មានអត្រាជាតិខ្លាញ់ក្នុងឈាមខ្ពស់ និងមិនព្យាបាលភ្នែកពេលមើលមិនច្បាស់ ជាកត្តាហានិភ័យពីរថ្មី ដែលនាំឱ្យមានគ្រោះកើតជំងឺរង្វេងវង្វាន់ អាល់ហ្សៃម៉ែរ។ នេះបើតាមការសិក្សាទើបចេញផ្សាយ នៅថ្ងៃទី ៣១កក្កដា ២០២៤។ ប៉ុន្តែជាដំណឹងល្អ នៅពេលអនាគតដ៏ខ្លីខាងមុខ វេជ្ជសាស្ត្រទំនងជាអាចជួយវែករកជំងឺអាល់ហ្សៃម៉ែរ បានឆាប់រហ័សនិងដោយភាពប្រាកដប្រជាខ្លាំង ហើយងាយ ដោយគ្រាន់តែយកឈាមទៅវិភាគជំងឺ។
អាល់ហ្សៃម៉ែរជាជំងឺដ៏គួរឱ្យខ្លាច និងគ្មានថ្នាំព្យាបាលទេ រហូតមកទល់នឹងម៉ោងនេះនាទីនេះ។ បន្ថែមពីលើផលវិបាកដែលអ្នកជំងឺរងទុក្ខដោយផ្ទាល់ រោគវង្វេងវង្វាន់ ជាបន្ទុករបស់សង្គម និងគ្រួសារធ្ងន់ធ្ងរណាស់។ ហើយក្នុងមួយឆ្នាំៗមានមនុស្សរាប់លាននាក់ធ្លាក់ក្នុងស្ថានភាពវង្វេងវង្វាន់ បាត់បង់ការចងចាំ និងលែងចេះនិយាយស្តី។ ប៉ុន្តែ អ្នកស្រាវជ្រាវក៏ចាប់យល់និងកំណត់បានកាន់តែច្រើន អំពីកត្តាហានិភ័យដែលនាំឱ្យមានការអភិវឌ្ឍជំងឺអាល់ហ្សៃម៉ែរដែរ។
នៅចន្លោះពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២០ គណៈកម្មការ Lancet ដែលជាអ្នកចងក្រងទុកនូវរាល់គ្រប់ព័ត៌មានទាក់ទងនឹងជំងឺអាល់ហ្សៃម៉ែរ បានចេញបញ្ជីកំណត់ ហានិភ័យនៃជំងឺវង្វេងវង្វាន់ថាមាន១២កត្តា ៖
-មានកំរិតសិក្សាទាប
-ថ្លង់ (ធ្ងន់ត្រចៀក)
-មានជំងឺលើសឈាម
-អសកម្មភាពផ្លូវកាយ
-មានជំងឺទឹកនោមផ្អែម
-រស់ឯកាមិនចូលសង្គម
-ទទួលទានសុរាច្រើន
-ស្រូបខ្យល់ពុល
-ជក់បារី
-ធាត់ជ្រុល
-និងមានដំបៅ ឬគ្រាំខួរក្បាល។
ពេលនេះ ការសិក្សាថ្មីដែលជាការវិភាគលម្អិតទិន្នន័យពិភពលោក ដ៏ធំចម្បងបំផុត ទើបចេញផ្សាយនៅថ្ងៃទី ៣១កក្កដា ២០២៤ ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រសុខភាពដ៏ល្បីល្បាញ The Lancet ដដែល បានបង្ហាញសម្មតិកម្មស្តីពីកត្តាហានិភ័យពីរថ្មីទៀតនៃជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ។ កត្តាហានិភ័យពីរថ្មីដែលមកជួយជំរុញបន្ថែមឱ្យមានវិបត្តិខួរក្បាលភ្លេចភ្លាំងនោះ គឺអត្រាជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូលខ្ពស់ និងការបាត់បង់សមត្ថភាពមើលរបស់ភ្នែកហើយមិនស្វែងរកការព្យាបាល។
កត្តាខ្លាញ់ក្នុងឈាមខ្ពស់
នៅក្នុងការធ្វើបច្ចុប្បន្នភាពការងារស្រាវជ្រាវរបស់ខ្លួន អ្នកវិទ្យាសាស្ត្រ Lancet បានបញ្ចូលអត្រាខ្លាញ់ក្នុងឈាមខ្ពស់ LDL ឬហៅថាខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ជាកត្តាហានិភ័យសម្រួលឱ្យមានជំងឺវង្វេងវង្វាន់។ បើតាមលទ្ធផលនៃការសិក្សាបីលើអ្នកជំងឺអាយុក្រោម៦៥ឆ្នាំ ជាង១លានមួយសែននាក់ នៅអង់គ្លេស ដោយផ្តោតការតាមដានតែលើកំរិតជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូលអាក្រក់ រយៈពេល១២ឆ្នាំទៅ គេសង្កេតឃើញថា នៅពេលកំរិតកូឡេស្តេរ៉ូលLDL ឡើង១mmol/l ហានិភ័យមានវិបត្តិភ្លេចភ្លាំងកើនឡើង៨%។
កត្តាសុខភាពភ្នែក
ឯកត្តាហានិភ័យថ្មីទីពីរនៃជំងឺវង្វេងវង្វាន់ ពាក់ព័ន្ធនឹងសមត្ថភាពមើលឃើញរបស់ភ្នែកវិញ ជាករណីដែលគណៈកម្មការមិនធ្លាប់នឹកគិតនិងចាត់ទុកជាកត្តាហានិភ័យពីមុនមកសោះ ស្រាប់តែឃើញទិន្នន័យបញ្ជាក់យ៉ាងច្បាស់ក្រលែតទៅវិញ។ នៅក្នុងទិន្នន័យសំយោគការសិក្សាចំនួន១៤ ដោយមានអ្នកចូលរួមជាមនុស្សធំពេញវ័យជាង៦លាននាក់ ដែលសុទ្ធតែមានសមត្ថភាពខួរក្បាលល្អពេញលេញពីដំបូង តែចុងក្រោយជាងមួយសែន៧ម៉ឺននាក់ធ្លាក់ខ្លួនមានវិបត្តិអាល់ហ្សៃម៉ែរភ្លេចភ្លាំង។ អ្នកមានវិបត្តិភ្លេចភ្លាំងទាំងនេះសុទ្ធតែមានសុខភាពភ្នែកធ្លាក់ចុះ មើលមិនច្បាស់ ពាក់ព័ន្ធជាមួយទាំងអស់។ ហេតុដូច្នេះហើយបានជាអ្នកដឹកនាំតាក់តែងសំណេរនេះ ណែនាំឱ្យគ្រប់អ្នកជំងឺទាំងអស់រូតរះទៅព្យាបាលភ្នែក នៅពេលសមត្ថភាពគំឃើញចាប់ធ្លាក់ចុះភ្លាម។ ការព្យាបាលភ្នែកជាចំណែកមួយនៃការការពារមិនឱ្យធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃម៉ែរ។
មិនខុសពីពាក្យស្លោកបូរាណខ្មែរ “ការពារប្រសើរជាងការព្យាបាលឡើយ” អ្នកជំនាញផ្នែកជំងឺអាល់ហ្សៃម៉ែរ តែងទទូចអំពីភាពសំខាន់ និងចាំបាច់បំផុតន
Informatie
- Programma
- Kanaal
- FrequentieWekelijks bijgewerkt
- Uitgegeven2 oktober 2024 om 10:21 UTC
- Lengte8 min
- BeoordelingVeilig