មីក្រូប្លាស្ទិក៖ បន្លែផ្លែឈើពណ៌ក្រហមស្វាយជួយបន្សាបជាតិពុលប្លាស្ទិកក្នុងខ្ល

ការសិក្សាអាមេរិកទើបចេញផ្សាយកាលពីដើមខែកុម្ភៈ២០២៥ បានបង្ហាញថា មានកំហាប់លម្អងប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឱ្យព្រួយបារម្ភ។ វត្តមាននៃមីក្រូប្លាស្ទិកនេះ អាចជាដើមហេតុនាំមនុស្សកាន់តែច្រើនឡើងៗមានជំងឺភ្លេច។ តើប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលបានយ៉ាងដូចម្តេច និង មានវិធីអាចទប់ស្កាត់មិនឱ្យជាតិប្លាស្ទិកបង្កបញ្ហាដល់សុខភាពមនុស្សបានដែរឬទេ?
គ្រប់គ្នាបានដឹងហើយថាមីក្រូប្លាស្ទិក ដែលជាធាតុល្អិតនិចលប្លាស្ទិកបានរុករានឆ្លងទន្ទ្រានពេញភពផែនដី។ លម្អងមីក្រូប្លាស្ទិកដែលមានទំហំតូចជាង៥មីល្លីម៉ែត្រ និងលម្អងណាណូប្លាស្ទិក ដែលតូចជាងមីក្រូប្លាស្ទិកមួយពាន់ដងទៅទៀត ឬ តូចជាងសរសៃសក់មួយពាន់ដង) បានកើនឡើងជាលំដាប់តាំងពីប៉ុន្មានទសវត្សរ៍ចុងក្រោយមកនេះ។ មូលហេតុធំគឺមនុស្សចោលសំរាមប្លាស្ទិកកាន់តែច្រើនឡើងៗក្នុងបរិមាណជាង៤០០លានតោនក្នុងមួយឆ្នាំៗ ដោយអាចកែច្នៃសំរាមប្លាស្ទិកសម្រាប់ប្រើឡើងវិញ ក្នុងចំនួនដ៏តិចតួចបំផុត។ សំរាមប្លាស្ទិកមួយភាគធំត្រូវរសាត់អណ្តែតក្នុងបរិស្ថាន។ គេប៉ាន់ប្រមាណថា មានសំរាមប្លាស្ទិកប្រមាណជាង១០០លានតោនបានហូរអណ្តែតទៅចាក់បំពុលនៅក្នុងមហាសមុទ្ទ។
តើមីក្រូប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលមនុស្សបានយ៉ាងដូចម្តេច?
មីក្រូប្លាស្ទិកបានទៅដល់តំបន់ដែលកម្រឃើញវត្តមានមនុស្ស ដូចជាតំបន់អង់តាកទិក មហាសមុទ្ទ... ហើយការសិក្សាជាច្រើនក៏បានរកឃើញមីក្រូប្លាស្ទិកនិងណាណូប្លាស្ទិក តោងជាប់ក្នុងសរីរាង្គកាយផ្សេងៗរបស់មនុស្សមានជាអាទិ៍ក្នុងសរីរាង្គនៃប្រព័ន្ធរំលាយអាហារ ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធបេះដូង ប្រព័ន្ធអរមូន ឬប្រព័ន្ធបន្តពូជ ព្រោះទឹកដែលយើងហូប ខ្យល់ដែលយើងស្រូបសម្រាប់ដកដង្ហើម ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃ សុទ្ធតែបង្កប់ទៅដោយលម្អងមីក្រូប្លាស្ទិកទាំងអស់។
កាលពីដើមកុម្ភៈ២០២៥នេះទៀត ក្រុមអ្នកស្រាវជ្រាវអាមេរិកនៃសាកលវិទ្យាល័យNew Mexique បានចេញផ្សាយលទ្ធផលនៃសិក្សាដែលបញ្ជាក់ថាមីក្រូប្លាស្ទិកបានឆ្លងចូលទៅកកផ្តុំនៅត្រង់ខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឱ្យព្រួយបារម្ភ និងច្រើនជាងនៅកន្លែងផ្សេងទៀតនៃរាងកាយ ក្នុងកំរិតពី៧ ទៅ៣០ដង។ ក្នុងមួយសប្តាហ៍ៗ មនុស្សលោក បានលេបលម្អងប្លាស្ទិកចូលក្នុងពោះដោយមិនដឹងខ្លួន ប្រមាណពីរពាន់ធាតុ និងក្នុងបរិមាណជិតមួយស្លាព្រាកាហ្វេ។ នេះជាលទ្ធផលនៃការសិក្សាវិភាគលើខួរក្បាលមនុស្សអនិច្ចកម្មជាច្រើនសិបនាក់នៅរវាង ឆ្នាំ១៩៩៧ដល់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថាបណ្តុំនៃជាតិមីក្រូប្លាស្ទិក នៅក្នុងខួរក្បាលបានកើនឡើង៥០% តាំងពីឆ្នាំ២០១៦មក។ បរិមាណនៃលម្អងធាតុល្អិតមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលរបស់អ្នកជំងឺទាំងអស់នោះ គ្មានរាប់ពាក់ព័ន្ធនឹងអាយុនៅពេលស្លាប់ និងភេទ ពូជសាសន៍ ឬមូលហេតុនៃមរណភាពទេ។
ជាងនេះទៅទៀត បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកដដែល បរិមាណមីក្រូប្លាស្ទិកមានចំនួនច្រើនខ្លាំង នៅក្នុងខួរក្បាលរបស់អ្នកជំងឺមានរោគភ្លេចភ្លាំង។ ខ្លាំងលើសប្រមាណពីបីទៅ៥ដងបើប្រៀបទៅនឹងខួរក្បាលអ្នកស្លាប់គ្មានជំងឺភ្លេចវង្វេង។
មីក្រូប្លាស្ទិកនិងផលប៉ះពាល់សុខភាព
អ្នកស្រាវជ្រាវមិនទាន់យល់ទេថាតើហេតុអ្វីបានមីក្រូប្លាស្ទិកចូលចិត្តទៅកកផ្តុំនៅលើសរីរាង្គខួរក្បាល ឬហេតុអ្វីបានជាខួរក្បាលហាក់ងាយស្រូបបឺតយកជាតិមីក្រូ-ណាណូប្លាស្ទិក ពពួកPolyethyleneខ្លាំងជាងសរីរាង្គដទៃ។ ប៉ុន្តែសម្រាប់វេជ្ជបណ្ឌិត Nicholas Fabiano ដែលចូលរួមធ្វើអត្ថាធិប្បាយខំមិនលើលទ្ធផលស្រាវជ្រាវអាមេរិកលើកនេះ ការរកឃើញមានកំហាប់ប្លាស្ទិកក្នុងខួរក្បាលមនុស្សដ៏ច្រើន អាចជួយក្រុមគ្រូពេទ្យឱ្យកំណត់សេចក្តីសន្និដ្ឋានបានថា ខួរក្បាលអាចរងផលប៉ះពាល់ ខូចសុខភាព និងកើត
Información
- Programa
- Canal
- FrecuenciaCada semana
- Publicado26 de marzo de 2025, 1:24 p.m. UTC
- Duración8 min
- ClasificaciónApto