បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 5 ΗΜ. ΠΡΙΝ

    អ្នកក្រុងភ្នំពេញបន្តសាមគ្គីគ្នាប្រមូលអំណោយសប្បុរសធម៌ជូនជនភៀសសឹក និងកងទ័ពជួរមុខ

    ការវាយប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃអស់រយៈពេល៥ថ្ងៃ ត្រូវបាន​បញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ីក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទោះយ៉ាងនេះក្តី ចរន្តនៃការជួយឧបត្ថម្ភ និងចូលរួមជាអំណោយសប្បុរសធម៌ ដើម្បីផ្តល់ជូនទៅដល់ជនភៀសសឹក និងកងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តដដែល។ នៅទីក្រុងភ្នំពេញមនុស្សម្នា ក្មេងចាស់ ប្រុសស្រី បានសម្តែងនូវសមានចិត្ត ក្តុកក្តួលអាណិតអាសូរដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានការ​ប្រយុទ្ធគ្នា។ អ្វីដែលសំខាន់នោះគឺ ពលរដ្ឋនៅសមរភូមិក្រោយ បានបន្តចូលរួមបរិច្ចាកជាថវិកា និងសម្ភារៈ ដើម្បីជួយទ្រទ្រង់ដល់យុទ្ធជនសមរភូមិមុខ និងជនភៀសសឹកជាបន្តបន្ទាប់។

    8 λεπτά
  2. 22 ΙΟΥΛ

    លោក លី ប៉េងហេង៖ ទោះបីជាខ្សត់ភ្ញៀវ ខ្ញុំមិនដែលបោះបង់ចោលសារមន្ទីរតាំងវត្ថុចាស់ៗឡើយ

    លោក លី ប៉េងហេង ជាម្ចាស់សារមន្ទីរវិមានសុខា ដែលដាក់តាំងបង្ហាញរបស់របរ និងវត្ថុចាស់ៗ ដ៏ធំជាងគេបង្អស់នៅលើទឹកដីនៃខេត្តសៀមរាប។ ដោយការស្រលាញ់ចូលចិត្តតាំងពីវ័យក្មេង លោក លី ប៉េងហេង ដែលត្រូវបានគេដាក់រហ័សនាមថាលោកតាឆ្កួត ឬលោកតាអេតចាយ បានចំណាយពេលជិត ៣០ឆ្នាំ ដើម្បីប្រមែប្រមូលរក្សាទុកទាំងម៉ូតូ ឡាន កង់ នាឡិកា ម៉ាស៊ីនថត ដែកកេះ លុយ ព្រមទាំងឧបករណ៍ចាស់ៗជាច្រើនរយប្រភេទផ្សេងទៀត ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ។ ប៉ុន្តែ ទោះបីជាខ្សត់ភ្ញៀវ និងរងនូវបរាជ័យម្តងជាពីរដង ចាប់តាំងពីទីក្រុងភ្នំពេញរហូតដល់ខេត្តសៀមរាបក៏ដោយ ក៏បុរសវ័យជាង៦០ឆ្នាំរូបនេះ មិនដែលបោះបង់ចោលនូវក្តីស្រមៃនៃការបង្កើតសារមន្ទីរតាំងវត្ថុចាស់ៗទាំងអស់នេះឡើយ។

    9 λεπτά

Σχετικά με το podcast

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Περισσότερα από RFI ខេមរភាសា / RFI Khmer

Ίσως να σας αρέσουν