បទយកការណ៍

ភរិយាមេសហជីពរ៉ាប់រង​ជីវភាព​គ្រួសារម្នាក់ឯង ដោយ​ទន្ទឹងចាំស្វាមីចេញពីពន្ធនាគារ

រយៈពេលជាង ១ឆ្នាំមកហើយ ដែល​អ្នកស្រី គង់ សុដា ភរិយារបស់​លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាត្រូវរ៉ាប់រងជីវភាពគ្រួសារម្នាក់ឯង។ ធ្លាប់តែមានស្វាមី​ជាខ្នងបង្អែក អ្នកស្រី គង់ សុដា ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ និងផ្ទះដើម្បីសងបំណុលគេ។ បច្ចុប្បន្នជាអ្នកស៊ីឈ្នួលបោកគក់​​ខោអាវ អ្នកស្រី​ គង់ សុដា នៅតែទទូចឲ្យតុលាការដោះលែងស្វាមី ដើម្បីអាចត្រឡប់មករួមរស់ជាមួយគ្រួសារវិញ។