ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រ

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​។​

ខួប​៣ឆ្នាំ​នៃសង្គ្រាមអ៊ុយក្រែន​នាពេលនេះ គឺអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ​ដ៏លំបាក ទាំងនៅ​លើ​សមរភូមិ ទាំងនៅ​លើ​ផ្នែក​ជួយ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​។ ដូចយើងដឹងហើយ ថាលោកដូណាល់ ត្រាំ ដែលចូលកាន់អំណាចទើបតែបាន១ខែ បានធ្វើ​ឲ្យ​ប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ដល់ស្ថានការណ៍នៅអ៊ុយក្រែន​។​ លោក​ដូណាល់ ត្រាំ បានបង្ហាញជំហរបោះបង់ចោល​អ៊ុយក្រែន ហើយងាកទៅចរចាតែ២នាក់ជាមួយរុស្ស៊ី។ លោកដូណាល់ ត្រាំ បានចោទថាលោក​ហ្សេលេនស្គី ជាជន​ផ្តាច់ការ ហើយថាសង្គ្រាម​នេះ គឺអ៊ុយក្រែនជាអ្នកចាប់ផ្តើមមុន​។ លោកត្រាំ ថែមទាំងបានគំរាម​ឲ្យ​អ៊ុយក្រែន ត្រូវតែ​ចុះហត្ថលេខាបើកផ្លូវ​ឲ្យ​អាមេរិក​ ចូលទៅ​កកាយ​បូមយកធនធានរ៉ែទាំងស្រុង របស់​អ៊ុយក្រែនថែមទៀតផង​។

“៣ឆ្នាំនៃការតស៊ូការពារជាតិ​”

អ៊ុយក្រែនស្ថិតនៅ​ក្រោម​សំពាធមួយធ្ងន់ណាស់ ព្រោះបាត់បង់សម្ព័ន្ធមិត្តអាមេរិក ​ដែល​​ជា​ម្ចាស់ជំនួយ​យោធា​ដ៏ធំបំផុត​។​ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក​ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានប្រមូល​អារម្មណ៍ ​ងើបមុខបន្តបោះជំហាន​ ដើម្បី​​ការពារកិត្តិយសខ្លួននិងកិតិ្តយសជាតិ។ ក្នុង​ឱកាសខួប៣ឆ្នាំ​នៃសង្គ្រាម​នេះ លោក​ហ្សេឡេនស្គី បានបង្ហោះសារនៅលើបណ្តាញ​សង្គម ដោយ​លោកសរសេរថា “​៣ឆ្នាំនៃការតស៊ូ ៣ឆ្នាំនៃភាពអង់អាចក្លាហានដ៏ម៉ឺងម៉ាត់ របស់ប្រជាជនអ៊ុយក្រែនគ្រប់រូបក្នុងការប្រយុទ្ធ​​ការពារទឹកដី​”។

ដើម្បីបង្ហាញជំហរជួយសាមគ្គីជាមួយ​អ៊ុយក្រែន បណ្តាថ្នាក់ដឹកនាំចំនួន១៣នាក់ បានធ្វើដំណើរទៅ​រដ្ឋធានីកៀវ ក្នុងនោះមាន​លោកស្រីប្រធានគណៈកម្មកាអឺរ៉ុប ប្រមុខរដ្ឋាភិបាលក្រុមប្រទេសស្កង់ឌីណាវ ក្រុមប្រទេស​បាល់ទិក លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ និង​លោក​នាយករដ្ឋមន្ត្រីកាណាដាយូស្តាំង ទ្រុយដូ ជាដើម។ ថ្នាក់ដឹកនាំ​ទាំងនេះ ទៅជួប​​លោក​ហ្សេឡេនស្គី នៅក្នុង​​ជំនួបកំពូលពិសេសមួយនៅព្រឹកថ្ងៃចន្ទ​​នេះ ជាមួយ​នឹងថ្នាក់ដឹកនាំ​២៤នាក់ទៀត ដែលចូលរួម​​ពីចម្ងាយ​​តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។​ តាមទីក្រុងធំៗប្រទេសជាច្រើន ក៏មានការដង្ហែរក្បួនបង្ហាញការសាមគ្គីចំពោះអ៊ុយក្រែន និងបានថ្កោលទោសរុស្ស៊ី​ថាជា​ចោរឈ្លានពាន​។

