ធ្វើចលនា បញ្ចេញកម្លាំងផ្លូវកាយ ហាត់ប្រាណ ធ្វើកីឡា នេះជាសារសុខភាពដែលគេឮកាន់តែញយៗឡើង។ ប៉ុន្តែដោយជាក់ស្តែងទៅនោះ តើពាក្យទាំងនេះមានន័យ យ៉ាងដូចម្តេច? និងខុសគ្នាដែរឬទេ?
ជាគម្រប់១០០ឆ្នាំគត់ដែលបារាំងបានក្លាយជាម្ចាស់ផ្ទះជាថ្មី ទទួលរៀបចំកីឡាអូឡាំពិក ពីថ្ងៃទី ២៦កក្កដាដល់ថ្ងៃទី ១១សីហា និងប៉ារ៉ាអូឡាំពិកពីថ្ងៃទី ២៨សីហាទៅ៨កញ្ញា។ ក្រៅអំពីប្តេជ្ញារៀបចំការប្រកួតកីឡាឱ្យបានល្អប្រណិតបំផុត ក្រសួងការងារ សុខាភិបាល និងភារតភាពបារាំង បានឆ្លៀតយកឱកាសនេះ ជំរុញ អប់រំបំពាក់បំប៉ន និងឃោសនាអំពីតម្លៃនិងទម្លាប់ដ៏ល្អប្រពៃបំផុតនៃការធ្វើចលនាកាយសម្បទា និងធ្វើកីឡា។
អូឡាំពិកប៉ារីសនិងសុខភាពសាធារណៈ
កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិក ត្រូវតែជាយន្តការពន្លឿននយោបាយសុខភាពសាធារណៈ និងឈ្នាន់បង្វិលមធ្យោបាយទំនើបៗឱ្យមានដំណើរការ។ កីឡាអូឡាំពិក២០២៤ ត្រូវបន្សល់ទុកនូវមរតក ប្រកបដោយមហិច្ឆតាធំ គឺ បញ្ចូលកីឡាទៅជាចំណែកដ៏ធំមួយនៃជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអសកម្មផ្លូវកាយ (ភាពខ្ជិលច្រអូសចង់តែស្រណុក) ដើម្បីលើកទឹកចិត្តមនុស្សឱ្យបញ្ចេញសកម្មភាពផ្លូវកាយ ធ្វើចលនាកាយសម្បទា ហាត់ប្រាណ ធ្វើកីឡា ជាប្រចាំនៅសាលារៀន នៅក្នុងក្រុង និងនៅកន្លែងធ្វើការ។
រៀបចំកីឡាអូឡាំពិកនិងប៉ារ៉ាអូឡាំពិក ជាឱកាសរៀបចំបង្កើនសុខមាលភាពដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបានកាន់តែប្រសើរឡើងផង និងជាឱកាសប្រយុទ្ធប្រឆាំងនឹងជំងឺបណ្តាលមកពីភាពស្រណុកអសកម្មផ្លូវកាយផង តាមរយៈការជំរុញឱ្យធ្វើកីឡា។ សម្រាប់អាជ្ញាធរបារាំង កំណើននៃសកម្មភាពហាត់ប្រាណបញ្ចេញកម្លាំងធ្វើចលនារបស់ពលរដ្ឋ ជាសន្ទទស្សន៍មួយនៃភាពជោគជ័យរបស់កីឡាអូឡាំពិកក្រុងប៉ារីស២០២៤ ព្រោះរដ្ឋាភិបាលបារាំងបានចេញក្រិត្យចាត់ទុកការបញ្ចេញសកម្មភាពកាយសម្បទា “ជាបុព្វហេតុជាតិឆ្នាំ២០២៤” ជាមួយកម្មវត្ថុចម្បងបី គឺ៖
- បញ្ចុះបញ្ចូលពលរដ្ឋបារាំង គ្រប់វ័យ នៅទូទាំងប្រទេស ឱ្យហាត់ប្រាណ ធ្វើកីឡា ធ្វើចលនាឱ្យបានច្រើនជាលំដាប់
- ប្រមូលផ្តុំកីឡាករនិងគ្រប់កម្លាំង ដើម្បីលើកតម្កើងតម្លៃនិងតួនាទីនៃកីឡា
- យកកីឡាធ្វើជាស្នូលនៃនយោបាយសាធារណៈនិងជាកត្តិការរបស់សាធារណរដ្ឋ
កង្វះសកម្មភាព និងភាពអសកម្មផ្លូវកាយ ជាបញ្ហាដែលកើតមានលើមនុស្សគ្រប់រូប និងគ្រប់វ័យ។ ទិន្នន័យពិភពលោកចុងក្រោយបង្ហាញថា មានមនុស្សពេញវ័យ១៨០០លាននាក់ មិនបញ្ចេញសកម្មភាពផ្លូវកាយនិងកាយសម្បទាគ្រប់គ្រាន់តាមអនុសាសន៍អង្គការសុខភាពពិភពលោកទេ។ ហេតុដូច្នេះហើយបានជានាឱកាសប្រារព្វកីឡាអូឡាំពិក ក្រសួងប្រតិភូសុខាភិបាល និងបង្ការជំងឺ បានប្តេជ្ញាកាច់ប្តូរនិន្នាការ តាមរយៈវិធានការជាក់ស្តែងជាច្រើន ដើម្បីអង្រួនពលរដ្ឋឱ្យធ្វើសកម្មភាពផ្លូវកាយ និងសកម្មភាពកីឡាឱ្យបានយ៉ាងហោច “៣០នាទីក្នុងមួយថ្ងៃ”។
ដូចម្តេចដែលហៅថា សកម្មភាពផ្លូវកាយ?
អនុសាសន៍ណែនាំ លើកទឹកចិត្តឱ្យបញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណ ធ្វើកីឡា ជាពាក្យដ៏ពេញនិយម ដែលគេបានឮកាន់តែញយឡើងៗ ចេញពីស្ទើរគ្រប់មាត់របស់អ្នកជំនាញ។ តើការបញ្ចេញសកម្មភាពផ្លូវកាយ មានន័យយ៉ាងដូចម្តេចឱ្យប្រាកដទៅ?! ធ្វើចលនា បញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណ ធ្វើកីឡា ខុសគ្នាយ៉ាងណា?
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ៖ “សកម្មភាពផ្លូវកាយ ជាបណ្តុំនៃចលនាទាំងឡាយណាដែលទៅកន្ទ្រាក់សាច់ដុំ ហើយបង្កើនការស្រូបយកថាមពលអស់ច្រើនជាងពេលនៅស្ងៀម។ សកម្មភាពផ្លូវកាយមានបីប្រភេទ ៖ សកម្មភាពប្រចាំថ្ងៃ ការហាត់ប្រាណ និងការធ្វើកីឡា។
- សកម្មភាពប្រចាំថ្ងៃ ចង់សំដៅទៅលើចលនារាងកាយ ដែលកំរើកដោយសាច់ដុំ ពោលគឺការដើរដេកឈរអង្គុយ។ សកម្មភាពផ្លូវកាយប្រចាំថ្ងៃចែកជាបីក្រុមតូចៗទៀត គឺ ការធ្វើបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ (ដើរ ជិះកង់ ឡើងជណ្តើរដោយជើង...) ការងារផ្
Informations
- Émission
- Chaîne
- FréquenceChaque semaine
- Publiée31 juillet 2024 à 12:04 UTC
- Durée9 min
- ClassificationTous publics