ចាប់តាំងពីមានជម្លោះតឹងសសៃករវាងប្រធានាធិបតីអ៊ុយក្រែន និងលោកដូណាល់ ត្រាំនៅសេតវិមាន រដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធលើអ៊ុយក្រែន។ នៅសប្តាហ៍នេះ បន្ទាប់ពីសេតវិមានប្រកាសផ្អាកជំនួយយោធា ដើម្បីដាក់សម្ពាធឲ្យអ៊ុយក្រែនចូលតុចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី អាមេរិកតាមរយៈប្រធានស៊ើបការណ៍សម្ងាត់ បានប្រកាសផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំងដើម្បីទប់ទល់សង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ អាមេរិកឈប់ផ្តល់ព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន តើវានឹងប៉ះពាល់យ៉ាងណាខ្លះដល់សមរភូមិប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន? តើវានឹងបើកឱកាសឲ្យរុស្ស៊ីកាន់តែកេងយកចំណេញដើម្បីវាយដណ្តើមទឹកដីអ៊ុយក្រែនដែរឬទេ?
គ្មានព័ត៌មានសម្ងាត់ពីខាងភាគីអាមេរិក កងទ័ពអ៊ុយក្រែនប្រៀបដូចមនុស្សភ្នែកមីញ៉ូប ក្នុងសមរភូមិ ដែលមើលអ្វីឆ្ងាយមិនច្បាស់ បាត់បង់តុល្យភាពយ៉ាងដូច្នេះដែរ។ នៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងបរិបទដ៏តានតឹងរវាងអាមេរិក និងអ៊ុយក្រែននៅក្រោយការប្រកែកទាស់សំដីគ្នានៅសេតវិមាន ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកCIA លោក John Ratcliffe បានប្រកាសថា អាមេរិកផ្អាក លែងផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែន។ ដំណឹងនេះអាចធ្វើឲ្យកងទ័ពអ៊ុយក្រែនហេងហាងក្រៃ ព្រោះវាមិនខុសអីពីការដកវ៉ែនតាពីមនុស្សមីញ៉ូបភ្នែកនោះទេ។ ដោយសម្រេចផ្អាកជំនួយយោធា និងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន តើរដ្ឋបាលលោកដូណាល់ ត្រាំកំពុងដាក់ពិន័យអ៊ុយក្រែនដែលមានប្រធានាធិបតីហ៊ាននិយាយតវ៉ាតឹងសរសៃកជាមួយលោកនៅសេតវិមាន?
មុននឹងនិយាយទៅដល់ផលប៉ះពាល់ដោយសារអាមេរិកលែងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន គេត្រូវតោងយល់ថា ហេតុអ្វីបានជាអាមេរិកចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ តើវាមានប្រយោជន៍ ជួយអ៊ុយក្រែនអ្វីខ្លះ?
ជាប្រទេសមហាអំណាចយោធាដែលមានបច្ចេកវិទ្យានាំមុខគេ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដឹងមុនគេមុនឯងពីចេតនារបស់លោកពូទីនដែលបានចល័តទ័ពរបស់រុស្ស៊ីទៅនៅព្រំដែនជាមួយអ៊ុយក្រែននៅចុងឆ្នាំ២០២១ ប៉ុន្មានខែមុនបើកសង្រ្គាមឈ្លានពានអ៊ុយក្រែន។
គឺព័ត៌មានសម្ងាត់របស់អាមេរិកដដែលដែលបានជួយឲ្យក្រុងកៀវរបស់អ៊ុយក្រែនជៀស រួចផុតមិនដួលរលំ តាមរយៈការរៀបចំយុទ្ធសាស្រ្តទប់ទល់នឹងកងទ័ពរុស្ស៊ីដែលសម្រុកចូលសំដៅដណ្តើមកាន់កាប់ទីក្រុងកៀវនៅដើមដំបូងទីនៃសង្រ្គាម។ ដើម្បីជួយអ៊ុយក្រែន ប្រទេសចាញ់ប្រៀបរុស្ស៊ីទាំងចំនួនកងទ័ព និងសព្វាវុធ រដ្ឋបាលលោកចូ បៃដិនក្រៅពីផ្តល់ជំនួយសព្វាវុធ បានចុះកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ ដើម្បីប៉ះប៉ូវដល់ការខ្វះខាតទាំងចំនួនទ័ព និងសព្វាវុធនៅភាគីអ៊ុយក្រែន គោលដៅរបស់វ៉ាស៊ីនតោន គឺចែករំលែកព័ត៌មានសម្ងាត់ដើម្បីឲ្យកៀវមានសមត្ថភាពទាំងការពារខ្លួន និងវាយប្រហារចំៗគោលដៅ ដោយមិនខ្ជះខ្ជាយគ្រាប់។ នៅក្នុងយុទ្ធសាស្រ្តវាយប្រហារទៅលើកងទ័ពរុស្ស៊ីនៅលើដីគោក ព័ត៌មានសម្ងាត់របស់អាមេរិកដែលផ្អែកលើរូបភាពផ្កាយរណប ដែលមានសមត្ថភាពថតទម្លុះស្បៃពពក គម្របព្រៃឈើ បានជួយឲ្យកងទ័ពអ៊ុយក្រែនដឹងច្បាស់ពីទីតាំងទ័ពរុស្ស៊ី កន្លែងបាញ់មីស៊ីល និងឃ្លាំងស្តុកសព្វាវុធ។ នៅលើសមុទ្រខ្មៅវិញ អាមេរិកបានផ្តល់ព័ត៌មានគួរឲ្យជឿជាក់ស្តីពីទីតាំង គម្រោងប្រតិបត្តិការរបស់នាវាចម្បាំងរបស់រុស្ស៊ី ដើម្បីជួយឲ្យអ៊ុយក្រែនប្រើដ្រូនវាយប្រហារប្រកបដោយប្រសិទ្ធភាព។
មន្រ្តីយោធាអ៊ុយក្រែនបាននិយាយប្រាប់កាសែតអាមេរិក Washington Post ថា ប្រព័ន្ធចាប់សញ្ញាដ៏សែនទំនើបរបស់អាមេរិកបានជួយឲ្យអ៊ុយក្រែនមានសមត្ថភាពដឹងខ្លួនជាមុនពីគម្រោងវាយប្រហាររបស់សត្រូវ ជាពិសេសគ្រាប់មីស៊ីលរបស់រុស្ស៊ី។ អាមេរិកបានចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដែលមានតាំងពីព័ត៌មានយុទ្ធសាស្រ្តទាក់ទងនឹងគម្រោងការវាយប្រហាររបស់មេទ័ពរុស្ស៊ី រហូតដល់ព័ត៌មានតាក់ទិក ដែលជួយឲ្យអ៊ុយក្រែនគេចផុតពីប្រព័ន្ធរំខានសញ្ញាដ្រូន ឬមិនធ្លាក់ក្នុងអន្ទាក់វាយប្រហាររបស់កងទ័ពរុស្ស៊ីជាដើម។ ព័ត៌មានសម្ងាត់របស់អាមេរិកមិនត្រឹមជួយឲ្យអ៊ុយក្រែនអាចចាប់សញ្ញាចល័តទ័ពរុស្ស៊ីក្នុងសមរភូមិ ប៉ុន្តែ វាអាចជួយឲ្យអ៊ុយក្រែនកំណ
Informations
- Émission
- Chaîne
- FréquenceTous les jours
- Publiée8 mars 2025 à 00 h 18 UTC
- Durée6 min
- ClassementTout public