ឈានដល់វ័យ៧១ឆ្នាំ៖ គណបក្សប្រជាជនកម្ពុជា ដើរដល់របត់ថ្មីនៃ «អ្នកបន្តវេន»

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២​។ ថ្ងៃ​ទី​២៨​មិថុនា​ស្អែក​នេះ គឺ​ជា​​ខួប​លើក​ទី​៧១ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ នា​ឱកាស​ខួប​គម្រប់​៧១​ឆ្នាំ គណបក្ស​​កាន់​អំណាច​​នៅ​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​ដើរ​ដល់​របត់​ថ្មី​ដ៏​សំខាន់​មួយ នោះ​គឺ របត់​ថ្មី​នៃ «​អ្នក​បន្ត​វេន»​។ អ្នក​បន្ត​វេន ដែល​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ សម្រេច​គាំទ្រជា​ឯកច្ឆ័ន្ទ ​លើ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។ តើ​លោក ហ៊ុន ម៉ាណែត មាន​ប្រវត្តិ​យ៉ាង​ណា? ស័ក្តិសម​នឹង​តំណែង​ជា «អ្នក​បន្ត​វេន» នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ឬ​ទេ? និង​ថា​តើ ការ​សម្រេច​ឲ្យ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អ្នក​បន្ត​វេន​​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ក្នុង​រង្វង់​គណបក្ស​ប្រជាជន​ខ្លួន​ឯង​? 

ជាកូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែលកាន់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៥ និង​ដែល​ថែម​ទាំង​​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ពី​លោក​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត មែន​ទែន​ទៅ ត្រូវ​ក្រាល​ដោយ​កម្រាល​ព្រំ​ក្រហម ​និង​រោយ​ដោយ​ស្រទាប់​ផ្កា​កូលាបរួច​ជា​ស្រេច ​តាំង​ពី​យូរ​ណាស់​មក​ហើយ។

លោក ហ៊ុន សែន ធ្លាប់​បាន​បង្ហើប​ជា​សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មកហើយ​ថា លោក ហ៊ុន ម៉ាណែត គឺ​ជា​បេក្ខភាព​ម្នាក់ នៅ​ក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​ ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​កំណត់​គោល​ដៅ​ទុក ចំនួន​៤​នាក់​។ ប៉ុន្តែ​នៅ​ទី​បំផុត ភាព​ស្រពេច​ស្រពិលរលាយ​បាត់​ស្រមោល​។ ការ​បន្ត​វេន​ពី​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត​ បាន​ក្លាយ​ជា​ការ​ពិត​។

នៅ​ក្នុង​អង្គ​សន្និបាត​គណៈកម្មាធិការ​ការ​កណ្ដាល លើក​ទី​៤៣ គណបក្ស​ប្រជាជាជន​កម្ពុជា បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ដល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋ​មន្ដ្រី​នា​ពេល​អនាគត​។ ជា​បេក្ខជន​តែ​ម្នាក់​គត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ លោក ហ៊ុន ណែត ក្នុង​វ័យ​៤៤​ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានការគាំទ្រពី​សមាជិក​គណៈកម្មាធិការ​កណ្ដាល ​ដែល​មាន​វត្តមាន​ទាំង​អស់​ចំនួន ៧៧៥សំឡេង​។

កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ជា​ការ​ពិត​ប្រកែក​មិន​បាន គឺ​ជា​បុគ្គល​លេច​ធ្លោ​ជាង​គេក្នុង​ចំណោម​ក្រុម​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជា​ឧត្តម​សេនីយ៍​ឯក​ពាក់​ផ្កាយ​បី លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​បណ្ឌិត​សភា​យោធា​អាមេរិក West Point និង​បាន​ទទួលសញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ Bristol នៃ​ប្រទេស​អង់គ្លេស​។ ក្រៅ​ពី​មុខ​ជំនាញ​ទាំង​ពីរ​នេះ លោក ហ៊ុន សែន ជាឪពុក ទើបបាន​បង្ហាញ​ជា​សាធារណៈអំពី​សំបុត្រ​មួយ​ច្បាប់ ​ដែល​លោក ហ៊ុន ម៉ាណែត ផ្ញើ​មក​ពិគ្រោះ​យោបល់អំពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។

ចំពោះ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នេះ​ទៀត​សោត លោក ហ៊ុន ម៉ាណែត សរសេរ​ប្រាប់​ឪពុក​របស់​ខ្លួន​ថា សូម​កុំ​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ឱ្យ​សោះ ព្រោះ​វា​ជា​ការ​សម្ងាត់​របស់​ខ្លួន​។ ម្យ៉ាង លោក ហ៊ុន ម៉ាណែត សរសេរ​ក្នុង​សំបុត្រ​បញ្ជាក់​ថា អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ត្រូវ​មាន​គ្រឹះ​ខាង​ទាហាន សេដ្ឋកិច្ច និង​នយោបាយ​ជា​ចាំ​បាច់​។ មហិច្ឆតា​ផ្នែក​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្មាន​នរណា​ដឹង​ទាល់​តែ​សោះ រហូត​ទាល់​តែ​លិខិត​មួយ​ច្បាប់​នេះ​ត្រូវ​លោក ហ៊ុន សែន ជា​ឪពុក បង្ហាញ​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម​។

ក្រៅ​ពី​ចំណេះ​ជំនាញ​ទាំង​នេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ មាន​មុខ​តំណែងគន្លឹះ​និង​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន នៅ​ក្នុង​វិស័យ​យោធា និង​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន។

នៅ​ក្នុង​វិស័យ​យោធា ក្រៅ​ពី​កាន់​តំណែង​ជាអគ្គមេបញ្ជាការរងកង​ទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោក​ក៏​ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជា​ការ​រង​កង​អង្គរក្ស​។ ចំណែក​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត គឺ​ជា​សមាជិកវ័យ​ក្មេង​ជាង​គេ​នៃ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ជាប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចុង​ក្រោយ នៅ​ចុង​ឆ្នាំ​២០២០ កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន រូប​នេះ ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប

Pour écouter des épisodes au contenu explicite, connectez‑vous.

Recevez les dernières actualités sur cette émission

Connectez‑vous ou inscrivez‑vous pour suivre des émissions, enregistrer des épisodes et recevoir les dernières actualités.

Choisissez un pays ou une région

Afrique, Moyen‑Orient et Inde

Asie‑Pacifique

Europe

Amérique latine et Caraïbes

États‑Unis et Canada