ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 1 DAY AGO

    ករណីឆបោកអនឡាញ ជាការសាចទឹកដាក់គ្នារវាងកម្ពុជា និងថៃឬយ៉ាងណា?

    ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំងៗឡើង ក្រោយភាគីថៃបានបន្តយកបញ្ហាឆបោកអនឡាញមកវាយប្រហារកម្ពុជា និងបានស្នើឱ្យប៉ូលីសអន្តរជាតិអាំងទែប៉ូល ជួយសហការជាមួយថៃបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ អ្នកជំនាញក្នុងវិស័យនយោបាយ និងកិច្ចការអន្តរជាតិយល់ថា ថៃអស់សន្លឹកបៀត្រូវលេងជាមួយកម្ពុជាក្នុងសំណុំរឿងព្រំដែន ទើបថៃងាកមកប្រើយុទ្ធសាស្ត្រយកបទល្មើសឆបោកអនឡាញដាក់គំនាបមកលើកម្ពុជា។ តាមអ្នកជំនាញ ថៃមិនត្រឹមតែមិនចំណេញ តែត្រូវបង់ខាតបន្ថែមទាំងកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង។

    14 min
  2. 2 DAYS AGO

    តើមានអ្វីនៅពីក្រោយការសម្រេចចិត្តរបស់លោក ថាក់ ស៊ីន ផ្តាច់ទំនាក់ទំនងជាមួយលោក ហ៊ុន សែន?

    តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិថៃនាថ្ងៃទី៩ កក្កដាម្សិលមិញនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រកាសផ្តាច់ទំនាក់ទំនងបងប្អូនធម៌ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ការប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយលោក ហ៊ុន សែន របស់លោកថាក់ស៊ីន បែបនេះធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទរវាងកូនស្រីលោកថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន។ ការណ៍នេះនាំឱ្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចព្យួរមុខងារនាយករដ្ឋមន្ត្រី។ ចំពោះលោក ថាក់ស៊ីន ទំនាក់ទំនងរបស់លោកជាមួយលោក ហ៊ុន សែន មិនអាចស្រោចស្រង់ឡើងវិញបានទេ។តើ​មានអ្វីនៅពីក្រោយការសម្រេចចិត្តផ្តាច់ទំនាក់ទំនងបងប្អូនធម៌របស់លោកថាក់ស៊ីនជាមួយលោក ហ៊ុន សែន?

    11 min
  3. 3 DAYS AGO

    តើការចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិលោក កុក អាន ប៉ះពាល់បែបណាដល់កម្ពុជា?

    កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្លួនអ្នក​ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោម​បទចោទ «ប្រព្រឹត្តិ​​​​ឧក្រិដ្ឋកម្មអនឡាញ» រួមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់លោក កុក អាន នៅក្នុងប្រទេសថៃផងដែរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកប្រតិកម្មនឹងចំណាត់ការរបស់ថៃថា  ជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជុំវិញបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គម យល់ថា ចំណាត់ការរបស់ថៃពេលនេះជាការសងសឹងកម្ពុជា ក្នុងស្ថានភាពតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមអ្នកវិភាគខ្លះ ការចេញដីកាចាប់ខ្លួន លោក កុក អាន នឹងធ្វើកម្ពុជាអាម៉ាស់មុខ និងខ្លះទៀតថា ជារូបភាពនយោបាយ។

    13 min
  4. 4 DAYS AGO

    តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

    នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញពីកម្ពុជាទៅអាមេរិកក្នុងអាត្រា៣៦%។ ចំនួនពន្ធនេះបានថយចុះ១៣% បើធៀបនឹងអាត្រាពន្ធចាស់ដែលរដ្ឋបាលអាមេរិកបានកំណត់ចំនួន៤៩%។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាយល់ឃើញថា អាត្រាពន្ធគយ៣៦%នេះ គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំពឹងផ្អែកលើវិស័យវាយនភណ្ឌកាត់ដេរ។ ក្នុងន័យនេះអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងបន្តកិច្ចចរចាជាមួយភាគីអាមេរិក មុនអាត្រាពន្ធថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

    11 min
  5. 5 DAYS AGO

    តើអ្នកនយោបាយខ្មែរកំពុងតែរួមកម្លាំងគ្នាដើម្បីតទល់នឹងសត្រូវរួម?

    នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ ​គណ​បក្ស​កម្លាំង​ជាតិ ដែល​ដឹក​នាំ​ដោយ ​លោក ជា មុនី និង​ចូល​រួម​ ដោយ ​លោក រ៉ុង ឈុន ជា​ទី​ប្រឹក្សា​គណ​បក្ស ​ជំទាស់​នេះ ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ជួរ​មុខ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ជាប់​ព្រំដែន​ថៃ ​ជាទី​ដែល​មាន​ការ​ប្រឈមុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ​។​ សកម្ម​ភាព​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ ចាត់​ទុក​ថា​ អ្នក​នយោបាយ​ខ្មែរ​កំពុង​តែ​រួម​កម្លាំង​គ្នា​ដើម្បី​ត​ទល់​នឹង​សត្រូវ​រួម​ ដោយ​ទុក​បញ្ហា​នយោ​បាយ​ផ្ទៃ​ក្នុង​កម្ពុជា​ជា​រឿង​ដោយ​ឡែក​។

    9 min
  6. 6 DAYS AGO

    តើកម្ពុជាអាចនឹងជាន់ដានកង់ប្រវត្តិសាស្ត្រក្នុងការធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ?

    ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ការជជែកវែកញែកពីគុណវិបត្តិនៃច្បាប់នេះ ក៏កំពុងតែកើតឡើង។ អ្នកវិភាគនយោបាយខ្លះ យល់ថា កម្ពុជាកំពុងដើរទៅជាន់ដានកង់ប្រវត្តិសាស្ត្រជាថ្មី ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្រ ព្រះបរមរោតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានប្រកាសឲ្យប្រើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ក្នុង​ខែតុលា ឆ្នាំ១៩៦៨។ អ្នកតាមដាននយោបាយ យល់ថា​ បើអនុម័តច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរនៅពេលខាងមុខនេះ នឹងធ្វើឲ្យសង្គមខ្មែរឈានទៅរកការបែកបាក់កាន់តែធ្ងន់ធ្ងរ។

    14 min
  7. 4 JUL

    តើអាចទៅរួចទេ ដែលកម្ពុជាបញ្ឈប់ការទិញទំនិញយុទ្ធសាស្ត្រពីថៃជារៀងរហូត?

    កាលពីថ្ងៃទី៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានណែនាំឱ្យលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុំបន្តទិញទំនិញជាយុទ្ធសាស្ត្រដូចជា អគ្គិសនី អ៊ីនធឺនែត ប្រេងឥន្ទនៈ និងឧស្ម័ន ពីថៃជាដាច់ខាត ទោះបីចរចាគ្នាត្រូវរ៉ូវក៏ដោយ។  អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញពីជំហរដ៏រឹងមាំ និងភាពជាម្ចាស់ការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសកម្មភាពគំរាមកំហែងពីបរទេស។ តែអ្នកជំនាញព្រួយបារម្ភថា កម្ពុជាអាចរងផលប៉ះពាល់មួយផ្នែក បើមិនខំស្វះស្វែងរកទីផ្សារដទៃទៀតមកជំនួសទំនិញថៃ ឬមិនព្យាយាមប្រឹងប្រែងផលិតទំនិញទាំងនេះដោយខ្លួនឯង។

    12 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada