យាបាល​ឱ្យ​ជា​ដាច់​ទេ។ បើ​ធ្លាក់​ខ្លួន​ឈឺ​ហើយ អ្នក​ជំងឺ​ត្រូវការប្រើ​ថ្នាំ​អស់មួយ​ជីវិត ជាមួយ​នឹង​ផលវិបាក​ជា​ច្រើន​មួយ​គំនរ​ទៀត។ ជាមួយ​នឹង​ការ​រក​ឃើញ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ ទំនង​បង្ក​ឡើងដោយ​វីរ៉ុស អ្នកស្រាវជ្រាវ​បារាំង​​សង្ឃឹមថា​ពិភពលោក​នឹង​មាន​​ថ្នាំ​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ នា​ថ្ងៃអនាគត។

    • 9 min
    ការ​សិក្សា​អូទ្រីស៖ បរិភោគប្រៃ(អំបិល)ពេក បង្កើន​គ្រោះ​កើត​ជំងឺមហារីកក្រពះ

    ការ​សិក្សា​អូទ្រីស៖ បរិភោគប្រៃ(អំបិល)ពេក បង្កើន​គ្រោះ​កើត​ជំងឺមហារីកក្រពះ

    អំបិល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់សម្រាប់​សរីរាង្គកាយ។ ខ្វះអំបិល អាច​នឹង​ធ្វើ​ឱ្យ​ហើម និង​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែបើ​បរិភោគ​ច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏​នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដែរ មាន​ជា​អាទិ៍ គឺ​ជំងឺ​ឡើង​ឈាម​តែម្តង។​ តែ​ការសិក្សា​ថ្មី​ចុងក្រោយ​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អូទ្រីស បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំបិល​មិន​ត្រឹម​តែអាក្រក់​សម្រាប់​សម្ពាធ​ឈាម​ទេ តែការ​បរិភោគ​ប្រៃ មាន​ជាតិ​អំបិល​ច្រើនពេក​​អាច​បង្កើន​គ្រោះ​កើត​ជំងឺមហារីក​ក្រពះ​ដល់​ទៅ​៤០%​ឯណោះ។

    តើ​អំបិល​ធ្វើ​ឱ្យ​មាន​​ជំងឺ​មហារីក​ក្រពះ​ យ៉ាង​ដូចម្តេច?

    • 9 min
    តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?

    តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?

    គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ តែ​អាច​ជួយ​ខួរ​ក្បាល​ ការ​ចង​ចាំ និង​បណ្តុះ​គំនិត​ថ្មីទៀត​ផង។ តើ​ត្រូវ​​គេងថ្ងៃ​យ៉ាងណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ទាំងអស់​នេះ​? សូម​ស្តាប់​បទអត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ​ដូច​តទៅ។

    • 9 min
    តរោម​ភ្នែក​អាចប៉ះពាល់​ដល់​សុខភាព​ភ្នែក?

    តរោម​ភ្នែក​អាចប៉ះពាល់​ដល់​សុខភាព​ភ្នែក?

    តើ​អ្នក​ធ្លាប់​​ស្រមៃ​ចង់​បាន​រោម​ភ្នែក​វែង​កោង​-ង​ដែរឬទេ? ត-បណ្តុះ​រោម​ភ្នែក​ឱ្យ​វែង​ក្រាស់​ល្អ កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​សុភាព​នារី​ទាំងឡាយ។ ប៉ុន្តែ​ ការ ត-អ៊ុត ឬ​កាត់រោម​ភ្នែក​ និង​លាប​ផាត់​មុខ មិនមែន​គ្មាន​ហានិភ័យ​សម្រាប់​សុខភាព​ទេ។ តើ​ជា​ហានិភ័យ​យ៉ាងណា?

    • 9 min
    តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?

    តើ​អ្វី​ទៅ​ជាអាការៈ​អស់​រដូវ​ ឬ​​វិបត្តិ​ហា​ប្លាយរបស់​បុរស​?

    ក្នុង​ខណៈ​​ដែល​ស្ត្រីគ្រប់​រូប ត្រូវ​ឆ្លង​កាត់​ជា​ចាំ​បាច់​ដំណាក់កាលធ្វើ​ទុក្ខ​មិន​ស្រណុក​ខ្លួន​ព្រោះ​​អស់រដូវ​ (Ménopause) បុរសចូល​ដល់​វ័យ​៥០ឆ្នាំ​ឡើង​ទៅ​​ក៏​មាន​អាការៈ​ប្រហាក់​ប្រហែល​នឹង​បាតុភូត​អស់​រដូវ​របស់​ស្ត្រី​ដែរ។ ​អាការៈអស់​រដូវ​សម្រាប់​បុរស​ មាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិ​ហាប្លាយជា​ភាសា​សាមញ្ញ។ តើ​វិបត្តិ​Andropause ​ជា​អ្វី? មាន​រោគ​សញ្ញា​យ៉ាងណា? និង​អាច​ព្យាបាល​ការពារបាន​ដែរឬទេ?

    • 8 min

Top Podcasts In Health & Fitness

Diabetes Digital Podcast by Food Heaven
Wendy Lopez, Jessica Jones
Sunday Scaries by Headspace
Headspace Studios & Dora Kamau
Do You F*cking Mind?
LiSTNR
Contos Eróticos Sexo Livre - Erotismo em forma de Série
contossexolivre
Chasing Life
CNN
Daishi X Curiosity Daily
YOU BETTERKNOW

You Might Also Like

Kou Sopheap's Podcast
Kou Sopheap
ប្រវត្តិសាស្រ្តពិភពលោក
RFI ខេមរភាសា / Khmer
ភូមិសាស្រ្តនយោបាយ
RFI ខេមរភាសា / Khmer
ទស្សនៈខ្ញុំគេ
ហួត សេងគៀ
Rean Ruos Podcast
Monyputhy Ly
រឿងភាគនិទានវិទ្យុ Radio Drama
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK