សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជា​រឿងដ៏​ចម្លែក នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដែល​តែង​តែ​រិះគន់ បរិហារ និង​ថ្កោល​ទោស​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ស្រាប់​តែ​ផ្ញើ​សារ​ជូនពរ​លោក ហ៊ុន សែន​។ ជា​សារ​ជូន​ពរ​លោក ហ៊ុន សែន នា​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចម្រើន​វ័យ​បាន​៧០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​០៥​ខែ​សីហា​សប្ដាហ៍​មុន​។ សារ​របស់​លោក សម រង្ស៊ី បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ពុំ​មាន​ភាព​ស្មោះ​ត្រង់​ទេ តែ​វា​បង្កប់​ទៅ​ដោយ​ន័យ​នយោបាយ ដៀមដាម​ដល់​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់។ ​អ្នក​នយោបាយ​ខ្មែរ​​វ័យ​ចំណាស់ ដែល​លោក សម រង្ស៊ី ប្រាប់​ឲ្យ​ឈប់​ក្រាញ​អំណាច ហើយ​នាំ​គ្នា​​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០​ឡើង​ទៅ​​។

មែន​ទែន​ទៅ វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក សម រង្ស៊ី អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ច្បាប់ ដើម្បី​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។ កាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​តុលា​ ឆ្នាំ​២០២១ លោក សម រង្ស៊ី បាន​បង្ហោះ​លិខិត​មួយច្បាប់ ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បង្កើត​ច្បាប់​ឲ្យ​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី និង​អ្នក​កាន់​តំណែង​ក្នុង​មុខ​ងារ​សាធារណៈ​ទាំង​អស់ ចូល​និវត្តន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​។

នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ពន្យល់​ថា ច្បាប់​ដែល​លោក​ស្នើ​នេះ ចាំ​បាច់​ណាស់ ដើម្បី​លើក​តម្កើង​តួនាទី និង​លើក​ទឹក​ចិត្ត​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​គ្រប់​ជាន់​ថ្

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada