ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. -4 H

    តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?

    ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមានរបស់ភាគីថៃ ដោយប្រកាសផ្អាកការទស្សនានៅប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃទៀតផង។ ចំពោះអ្នកតាមដាននយោបាយ និងសង្គមកម្ពុជា សកម្មភាពរបស់ភាគីថៃនាពេលនេះ ហាក់បង្ហាញថាប្រាសាទតាមាន់ធំជារបស់ខ្លួន ដែលគិតថាថៃជាអ្នកគ្រប់គ្រងនៅតំបន់នោះ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនឲ្យម៉ឺងម៉ាត់ជាងនេះទៅកាន់ភាគីថៃ បន្ថែមពីលើដំណើរការរៀបចំបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​ ICJ។ តើក្នុងកាលៈទេសៈបែបនេះ កម្ពុជាគួរពន្លឿននីតិវិធី ដាក់ពាក្យបណ្តឹងទៅតុលាការ​ ICJ ឬយ៉ាងណា?

    13 min
  2. -1 J

    តើជម្លោះខ្មែរ-ថៃ នឹងវិវត្តទៅជាយ៉ាងណាប្រសិនប្រទេសទាំង២ ឈានដល់ការទម្លាក់កម្រិតការទូត?

    លោក ភូមិថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីថៃស្តីទី បានថ្លែងប្រាប់កាសែតថៃនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជាទៅប្រទេសវិញ ប្រសិនបើថៃរកឃើញថា  កម្ពុជា​បាន​បង្កប់មីនប្រឆាំងមនុស្ស ដែលធ្វើឲ្យទាហានថៃ ៣នាក់ រងរបួសកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិនានាមើលឃើញថាជម្លោះរវាងខ្មែរ និងថៃ នឹងឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ ប្រសិនបើថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួនទៅប្រទេសវិញ។ ដោយឡែក កម្ពុជាក៏អាចមានលទ្ធភាពកំដរនយោបាយថៃបានដែរ រហូតថៃទទួលស្គាល់កំហុសរបស់ខ្លួន។

    13 min
  3. -2 J

    តើមានភាពចាំបាច់ទេក្នុងការធ្វើសមាជប្រជាពលរដ្ឋជុំវិញច្បាប់ដកសញ្ជាតិខ្មែរ?

    ក្រុម​ប្រឹ​ក្សា​ជាតិ​តស៊ូ​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ​ឆ្នាំ​២០២៥ ​ទូល​ថ្វាយ​ព្រះមហា​ក្សត្រ ​ដើម្បី​កោះ​សមាជ​ប្រជា​ពលរដ្ឋ​ ដោយ​អះ​អាង​ថា ​កាលៈ​ទេសៈ​ នេះ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​សួរ​យោ​បល់​ពី​ប្រជា​ពលរដ្ឋ​ នៅ​ពេល​ដែល​រដ្ឋាភិ​បាល ​និង​សភា​ទាំង​ពីរ​ថ្នាក់​ បាន​ឯក​ភាព​គ្នា​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពី​ពល​រដ្ឋ​ខ្មែរ​ បើ​រក​ឃើញ​ថា​ អ្នក​នោះ​ក្បត់​ជាតិ​។​ តើ​មាន​ភាព​ចាំ​បាច់​ទេ​ក្នុង​ការ​កោះ​សមាជ​ប្រជា​ពល​រដ្ឋ​ដើម្បី​សួរ​យោបល់​លើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​?

    10 min
  4. -3 J

    អ្នកឃ្លាំមើលថា ប្រសិទ្ធភាពបង្ក្រាបបទល្មើសឆបោកអនឡាញ អាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល

    គិតត្រឹមមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានដុតដៃដុតជើង បង្ក្រាបបទល្មើសឆបោកអនឡាញនៅទូទាំងប្រទេស ដោយភាពស្វាហាប់។ លទ្ធផលចុងក្រោយនេះ មានមនុស្សរហូតដល់ជាង២ពាន់នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងបទល្មើសឆបោកអនឡាញ។ អ្នកឃ្លាំមើលសង្គម បានសាទរចំពោះវិធានការដ៏ក្តៅគគុករបស់រដ្ឋាភិបាលពេលនេះ តែពួកគេបារម្ភថា វិធានការនេះអាចធ្វើឡើងតែមួយភ្លើងចំបើង។ បើតាមក្រុមអ្នកឃ្លាំមើល ប្រសិទ្ធភាពនិងនិរន្តភាពនៃការបង្ក្រាបទល្មើសឆបោកអនឡាញនៅកម្ពុជា អាចធ្វើទៅបាន គឺអាស្រ័យថារដ្ឋាភិបាលមានឆន្ទៈមោះមុតកម្រិតណា។

    13 min
  5. -6 J

    តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

    ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។

    13 min
  6. 16 JUIL.

    តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?

    លោក​ ហ៊ុន​ សែន បាន​ថ្លែ​ង​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ថា ​ច្បាប់​ដក​សញ្ជាតិ​មិន​មែន​ចេះ​តែ​យក​ទៅ​អនុវត្ត​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដោយ​ងាយៗ​នោះ​ឡើយ​ ពោល​ទាល់​តែ​អ្នក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​«ក្បត់​ជាតិ»​។​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​លើក​ឧទាហរណ៍​ពី​ជន​ជាតិ​ថៃ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ហើយ​ថា​បើ​ពួកគេ​ផ្តល់​លុយ​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​កម្ពុជា​ អ្នក​នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ក្បត់​ជាតិ​ ដែល​ត្រូវ​តែ​ដក​សញ្ជាតិ​ខ្មែរ​មក​វិញ​។ ​តាម​អតីត​នាយក​រដ្ឋ​មន្ត្រី​រូបនេះ​ កម្ពុជា​បាន​ផ្តល់សញ្ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជន​បរទេស​រាប់​សិប​សញ្ជាតិ​ តែ​កម្ពុជា​មិន​អាច​ដក​សញ្ជាតិ​ពី​ពួកគេ​បាន​ទេ​ បើ​គ្មាន​ច្បាប់​ដក​សញ្ជាតិ​។​ តើ​ន​រណា​ខ្លះ​ជា​គោល​ដៅ​នៃ​ការ​ដក​ហូត​សញ្ជាតិ ​ក្រោយ​ច្បាប់​ថ្មី​ចេញ​?

    12 min
  7. 15 JUIL.

    តើមានភាពចាំបាច់ឬទេ ដែលកម្ពុជាដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦?

    នៅក្នុងពិធីអប​អរ​ខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលខកខានអនុវត្តអស់រយៈពេល ២០ឆ្នាំមកហើយនោះ នឹងត្រូវដាក់ឲ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខ។ ទាក់ទងទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ អ្នកតាមដានសង្គម និងនយោបាយនានាបានសម្តែងនូវការគាំទ្រ និងលើកជាយោបល់ថា ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ សមស្របទៅនឹងកាលៈទេសៈមួយ ដែលកម្ពុជារងការឈ្លានពានអធិបតេយ្យភាពពីប្រទេសជិតខាង។

    11 min
  8. 14 JUIL.

    តើកម្ពុជា និងថៃ គួរថយម្នាក់មួយជំហានដើម្បីបើកព្រំដែនឲ្យដូចដើមវិញ?

    ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ចន្ទ​ទី១៤ ខែ​កក្កដា​ បាន​ដាក់​លក្ខ​ខណ្ឌ​៣​ចំណុច​ទៅ​ភាគី​ថៃ​ ប្រសិន​បើ​ថៃ​ចង់​បើក​ព្រំ​ដែន​ឡើង​វិញ​។​ កម្ពុជា​ទាម​ទារ​ឲ្យថៃ​បើក​ព្រំដែន​ជា​មុន​សិន​ ដោយ​បើក​គ្រប់​ច្រក​ គ្រប់​ចំណុច​ទាំង​អស់​ឲ្យ​ដូច​មុន​ថ្ងៃ​ទី​៧ ​ខែ​មិថុនា​។​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ថ្លែង​ថា ​៥ម៉ោង​ក្រោយថៃ​បើកព្រំដែន​ កម្ពុជា​នឹង​បើក​ព្រំដែន​ឡើង​វិញដែរ​។​ តែ​ភាគី​ថៃ​កន្លង​មក​នេះ ​ធ្លាប់​បាន​ទាម​ទារ​ឲ្យ​មាន​ការ​បើក​ច្រក​ព្រំ​ដែន​ ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដំណាល​គ្នា ​ទាំង​ថៃ ​និង​កម្ពុជា​។​ តើ​កម្ពុជា ​និង​ថៃ ​គួរ​ថយ​ម្នាក់​មួយ​ជំហាន​ដើម្បី​បើក​ព្រំ​ដែន​ឲ្យ​ដូច​ដើម​វិញ​ឬ​ទេ​?

    11 min

À propos

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Plus de contenus par RFI ខេមរភាសា / RFI Khmer

Vous aimeriez peut‑être aussi

Pour écouter des épisodes au contenu explicite, connectez‑vous.

Recevez les dernières actualités sur cette émission

Connectez‑vous ou inscrivez‑vous pour suivre des émissions, enregistrer des épisodes et recevoir les dernières actualités.

Choisissez un pays ou une région

Afrique, Moyen‑Orient et Inde

Asie‑Pacifique

Europe

Amérique latine et Caraïbes

États‑Unis et Canada