ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥

    9 Ώ. ΠΡΙΝ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥

    ១) ​ លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់​គុកក្នុង​ផ្ទះ​រយៈ​​ពេល​២៧ឆ្នាំ ពីបទក្បត់ជាតិសមគំនិតជាមួយ​អាមេិក​ផ្តួល​រំលំ​រដ្ឋាភិបាលកម្ពុជា។ ២) ប្រធានសភាពាណិជ្ជកម្មអាមេរិក រំពឹងថាកម្ពុជានឹងទទួលបាន​អត្រាពន្ធគយកាន់តែទាបពីសហរដ្ឋអាមេរិក។ ៣) OHCHR ស្នើឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ ដោយស្មោះត្រង់ និង​សាងទំនុកចិត្តរវាងគ្នាឡើងវិញ។ ៤) ស៊ីម៉ាក់ ស្នើឱ្យ អ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពី យន្ត ហោះលើពិភពលោកជួយវាយតម្លៃគ្រាប់បែក MK-84 របស់ថៃ។ ៥) ទាហានខ្មែរ២០នាក់ ដែលត្រូវទាហានថៃប្រើល្បិចចាប់ខ្លួន មិនទាន់​ត្រូវបានដោះលែងឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញទេ ៦) លោកដូណាល់ត្រាំនឹងទៅចូលរួម​ប្រជុំពូលអាស៊ាន​​ក្រោយ​​ពី​លោក​បង្ខំថៃនិងកម្ពុជាបញ្ឈប់សង្រ្គាម​ព្រំដែន។

    28 λεπτά
  2. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥

    1 ΗΜ. ΠΡΙΝ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥

    ១) ​ធនាគារចំនួន១២នៅកម្ពុជា ប្រកាសលុបបំណុលគ្រួសារ​យោធិន​ពលី ពិការ និងរបួសក្នុងសង្គ្រាមកម្ពុជា-ថៃ។ ២) លោក ហេង រតនា ឲ្យពលរដ្ឋទាក់ទងស៊ីម៉ាក់ ដើម្បីសម្អាតគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនៅពេលបញ្ចប់ការផ្ទុះអាវុធ។ ៣) អ្នកឃ្លាំមើល រិះគន់ រដ្ឋាភិបាល និងមេបញ្ជាការដែល​ចាញ់ល្បិច​កល​ឱ្យទាហានថៃចាប់ខ្លួនទាហានខ្មែរ។ ៤) សហរដ្ឋអាមេរិក ព្រមានថៃថា ការធ្វើសង្រ្គាមជាមួយកម្ពុជា មិន​បាន​​ជួយពង្រឹងសម្ព័ន្ធភាពរបស់ថៃជាមួយអាមេរិកទេ។ ៥) រញ្ជួយដីក្នុងទំហំ ៨.៨ រ៉ិចទ័រនៅភាគបូព៌ាប្រទេសរុស្ស៊ីបង្កឲ្យមាន រលក យក្សសូណាមិះវាយដល់តំបន់ជាច្រើននៅអាមេរិក។

    21 λεπτά
  3. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥

    23 ΙΟΥΛ

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥

    ១) ​អ្នកឃ្លាំមើល ជំរុញឱ្យ រដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការ​អន្តរជាតិ ចំពោះការគម្រាមរបស់ភាគីថៃដែលប៉ុនប៉ងបិទប្រសាទ​តាមាន់ធំ។ ២) អ្នកវិភាគព្រមានថា បើប្រទេសណាស្នើឱ្យកម្ពុជាផ្តល់សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យជនជាតិរបស់គេ ប្រទេសនោះត្រូវផ្តល់សញ្ជាតិឱ្យខ្មែរវិញដែរ។ ៣) លោក ហ៊ុន ម៉ាណែត ព្រមានថៃកុំឱ្យបំពានបន្ទាត់ក្រហម​របស់​កម្ពុជា។ ៤) ក្រសួងព័ត៌មានទប់ស្កាត់ព័ត៌មានក្លែងក្លាយបានជាង ៣ពាន់ ៦រយ​ករណី ​ក្នុងឆ្នាំ២០២៤។ ៥) រុស្ស៊ីបន្តដាក់លក្ខខណ្ឌផ្ដល់សន្តិភាពឱ្យអ៊ុយក្រែន លុះណាតែដក​អំណាច​ពីលោកហ្សេឡេនស្គី,លុបបំបាត់ឬសគល់នៃសង្គ្រាម។

    23 λεπτά

Σχετικά με το podcast

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Περισσότερα από The Cambodia Daily Khmer

Ίσως να σας αρέσουν