បទយកការណ៍

បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. HACE 19 H

    ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន

    ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕

    11 min
  2. HACE 2 D

    កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ

    កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។

    7 min
  3. HACE 5 D

    ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី

    នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។

    9 min
  4. HACE 6 D

    មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

    ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។

    9 min
  5. 7 JUL

    ផ្សារទំនើបចាប់ផ្តើមប្រមូលទិញបន្លែ-ផ្លែឈើក្នុងស្រុក និងលក់ចេញវិញក្នុងតម្លៃសមរម្យ

    បណ្តាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមដាក់លក់បន្លែ-ផ្លែឈើខ្មែរ ក្នុងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋជាប្រចាំថ្ងៃ។ ការចាប់ផ្តើមលក់បន្ថែ ផ្លែឈើ ដែលផ្សារទំនើបទាំងនេះបានប្រមូលទិញពីកសិករខ្មែរ បានកើតឡើងអំឡុងពេលដែលកម្ពុជាបានបិទការនាំចូលបន្លែ-ផ្លែឈើពីថៃ ដោយសារជម្លោះព្រំដែន។ ពលរដ្ឋជាអ្នកប្រើប្រាស់យល់ថា នេះជាឱកាសល្អសម្រាប់កសិករខ្មែរក្នុងការបង្កើនការដាំដុះ និងបង្កើនគុណភាពកសិផលរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់បណ្តាផ្សារទំនើបនានា។

    8 min
  6. 7 JUL

    ចលនាភូមិមួយផលិតផលមួយបន្តជំរុញដល់ផលិតផលខ្មែរនៅក្នុងស្រុក

    ស្ថិតនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្មវិធីពិព័រណ៍«ភូមិមួយផលិតផលមួយ» ត្រូវបានរៀបចំឡើងជាថ្មី ជាមួយនឹងការតាំងបង្ហាញនូវផលិតផលខ្មែរក្នុងស្រុកជិត៣០០មុខ។ កម្មវិធីនេះក៏មានការចុះបញ្ជីសមាជិកថ្មីៗរបស់ចលនា«ភូមិមួយផលិតផលមួយ» ក្នុងគោលបំណងនៃការផ្សព្វផ្សាយផលិតផលក្នុងស្រុក លើកស្ទួយចលនា«ភូមិមួយផលិតផលមួយ» លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកបង្កើនគុណភាព និងសុខភាព ដើម្បីសេដ្ចកិច្ចជាតិ។  តើភូមិមួយផលិតផលមួយមានតួនាទី និងអត្ថប្រយោជន៍យ៉ាងណាខ្លះ ជាពិសេសនៅក្នុងពេលដែលកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ?

    11 min

Información

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Más de RFI ខេមរភាសា / RFI Khmer

Quizá también te guste

Inicia sesión para escuchar episodios explícitos.

No te pierdas nada de este programa

Inicia sesión o regístrate para seguir programas, guardar episodios y conocer las últimas novedades.

Selecciona un país o una región

África, Oriente Medio e India

Asia-Pacífico

Europa

América Latina y el Caribe

Estados Unidos y Canadá