ដោយរំលាយសភាបារាំង ក្រោយបរាជ័យ​ក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកម៉ាក្រុង​កំពុង​លេងល្បែងដ៏គ

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅប្រទេស​បារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​មជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើល​គ្រប់គ្នា នៅពេល​លោកសម្រេចចិត្ត​រំលាយសភាបារាំង និង​រៀបចំការបោះឆ្នោត​មុនកាលកំណត់។ ការសម្រេចចិត្ត​របស់​លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយ​ការប្រកាស​លទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែល​បង្ហាញថា គណបក្សរបស់​លោកម៉ាក្រុង​បរាជ័យ ចាញ់ដាច់​គណបក្ស​ស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុង​ការបោះឆ្នោតសភាអឺរ៉ុប​ កាលពីថ្ងៃអាទិត្យទី​៩​មិថុនា។

​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​មានសន្ទុះគាំទ្រច្រើន សឹង​នៅគ្រប់ប្រទេស​នៅអឺរ៉ុប មិនមែនមានតែនៅបារាំងនោះទេ ប៉ុន្តែ ហេតុអ្វីបានជា​ប្រធានាធិបតីបារាំង លោកម៉ាក្រុងចាំបាច់​​ប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​​មុនកាលកំណត់?

កាលពី​យប់ថ្ងៃ​អាទិត្យម្សិលមិញ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើ​គ្រប់គ្នា​ភ្ញាក់ផ្អើលមែនទែន។ ភ្ញាក់ផ្អើលនៅត្រង់ថា នៅតែមួយម៉ោងក្រោយ លទ្ធផល​នៃការបោះឆ្នោតសភាអឺរ៉ុបបង្ហាញថា គណបក្ស​កណ្តាលនិយម​របស់លោកបរាជ័យ ចាញ់ដាច់គណបក្ស​ស្តាំនិយមជ្រុល ដែលទទួលបាន​សំឡេងគាំទ្រ ជាង​៣១% ​លោក​ប្រធានាធិបតី​បារាំង បាន​ចេញមុខ​ប្រកាស​នៅកញ្ចក់ទូរទស្សន៍ជាតិ រំលាយ​សភា​ចោលតែម្តង និង​ប្រកាស​រៀបចំ​​​ការបោះឆ្នោត​មុនកាលកំណត់ នៅចុងខែ​មិថុនា​នេះ (ដោយការបោះឆ្នោត​ជុំទី១ ធ្វើឡើង​នៅថ្ងៃទី ៣០ មិថុនា និងជុំទី​២ នៅ​ថ្ងៃទី​៧​កក្កដា)។

បើតាម​ការពន្យល់​របស់​លោកម៉ាក្រុង នៅចំពោះមុខ​សន្ទុះកើនឡើង​របស់​​ក្រុម​បក្ស​ស្តាំនិយមជ្រុល​ ជាពិសេស​នៅក្នុងការបោះឆ្នោត​សភាអឺរ៉ុប លោកបាន​សម្រចចិត្ត​​រំលាយសភាបារាំង​ដើម្បី​ផ្តល់​ឱកាស​ឲ្យប្រជាជន​បារាំងអាច​សម្រេចចិត្តសាជាថ្មី ជ្រើសរើសអ្នកតំណាងរបស់ខ្លួន​នៅក្នុងសភា។ នៅលើ​បណ្តាញ​សង្គមX លោកម៉ាក្រុង​បាន​សរសេរ​បន្ថែមថា លោកមានជំនឿទុកចិត្ត​ថា ប្រជាជនបារាំង​មានសមត្ថភាពជ្រើសរើសដ៏ត្រឹមត្រូវដើម្បីខ្លួនឯង និង​ដើម្បីអនាគតជំនាន់ក្រោយ។​

បើតាម​អ្នកវិភាគមួយចំនួន ដោយ​សម្រេចចិត្តរំលាយសភាបារាំង​ និងរៀបចំការបោះឆ្នោត​នៅមុនកាលកំណត់នៅពេល​នេះ លោកម៉ាក្រុងចង់​ទម្លាក់ការទទួលខុសត្រូវ​ទាំងស្រុងទៅលើ​ប្រជាជនបារាំង ដើម្បី​ឲ្យ​ពួកគេ​ជ្រើសរើស​ថា តើ​បន្ត​គាំទ្រ​នយោបាយ​របស់​គណបក្ស​កាន់អំណាច ឬ​ជ្រើសរើសក្រុមស្តាំនិយមជ្រុល​ឲ្យចូលដឹកនាំ​រដ្ឋាភិបាល។

លោកម៉ាក្រុង​​ដឹងថា មាន​ប្រជាជន​បារាំង​ច្រើន​​ដែលមិន​ចង់ឃើញគណបក្ស​ស្តាំនិយមជ្រុលដែលស្អប់អឺរ៉ុប និងស្អប់រើសអើង ​ប្រឆាំង​ជនអន្តោប្រវេសន៍ ចូលកាន់អំណាច​នៅ​បារាំង។ ដូច្នេះ ដោយ​រំលាយសភា និង​រៀបចំ​ការបោះឆ្នោត​មុនកាលកំណត់ លោកម៉ាក្រុងសង្ឃឹមថា គណបក្ស​Renaissanceរបស់លោកនឹងអាចទទួល​សំឡេងឆ្នោត​ច្រើនមកវិញ ដើម្បីចូលគ្រប់គ្រង​សំឡេងភាគច្រើន​ នៅសភាបារាំង។ គួរបញ្ជាក់ថា ដោយសារតែ​បរាជ័យនៅក្នុង​ការបោះឆ្នោត​សភា កាលពី​ឆ្នាំ ២០២២ គណបក្ស​កាន់អំណាច​របស់​លោក​ម៉ាក្រុងចុះខ្សោយ​ គ្មាន​​សំឡេង​​ភាគច្រើននៅសភា។ អាច​ថា ជាជាង​ស្ថិតក្នុងស្ថានភាព​មិន​ច្បាស់លាស់ គ្មានអំណាច​នៅសភា លោកម៉ាក្រុង​ចង់ឆ្លៀតឱកាស​រំលាយសភាលើកនេះ ដើម្បីផ្តល់សន្ទុះដល់​គណបក្ស​របស់លោកដើម្បី​ចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា។

បើតាមអ្នកជំនាញ​ ការរំលាយសភានេះអាច​ជាយុទ្ធសាស្រ្ត​មួយ​របស់​លោកម៉ាក្រុង ដើម្បី​ទាក់ទាញ​ប្រជាជន​បារាំង​ឲ្យបោះឆ្នោត​ ផ្តល់ទំនុកចិត្ត​សាជាថ្មី​ដល់​គណបក្ស​កាន់អំណាច​របស់លោក។ ទោះនេះ ជា​លើកទី១នៅក្នុងរយៈពេល​២៧ឆ្នាំ ដែល​ប្រធានាធិបតី​បារាំង ប្រកាស​រំលាយសភា ប៉ុន្តែ និន្នាការរំលាយសភា រៀបចំការបោះឆ្នោត​មុនកាលកំណត់​ដើម្បីផ្តល់សន្ទុះគាំទ្រ​ដល់​គណបក្ស​កាន់អំណាច​នៅសភាបារាំង មិនមែនជា​រឿងថ្មីនោះទេ។ នៅអតីតកាល មានប្រធានាធិបតី​បារាំង​ពីររូបធ្លាប់​សម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើល​បែបនេះ ដូចលោកម៉ាក្រុង។ បញ្ហានៅត្រង់ថា នៅ​សម័យ​កាលលោក ហ្រ្វង់ស័រ មីទែររ៉ង់ ការរំលាយសភា និង​ការបោះឆ្នោត​មុនកាលកំណត់​បាន​ជួយ​ឲ្យលោក​ប្រធានាធិបតី​មីទែរ៉ង់​ប្រមូល គ្រប់គ្រងសំឡេងភាគច្រើននៅសភាឡើងវិញ។ ប៉ុន្តែ នៅ​ជំនាន់​លោក​ហ្សាក់ ស៊្ហីរ៉ាក់ ការរំលាយសភា ដើម្បី​រៀបចំការបោះឆ្នោត​មុនកាលកំណត់​នៅ​ឆ្នាំ ១៩៩៧ បាន​នាំ​មក​នូវ​បរាជ័យដ៏ធ្ងន់ធ្ងរ​ដល់​គណបក្ស​របស់​លោក​ប្រធានាធិបតី និង​វិបត្តិនយោបាយ​ជាប់គាំងគ្មានច្រកចេញនៅ​បារាំង ព្រោះថា ការបោះឆ្នោត​ន

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada