ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

នាទីសុខភាពនិងអនាម័យ

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ សន្ទទស្សន៍​ម៉ាសរាងកាយ​ (ហៅកាត់​ជា​ភាសា​បារាំង IMC ឬBMI ជា​ភាសា​អង់គ្លេស) ដោយ​ការវាស់​ទំហំក្បាល​ពោះ​វិញ។ ហេតុអ្វី? តើសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ Body Roundness Index ជា​អ្វី ? អាច​បញ្ជាក់​អំពី​​ឥទ្ធិពល​ចំពោះ​សុខភាព​យ៉ាង​ណា?

រង្វាស់សម្រាប់កំណត់​ភាពស្គមឬធាត់តាមបទដ្ឋាន គណនាម៉ាសមាឌ​របស់​រាងកាយ (​កម្ពស់ និង​​ទម្ងន់់) ឬ ​សន្ទទស្សន៍ម៉ាសរាងកាយ​ ជា​ភាសាបច្ចេកទេស កំពុង​មានអ្នក​ប្រកួត​ប្រជែង​ហើយ។

ដើម្បី​កំណត់​អំពី​សុខភាព​រាងកាយ​ទាំង​មូល ក្រុមអ្នកស្រាវជ្រា​វអាមេរិក​និង​ចិន បាន​ស្នើ​​​សុំ​យក​ការ​វាស់​វែង​ទំហំក្បាល​ពោះ ជំនួស​ការ​ប្រើ​សន្ទទស្សន៍​ម៉ាសរាងកាយ ព្រោះ​​​រង្វាស់ទំហំ​ពោះ​មាន​ភាព​ប្រាកដ​ប្រជាជាង​ ក្នុង​ការវាយតម្លៃ​ហានិភ័យ​ទាំង​ឡាយ​​​​ទាក់ទង​នឹង​ភាពធាត់​ជ្រុល ​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​មេតាបូលិក។​

តើ​សន្ទទស្សន៍​ម៉ាស​រាងកាយ​ជា​អ្វី?

រហូតមកទល់​ពេល​នេះ អ្នក​ជំនាញ​សុខាភិបាល​តែង​ធ្វើការ​វិនិច្ឆ័យថា​អ្នក​ជំងឺ​មាន​សភាព​​លើស​ទម្ងន់ ធាត់ ឬ​ធាត់​ជ្រុល​ចុកខ្លាញ់​ដោយផ្អែក​លើ​សន្ទទស្សន៍​ម៉ាស​រាង​កាយ​។ ដើម្បី​ដឹង​អំពី​សន្ទទស្សន៍ម៉ាសរាងកាយ ត្រូវ​យក​ទម្ងន់​ចែក​និង​កម្ពស់លើក​ជា​ការ៉េ។ ជា​ឧទាហរណ៍ បើ​អ្នក​មាន​កម្ពស់១,៦០ម៉ែត្រ ទម្ងន់​៦០គីឡូក្រាម ត្រូវ​យក ៦០៖២,៥៦ (១,៦០X១,៦០) នឹង​ឃើញ​លទ្ធផល​២៣,៤។

ការ​វិភាគ​លទ្ធផល BMI 

  • ​ក្រោម​១៨៖ ជា​ករណី​ស្គមជ្រុល
  • ១៨-​២៥៖ ​ជា​ប្រការ​ល្អ
  • ២៥-២៩,៩៖ អ្នក​មាន​សភាព​លើស​ទម្ងន់​
  • ​៣០-៣៤,៩៖ ជា​អាការៈជំងឺធាត់
  • ៣៥-៣៩,៩៖ ធាត់ជ្រុល
  • ចាប់​ពី​៤០ឡើង៖ ​ជា​អាការៈ​ជំងឺ​ធាត់​ជ្រុលចុក​ខ្លាញ់​ធ្ងន់ធ្ងរ។

នេះ​ជា​របៀប​គណនា​សន្ទទស្សន៍​ម៉ាស​រាង​កាយ​ដែល​មាន​ប្រើប្រាស់​ជា​ទូទៅ​ និង​ដែល​អនុម័ត​ដោយ​អង្គការ​សុខភាពពិភពលោក តាំងពី​ឆ្នាំ​១៩៩៧មក ទាំង​សម្រាប់​ស្ត្រី​និង​បុរស គ្រប់​វ័យ​ (១៨ទៅ​៦៥ឆ្នាំ) លើក​លែង​តែ​កុមារ​និង​ស្ត្រីមាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ រូបមន្ត​ នេះ ក៏មិន​បាន​គិត​ដល់​ម៉ាសឆ្អឹង ម៉ាស​​សាច់ដុំនិង​ខ្លាញ់​ក្នុង​សរីរាង្គ​កាយ​ឡើយ។ ​ដូច្នេះ​មនុស្ស​ពីរ​នាក់​មាន​សន្ទទស្សន៍​ម៉ាសរាងកាយ​ស្មើ​គ្នា អាច​មាន​មាឌ-ទម្រង់​​រូប​រាង​ខុស​គ្នា​ស្រលះ។ កីឡាករ​អាជីព អាច​មាន​លទ្ធផល​IMCឬBMIខ្ពស់​ខ្លាំង ព្រោះ​មាន​សាច់ដុំ​ច្រើន​​ តែ​ពួក​គេ​គ្មានជំងឺ​លើស​ទម្ងន់ ឬ​​ធាត់​ជ្រុល​ទេ។ អ៊ីចឹង​ហើយ​បាន​ជាអ្នក​ស្រាវជ្រាវ​ចាប់​ផ្តើម​ពិចារណា​ និង​យល់​ថា​របៀប​គណនា​សន្ទទស្សន៍​ម៉ាស​រាងកាយ​ ​មិន​​គ្រប់គ្រាន់ និង​មាន​កំរិត។ ​ អាជ្ញាធរ​សុខាភិបាល​បារាំង​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ​​ប្រសិន​បើការ​គណនា​សន្ទទស្សន៍​ម៉ាសរាងកាយ​ឃើញ​ថា​​មាន​អាការៈ​ធាត់ ធាត់ជ្រុល ដែលជា​កត្តា​ហានិភ័យ​នាំ​ឱ្យ​មាន​ជំងឺ​សរសៃរ​ឈាម​បេះដូង ជំងឺទឹកនោម​ផ្អែម ជំងឺ​មេតាបូលិក​ហើយ គេ​ត្រូវ​ការវាស់ទំហំក្បាល​ពោះមួយ​ទៀត ព្រោះ​ទំហំ​ក្បាលពោះ​ក៏សំខាន់​ដែរ ដោយ​វា​​អាច​ផ្តល់​ព័ត៌មាន​បន្ថែមទាក់ទង​នឹង​បរិមាណ​ខ្លាញ់​ក្នុង​ពោះ។ សន្ទទស្សន៍​ទំហំ​ពោះ​ជាការ​ផ្តល់​រូបភាពដ៏​សាមញ្ញ​មួយ​ ប្រាប់​ពីចំនួន​ខ្លាញ់​ហួស​បរិមាណ​ កប់​នៅក្នុង​ពោះ។​

រង្វាស់​ទំហំពោះ​ជា​អ្វី?

​​សម្រាប់​​​អ្នកស្រាវជ្រាវ​អាមេរិក​និង​ចិន ​រង្វាស់​ដ៏​ត្រឹម​ត្រូវ​ប្រាកដប្រជា​ ក្នុង​ការ​គណនា​សុខភាព​ផ្លូវកាយ និង​រូបរាង​កាយ​ គឺ​សន្ទទស្សន៍​ក្បាលពោះ Body Roundness Index (BRI) ដែលវាស់​ទំហំ​ក្បាលពោះ​ជាមូលដ្ឋាន មិនមែន​ការ​គិតអំពី​សមមាត្រ​ទម្ងន់និង​កម្ពស់​ទេ។ អ្នក​វិទ្យាសាស្ត្រ​សង្កេត​​ឃើញ​ថា ខ្លាញ់​ពោះ​ដែល​កក​ផ្តុំ​ជា​ពិសេស​នៅ​ត្រង់​ចង្កេះ​ ជា​ចំណុច​សម្គាល់​ហានិភ័យ​កើត​ជំងឺនិង​ហានិភ័យ​សុខភាព​ ដ៏​ប្រាកដ​ប្រជា។

​​ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក​ចិនដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​Jama Network Open បាន​ផ្ចង់​លើ​សំណុំ​ឯកសារ​សុខភាព​អ្នក​ជំងឺ​ជាង​បីម៉ឺននាក់ នៅ​រវាង​ពី​ឆ្នាំ ១៩៩៩-២០១៨ ដើម្បី​ភ្ជាប់​ចំណង​រវាង​សន្ទទស្សន៍​ក្បាល​ពោះ​និង​ហានិភ័យមរណៈ។ លទ្ធផល​បាន​បង្ហាញ​ថា អ្នក​មានសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ ទាប ច្រើន​តែ​បណ្តាល​​មក​ពី​ខ្វះ​អាហារូបត្ថម្ភ។ ផ្ទុយ​ទៅ​វិញ​អ្នក​មាន​ក្បាលពោះ​ធំ ច្រើន​តែងាយ​មាន​​ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺមេតាបូលិក និង

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada