ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាគួរយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកប្រើ ដើម្បីឱ្យថៃបញ្ឈប់ទង្វើឈ្លានពានលើខ្មែរ

ក្នុងសង្គ្រាមដ៏ក្តៅរវាងខ្មែរ និងថៃអស់រយៈពេល៤ថ្ងៃ​មកនេះ កម្ពុជានៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយឱ្យមានបទឈប់បាញ់ ខណៈថៃមិនទទួលយកការសម្របសម្រួលពីភាគីទី៣ និងមិនគោរពបទឈប់បាញ់។ អ្នកជំនាញផ្តល់យោបល់ថា កម្ពុជាគួរប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ឈប់សង្គ្រាមរបស់ថៃមកលើកម្ពុជា ពីព្រោះថា ថៃជាប្រទេសហត្ថលេខី និងជាប្រទេសដែលកំពុងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។ តែអ្នកអ្នកវិភាគ មើលឃើញថា កម្ពុជាទំនងមិនហ៊ានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកដោះស្រាយជាមួយថៃឡើយ ដ្បិតថា កន្លងមកកម្ពុជាខ្លួនឯងអះអាងថា កិច្ចព្រមព្រៀងមួយនេះផុតសុពលភាពបាត់ទៅហើយ។