កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង នៅឆ្នា

នៅទីក្រុងប៉ារីស កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្រុមប្រទេសនិយាយភាសាបារាំងបានសម្រេចកាលពីថ្ងៃយប់ថ្ងៃសៅរ៍ម្សិលមិញ ជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង លើកទី២០ នៅ២ឆ្នាំខាងមុខទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែតនៅក្រោយកិច្ចប្រជុំបិទទ្វារដែលមានការចូលរួមពីប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាលមកពីបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបានប្រកាសដំណឹងនេះជាផ្លូវការនៅមុខលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹងដ៏ល្អមួយចំពោះកម្ពុជា ?
កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលហៅថា ហ្រ្វង់កូហ្វូនីលើកទី២០ នៅក្រុងសៀមរាបអង្គរ នៅឆ្នាំ ២០២៦។ នៅលើវេទិកាសន្និសីទកាសែតជាមួយប្រធានអង្គការហ្រ្វង់កូហ្វូនី និងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុងបានថ្លែងអបអរកម្ពុជា។ ប្រមុខការបរទេសកម្ពុជាវិញបានបង្ហាញការរីករាយ រំជួលចិត្ត និងមោទនភាព ដែលកម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំងនៅ ២ឆ្នាំខាងមុខ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនី ជាដំណឹងដ៏ប្រពៃ ប៉ុន្តែ វាមិនមែនជារឿងថ្មីភ្ញាក់ផ្អើលខ្លាំងនោះទេ។ នៅប៉ុន្មានឆ្នាំមកនេះ ក្នុងនាមជាប្រទេសសមាជិកពេញសិទ្ធិ និងមាន ព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុជាស្ថាបនិកមួយអង្គដែលបានចូលរួមបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅ ទសវត្សរ៍ឆ្នាំ ១៩៧០ កម្ពុជាបានប្រឹងប្រែងធ្វើយុទ្ធនាការទូតច្រើនណាស់ ដើម្បីបានសិទ្ធិរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការដែលមានប្រទេសចំនួន ៩៣ជាសមាជិក។ ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានយាងចូលរួមនៅក្នុងជំនួបកំពូលនៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ម្សិលមិញបានមានព្រះបន្ទូលបញ្ជាក់ថា កម្ពុជានៅតែភ្ជាប់ខ្លួនជាមួយហ្វ្រង់កូហ្វូនី និងថា ជាមួយនឹងការរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅខេត្តសៀមរាប កម្ពុជាសង្ឃឹមចែករំលែកជាមួយសហគមន៍អ្នកនិយាយភាសាបារាំងនូវចំណុចពិសេសប្លែករបស់ហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក។
ហេតុអ្វីបានជាកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំង?
កន្លងមកគេច្រើនតែដឹងថា ហ្វ្រង់កូហ្វូនី ឬក្រុមប្រទេសនិយាយភាសាបារាំង ផ្តោតច្រើនទៅលើការអប់រំ ភាសា និងវិប្បធម៌។ ប៉ុន្តែ ចំពោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា ហ្វ្រង់កូហ្វូនីមិនមែនត្រឹមតែភាសា វប្បធម៌ ប៉ុន្តែ គេអាចនិយាយពីសេដ្ឋកិច្ច។ ដូច្នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលមានប្រទេសចំនួន៩៣ជាសមាជិក មកពីទ្វីបចំនួន ៥ កម្ពុជានឹងទទួលបានឱកាសដ៏វិសេសវិសាលដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ច។
ហេតុអ្វីបានជាហ្វ្រង់កូហ្វូនី ពង្រីកខ្លួន ទៅកាន់ប្រទេសដែលមិននិយាយភាសាបារាំង ដូចជាAngola ជាដើមដែលជាប្រទេសនិយាយភាសាព័រទុយហ្កាល់ ហើយហ្កាណាជាប្រទេសនិយាយភាសាអង់គ្លេស?
នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃសៅរ៍ម្សិលមិញ គេបានបោះឆ្នោតទទួលយកប្រទេស៥ទៀត ឲ្យធ្វើជាសមាជិកសង្កេតការណ៍របស់ហ្រ្វង់កូហ្វូនី។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានរីកធំធាត់សមាជិក ពី ៨៨ ទៅ៩៣ នៅគ្រប់ទ្វីបទាំង៥។ សមាជិកច្រើនមែន ប៉ុន្តែ ប្រទេសមួយចំនួនធំមិនមែនជាប្រទេសដែលប្រើភាសាបារាំងជាផ្លូវការ ឬច្រើន ដូចតាមលក្ខខណ្ឌចងជាសមាជិករបស់ហ្វ្រង់កូហ្វូនី។ Chypre មានអ្នកនិយាយភាសាបារាំងតែ៦% ហ្កាហានៅអាហ្វ្រិកមានអ្នកប្រើភាសាបារាំង ប្រមាណ ១%។ ចំណែកកម្ពុជាវិញ បើតាមលោកលីម ប៊ុនហុក មានអ្នកនិយាយភាសាបារាំងប្រមាណកន្លះលាននាក់ប៉ុណ្ណោះ។ សួរថា បើថា មានអ្នកប្រជាជននិយាយភាសាបារាំងតិចតួច ឬក៏គ្មានសោះតែម្តងដ
Information
- Show
- Channel
- FrequencyUpdated daily
- Published6 October 2024 at 13:14 UTC
- Length10 min
- RatingClean