ភូមិសាស្រ្តនយោបាយ RFI ខេមរភាសា / RFI Khmer
-
- News
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹងលាតត្រដាង នូវយន្តការសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ និងវិភាគព្រឹត្តិការណ៍ធំៗ នៃអតីតកាល ដើម្បីពន្យល់បច្ចុប្បន្នភាពអន្តរជាតិ ដែលមានលក្ខណៈកាន់តែពិបាកស្មុគស្មាញ។ កម្មវិធីនេះ នឹងត្រូវចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ។
-
របប ប៉ុល ពត៖ ខ្មែរសម្លាប់ខ្មែរ?
ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ ហេតុអ្វីបានជាអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងយោធានិងទាំងនយោបាយ បន្តមានដង្ហើមតទៅទៀត តរហូតដល់ឆ្នាំ១៩៩៩?
តើកម្ពុជាប្រជាធិបតេយ្យពិតជាបានអនុវត្តនយោបាយប្រល័យពូជសាសន៍មែនឬទេ? តើហេតុអ្វីបានជារបប ប៉ុល ពត សាហាវព្រៃផ្សៃដល់ម្លឹង និងបណ្តាលឱ្យស្លាប់មនុស្សច្រើនដល់ម្លឹង ក្នុងរយៈពេលមួយយ៉ាងខ្លី? សូមអញ្ជើញស្តាប់ចម្លើយបែបសង្ខេបនិងបែបសំយោគ ជាថ្មីឡើងវិញរបស់ ហ្សង់-ហ្វ្រង់ស័រ តាន់។ -
វៀតណាមវាយរំលំរបប ប៉ុល ពត តែពីរសប្តាហ៍ប៉ុណ្ណោះ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា ក្បត់អង្គការ។ កាលណោះ ទង្វើនេះជំរុញឱ្យកម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគបូព៌ាច្រើនសិបនាក់ ក្នុងនោះរួមមានជាអាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់ចូលព្រៃ ឆ្លងដែនទៅវៀតណាម រួចហើយ បញ្ចុះបញ្ចូលវៀតណាម ឱ្យជួយពួកគេ ធ្វើសង្គ្រាមរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ព្រឹត្តិការណ៍បោសសម្អាតភូមិភាគបូព៌ានេះ នាំយ៉ាងលឿនរហ័សទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជានិងវៀតណាម។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយរៀបរាប់ពីសង្គ្រាមដែលផ្ទុះឡើងនៅថ្ងៃ២៥ធ្នូ១៩៧៨។ តែពីរសប្តាហ៍ប៉ុណ្ណោះវៀតណាមវាយរំលំរបប ប៉ុល ពត។
-
របបខ្មែរក្រហមផ្តើមរករឿងបញ្ឆេះសង្គ្រាមជាមួយវៀតណាម នៅឆ្នាំ១៩៧៧
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពិនិត្យមើលមូលហេតុធំៗដែលនាំទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនិងវៀតណាម។
-
ការកម្ទេចគ្នាឯងនៅក្នុងជួរពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ នៅថ្ងៃនេះ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។
-
នយោបាយកាប់សម្លាប់រង្គាលរបស់ខ្មែរក្រហម
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីផែនការគ្មានភាពប្រាកដនិយមរបស់ពួកមេខ្មែរក្រហម នោះគឺការដាក់ទិសឱ្យធ្វើស្រែ មួយហិកតាឱ្យបានស្រូវបីតោន។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។
-
អង្គការខ្មែរក្រហមដាក់ទិសដៅ មួយហិកតាឱ្យបានស្រូវបីតោន
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ចាប់ពីខែមេសាឆ្នាំ១៩៧៦ទៅ
សាឡុត ស បាត់ឈ្មោះហើយបែរជាលេចឈ្មោះ ប៉ុល ពតទៅវិញដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិប តេយ្យ។ ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយពីផែនការគ្មានភាពប្រាកដនិយមរបស់ពួកមេខ្មែរក្រហម នោះគឺការដាក់ទិសឱ្យធ្វើស្រែ មួយហិកតាឱ្យបានស្រូវបីតោន។