ចង់បញ្ចុះទម្ងន់ ចង់មានអាយុវែង ចង់ថែបំប៉នសុខភាព ចង់ជាពីជំងឺ ចង់បានរាងស្វែល ស្គម ខ្លាចធាត់ ... ជំនឿមានច្រើនណាស់ជុំវិញរបៀបរបបហូបចុក។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការបង្អត់អាហារមួយពេល Fasting បានក្លាយជម្រើសមួយ យ៉ាងពេញនិយម។ ការផ្សព្វផ្សាយមានច្រើនអនេក ជាពិសេសនៅតាមបណ្តាញសង្គម ដែលពេលខ្លះមានអមដោយព័ត៌មានមិនត្រឹមត្រូវជាច្រើនផង។ ចុះតើផ្នែកវេជ្ជសាស្ត្រយល់យ៉ាងណាទៅវិញ ចំពោះរបបបង្អត់អាហារមួយពេលនេះ?
ជាវិធីសាស្ត្របញ្ចុះទម្ងន់ សម្រកគីឡូ និងដើម្បីភាពប្រសើរឡើងនៃសុខភាព ការបង្អត់អាហារមួយពេល ឬហៅជាភាសាអង់គ្លេស Fasting ជាការអត់ មិនទទួលទានអាហារក្នុងរយៈពេលកំណត់ណាមួយ។ វិធីអត់អាហារដើម្បីសុខភាពនេះ កំពុងពេញនិយមខ្លាំងណាស់ ប៉ុន្តែវិធីសាស្ត្រនេះ មិនមែនថ្មីស្រឡាងនោះឡើយ។ ទម្លាប់អត់អាហារ មួយរយៈ ជាប្រពៃណីបុរាណតាំងពីយូរលង់មកហើយ នៅឥណ្ឌា នៅរ៉ូម ... ជាសរុប ការមិនទទួលទានអាហារមួយពេល-មួយរយៈ មានកំណត់នៅក្នុងស្ទើរគ្រប់គម្ពីរសាសនា តាំងពីសាសនាគ្រិស្ត ទៅអ៊ីស្លាម ព្រាហ្មណ៍ ទៅព្រះពុទ្ធសាសនា។ ឧទាហរណ៍ សាសនិកជនអ៊ីស្លាម តបអាហារពេញមួយថ្ងៃរយៈពេលមួយខែ។ តាមវិន័យសាសនាព្រះពុទ្ធ ព្រះសង្ឃមិនឆាន់ចាប់ពីថ្ងៃត្រង់រហូតដល់ថ្ងៃរះឡើងវិញ។ អ្នកសុំសីល៨ មិនបរិភោគអាហារចាប់ពីថ្ងៃត្រង់រហូតដល់ថ្ងៃរះឡើងវិញដែរ តែជារៀងរាល់ថ្ងៃសីល ។ល។ និង។ល។
បច្ចុប្បន្ននេះ ការបង្អត់អាហារខ្លួនឯងក្នុងរយៈពេលកំណត់ណាមួយ មិនមែនធ្វើឡើងព្រោះជំនឿសាសនាតែមួយម្យ៉ាងទេ តែដើម្បីជាប្រយោជន៍សម្រាប់សុខភាព។ ការប្រកាន់របបអត់អាហារ អាចមានច្រើនសណ្ឋាន និងខ្លះត្រូវបានទទួលស្គាល់ តាមបែបវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ។
- ជម្រើស១-២ គឺបរិភោគធម្មតាមួយថ្ងៃអត់មួយថ្ងៃ
- ជម្រើស៥-២ បរិភោគធម្មតារយៈពេល៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយពីរថ្ងៃទៀត (មិនជាប់គ្នា) អត់ទទួលទានសោះ ឬបរិភោគតែសាលាដពីរបីសន្លឹក
- វិធីសាស្ត្រ ១៦-៨ គឺជាជម្រើសបរិភោគធម្មតារយៈពេល៨ម៉ោងក្នុងមួយថ្ងៃ២៤ម៉ោង។ ហើយ១៦ម៉ោងទៀតមិនទទួលទានអាហារទេ។
របបបង្អត់អាហារ១៦/៨នេះ មានអ្នកជ្រើសរើសអនុវត្តច្រើនជាងគេ និងទទួលស្គាល់ដោយក្រុមអ្នកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រទៀតផង។ ធម្មជាតិមនុស្សមិនបរិភោគនៅពេលយប់ទេ។ ក្នុងរយៈពេលអត់អាហារនោះ អត្រាជាតិស្ករ ជាតិខ្លាញ់ ប្រែប្រួលបន្តិច តែគ្មានការធ្លាក់ចុះជាគំហុកនាំព្រួយបារម្ភឡើយ។ ឯការបង្អត់អាហារ១៦-៨ គ្រាន់តែជាពន្យាររយៈពេលអត់អាហារ ឱ្យវែងជាងច្បាប់ធម្មជាតិបន្តិចតែប៉ុណ្ណោះ។ នៅពេលអត់អាហារយូរលើសធម្មតា សរីរាង្គកាយនឹងឃ្លាន ពោលគឺនឹងទៅទាញស្រូបយកជាតិខ្លាញ់ ពីស្តុក ទើបបរិមាណជាតិខ្លាញ់ត្រូវថយចុះ ហើយយើងមានអារម្មណ៍ថាស្រកទម្ងន់ និងចុះស្គមនោះ។
អ៊ីចឹងហើយបានជា អ្នកជ្រើសរើសធ្វើFasting ១៦/៨ បានអួតអាងអំពីប្រសិទ្ធភាព និងភាពវិជ្ជមាននៃការអត់អាហារមួយពេលថាពិតជាបានធ្វើស្រកគីឡូ មានអត្រាជាតិស្ករ ជាតិខ្លាញ់ ក្នុងឈាមដើរទៀងទាត់ល្អ បញ្ចុះសម្ពាធឈាម និងមិនសូវមានរោគរលាក។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Gabriel Perlemuter ប្រធានផ្នែកជំងឺក្រពះពោះវៀននិងថ្លើម ព្រមទាំងអាហារូបត្ថម្ភនៅមន្ទីរពេទ្យ Antoine Béclère de Clamart ក្បែរក្រុងប៉ារីស និងជាអ្នកនិពន្ធសៀវភៅ Jeûner en mangeant “បង្អត់អាហារដោយការបរិភោគ” ទទួលស្គាល់គុណប្រយោជន៍នៃការធ្វើរបបបង្អត់អាហារមួយពេល ថាជាការរក្សាសេរីភាពក្នុងការហូបចុកខ្លះ មិនសូវតឹងតែង និងផ្តល់ផលល្អដល់ប្រព័ន្ធមេតាបូលិករបស់សរីរាង្គកាយ ព្រោះរបៀបរបបរស់នៅសម័យថ្មី បរិភោគច្រើនជ្រុល។ ការទទួលទានឥតឈប់ឈរ ច្រើនជ្រុល ជាមូលហេតុនាំមានជំងឺជាច្រើន មានជាអាទិ៍ខ្លាញ់ក្នុងថ្លើម។ ប៉ុន្តែការបង្អត់អាហារមិនត្រូវដោយហួសហេតុនិងដោយគ្មានរបៀបរបបទេ។ សម្រាប់លោកសាស្ត្រាចារ្យ របបបង្អត់អា
Ficha técnica
- Programa
- Canal
- FrecuenciaSemanal
- Publicación25 de diciembre de 2024, 8:58 UTC
- Duración10 min
- ClasificaciónApto