លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មសាន់នី ហ្វីស បានវិនិយោគទាំងធនធាន ចំណេះដឹង និងជំនាញ កែប្រែហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែង ផលិតកម្ម ដែលអាចបំពេញបានតាមស្ដង់ដារអន្តរជាតិស្ដីពីសុវត្ថិភាពម្ហូបអាហារ (វិញ្ញាបនបត្រ HACCP)។ មានបទពិសោធន៍២៥ឆ្នាំក្នុងអាជីវកម្មកែច្នៃផលិតផលជលផល ក្រោយប្រមូលផល ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បានត្រៀមលក្ខណៈរួចរាល់ ដើម្បី ទទួលយកការធ្វើសវនកម្មលើផលិតផលរបស់ខ្លួនពីសំណាក់អគ្គនាយកដ្ឋានសុខភាពសុវត្ថិភាពម្ហូបអាហារអឺរ៉ុប មុននឹងទទួលបានសិទ្ធិពេញលេញនាំផលិតផលជលផលបឹងទន្លេសាបទៅទីផ្សារអឺរ៉ុប៕
Information
- Show
- Channel
- FrequencyUpdated daily
- Published13 September 2025 at 08:16 UTC
- Length10 min
- RatingClean