“ជនផ្តាច់ការពិត​ទើបរអៀសខ្លួន”

កាលពីល្ងាចថ្ងៃអាទិត្យទី​២៣កុម្ភៈ លោក​ហ្សេឡេនស្គី បានធ្វើសន្និសីទកាសែតមួយ។ ឆ្លើយទៅនឹងសំណួរបស់​អ្នកកាសែត លោក​ហ្សេឡេនស្គីបាន​អះអាងថា លោក​មិនខឹងមិនតូចចិត្តអ្វី​​ទេ ដែល​លោកដូណាល់ ត្រាំ ដៀលត្មេះថាលោកជាមេដឹកនាំផ្តាច់ការ​។ លោក​ហ្សេឡេនស្គី បន្ថែមថា បើមេដឹកនាំផ្តាច់ការពិត​មែន​​ ទើបខ្មាសនិងរអៀសខ្លួន​​​ ចំណែកលោក​ លោក​ដឹងច្បាស់ថាខ្លួនលោកជានរណា​។ លោកហ្សេឡេនស្គី​បានឆ្លើយទៀតថា លោកមិនដែលគិតចង់ក្រាញអំណាចអ្វីឡើយ ហើយ​លោកត្រៀមខ្លួនចុះពីតំណែងប្រសិន​បើវាជាដំណោះស្រាយ នាំ​ប្រទេសឲ្យ​មានសន្តិភាព និង​បានទឹកដី​មកវិញ។

ហើយចំពោះសំដី​គំរាម​ពីខាងវ៉ាស៊ីនតោន ប្រាប់​ឲ្យ​លោកត្រូវតែចុះហត្ថលេខា បើក​ផ្លូវ​ឲ្យ​អាមេរិក​ចូល​មកជីកកកាយ​យករ៉ែអ៊ុយក្រែនទាំងស្រុង ដើម្បីជាការ​សងប្រាក់ដែលអាមេរិក​បានជួយ​អ៊ុយក្រែនកន្លងមកនោះ លោក​ហ្សេឡេនស្គីបានលើកឡើងថា លោក​មិនចុះហត្ថលេខាជាដាច់ខាតនូវកិច្ចព្រមព្រៀងណាមួយ ដែល​នឹងដាក់បន្ទុក​ទៅលើ​កូនចៅ​អ៊ុយក្រែន​១០​ជំនាន់​ទៅមុខ។ លោកថារឿងនេះធំខ្លាំងណាស់ ដូច្នេះ​គឺទាល់តែ​សភាអ៊ុយក្រែន ​ជាអ្នកបោះឆ្នោត​អនុម័ត​។ ចម្លើយរបស់​លោក​ហ្សេឡេនស្គី ហាក់មានន័យជាការខោក​ដោយប្រយោលទៅលើ​លោកដូណាល់ ត្រាំ ដែលចោទថាលោក​ហ្សេឡេនស្គីជាជនផ្តាច់ការ តែខ្លួន​លោកត្រាំវិញ ក្នុងនាមប្រធានាធិបតី​មហាអំណាចប្រជាធិបតេយ្យ បែរជាមក​​បង្ខំ​ឲ្យគេចុះហត្ថលេខាប្រគល់ធនធានរ៉ែទាំងអស់ ដោយ​មិនចាំបាច់ឆ្លងកាត់ ​ការបោះឆ្នោតពីសភា​អ៊ុយក្រែនទៅវិញ​។​

“ការប្រយុទ្ធដើម្បី​ការពារអាយុជីវិតអឺរ៉ុបទាំងមូល​”

តែយ៉ាងណា យើងឃើញថាអ៊ុយក្រែន

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada