មេហាម៉ាសយ៉ាហយ៉ា ស៊ីនវ៉ា ​ស្លាប់ ជា​របត់​ថ្មី​នៃសង្គ្រាម​នៅហ្កាហ្សា?

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេកើយ​ចលនា​ហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់​នៅ​ថ្ងៃទី ១៧ តុលា ក្នុង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កហ្សា។ ​ប្រតិកម្ម​លោក​ខាង​លិច​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ប្រមុខ​ដឹកនាំ​ខ្លះ​យល់​ថាការ​​កម្ចាត់​​​មេកើយ​ហាម៉ាសបាន​​ ជា​ឱកាស​នាំ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅហ្កាហ្សា តែ​លោក​នេតាន់យ៉ាហ៊ូ​ បាន​ព្រមាន​ភ្លាម​ថា​សង្គ្រាម​មិន​ទាន់​បញ្ចប់​ទេ។ ចំណែក​អ៊ីរ៉ង់​ចាត់​ទុក​ការ​ស្លាប់​របស់​យ៉ាហយ៉ា ស៊ីនវ៉ារ ថា​ជាការ​ពង្រឹង​ស្មារតី​តស៊ូ។​ ចលនា​ហេសបូឡា​បាន​ប្រកាស​បើក​ប្រតិបត្តិការ​វាយប្រហារ​​ដំណាក់កាល​ថ្មី​​លើ​អ៊ីស្រាអែល។

មេកើយ​ចលនា​ហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវ​បានយោធា​អ៊ីស្រាអែល​​​សម្លាប់នៅ​ថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការ​នៅ​តំបន់​ហ្កហ្សា​។ នេះ​បើតាម​ការ​ជូន​ដំណឹង​របស់​អ៊ីស្រាអែល។

​តើ​យ៉ាហយ៉ា ស៊ីនវ៉ា ជា​នរណា ?

ជាសមាជិក​ក្រុមភេរវកម្ម​​ហាម៉ាស ដ៏ប្តូរផ្តាច់ម្នាក់ តាំងតែ​ពីវ័យ​ក្មេង បច្ចុប្បន្ន​មានអាយុ​៦១ឆ្នាំ យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ​បាន​ឡើងបុណ្យស័ក្តិ​បន្តិចម្តងៗ រហូតក្លាយ​ជាមេចលនាហាម៉ាសប្រចាំ​តំបន់​ហ្កាហ្សា​ នៅឆ្នាំ​២០១៧ និង​ក្លាយ​ជា​មេដឹកនាំ​នយោបាយ​ចលនា​ហាម៉ាស នៅ​ថ្ងៃ​៧​សីហា ក្រោយ​ពី​ប្រមុខ​ចលនា​អ៊ីស្មាយ ហានីយ៉េ បាន​ត្រូវគេសម្លាប់នៅតេអេរ៉ង់ កាលពី​ថ្ងៃទី៣១កក្កដា​។​

​ងប់ក្នុង​​គំនិត​ស្អប់​អ៊ីស្រាអែល ចង់កំទេចអ៊ីស្រាអែល យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវ​បាន​អ៊ីស្រាអែល​ចាត់​ទុក​ជា​មេគំនិត​ធំ​ (ជា​មួយ​មេកើយ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​អ៊ីស្រាអែល​សម្លាប់​បាន​ហើយ) ក្នុង​ការ​រៀប​ចំ​​ផែនការ​វាយឆ្មក់ទ្រង់ទ្រាយ​ធំសម្រុកចូលដី​​អ៊ីស្រាអែល​ កាលពីថ្ងៃទី​៧តុលា២០២៣ សម្លាប់​មនុស្ស​​យ៉ាងសាហាវព្រៃផ្សៃចំនួន​ប្រមាណ​១២០០នាក់​ និងបង្កឲ្យឆេះក្លាយជាសង្គ្រាមនៅហ្កាហ្សា​​។​

ហេតុ​ដូច្នេះ​ហើយ​បាន​ជា កងទ័ពអ៊ីស្រាអែល កំណត់​កម្មវត្ថុ​តាមសម្លាប់​ យ៉ាហយ៉ា ស៊ីនវ៉ា នេះ​ឲ្យ​បាន​។ អ៊ីស្រាអែល​តាម​កម្ចាត់ យ៉ាហយ៉ា ស៊ីនវ៉ា ដោយ​ប្រើ​ពេលអស់​ជាង​មួយ​ឆ្នាំ។ គឺ​យូរ​ខ្លាំងណាស់! ហើយ​ជោគជ័យទើប​សម្រេច​បាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧​តុលា។

តើ​​អ៊ីស្រាអែលកម្ចាត់​យ៉ាហយ៉ាស៊ីវ៉ាបាន ដោយវិធី​ណា?

យោធា​អ៊ីស្រាអែល​មិន​សម្លាប់​មេកើយ​ហាម៉ាស​នេះ​បាន ដោយ​សារ​ជំនួយ​ពី​ប្រព័ន្ធ​រ៉ាដា តាម​ដៅ​រក​ទីតាំង​លាក់​ខ្លួន​ក្រោម​ដី​ទេ ហើយ​ក៏មិនមែន​ដោយសារ​ប្រតិបត្តិការ​របស់​កង​កម្មង់ដូរ​ពិសេស តាម​រយៈ​សកម្មភាព​ចារកិច្ច​​ដែរ។ សត្រូវ​ជួរជាតិ​អ៊ីស្រាអែល​ដែល​តែង​ធ្វើ​បម្លាស់​ទី​ក្នុង​រូង​ដី ដោយ​មាន​ជន​ស៊ីវិល ឬ​ចំណាប់​ខ្មាំង​អូស​តាម​ជាមួយ​ ដើម្បី​ធ្វើ​ជា​ខែល​ការពារ បាន​ស្លាប់​ក្នុង​បាញ់​ប្រយុទ្ធ​គ្នា​ពេល​ទ័ព​អ៊ីស្រាអែល​ដើរ​ល្បាត​នៅ​តំបន់​រ៉ាហ្វា​ភាគ​ខាង​ត្បូង​ហ្កាហ្សា។ ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់​ដោយ​មិន​ទាំង​ដឹង​ថា​ចំណុច​ស៊ីប​នេះ​ជាមនុស្ស​ដែល​អ៊ីស្រាអែល​តាម​ស្វែង​បំផុត​ទេ។ នៅយប់​មិញ​ អាជ្ញាធរ​អ៊ីស្រាអែល បាន​ផ្សព្វផ្សាយ​រូបភាព​វីដេអូថត​ដោយ​ដ្រូន បង្ហាញពី​សកម្មភាព​ចុងក្រោយ​របស់​យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវ​របួស​ អង្គុយ​លើ​កៅអី​ក្នុង​ផ្ទះ​បែកបាក់ និង​លើក​ដំបង​គប់​ម៉ាស៊ីន​ដែល​តាម​ថត​ខ្លួន។​បន្ទាប់​មក​ទើប​យោធា​បំផ្ទុះ​ផ្ទះ​នោះ​ ហើយ​ចូល​ទៅ​ឃើញ​មាន​សាកសព​បី​កំណាត់។ ការ​វិភាគ​DNA ធ្មេញ​និង​ក្រយៅ​ បញ្ជាក់​ថា​ពិត​ជា​ យ៉ាហយ៉ា ស៊ីនវ៉ាមែន។

អ៊ីស្រាអែល​សម្រេច​បំណង​សម្លាប់​ ​យ៉ាហយា ស៊ីនវ៉ា សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ក៏​នឹង​អាច​បញ្ចប់​?

ថ្វីបើ​ប្រមុខ​ដឹកនាំ​ក្រុមប្រទេស​បស្ចិមលោ​ក​មួយ​ចំនួន យល់​ថា​ជា​ឱកាស​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​មែន ហើយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានអបអរ​មែន តែ​លោក​​អះអាង​ភ្លាមដែរ​ថា សង្គ្រាម​នៅ​តែ​បន្ត​ ! ស្ថានភាព​សង្គ្រាមនៅ​ហ្កាហ្សាកំពុង​ប្តូរ​ផ្លាស់។ អ៊ីស្រាអែល​បាន​សម្រេច​បំណង​សង​សឹក​ កម្ចាត់​មេ​រៀប​ចំ​ផែនការ​វាយប្រហារ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​៧​តុលា​បាន តែ​អ៊ីស្រាអែល​ត្រូវ​សម្រេច​កម្មវត្ថុ​ធំ​មួយ​ទៀត គឺ​នាំ​ចំណាប់​ខ្មាំង​ត្រលប់​មក​វិញ។ ​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាសថា​ការ​កម្ចាត់​មេកើយ​ហាម៉ាស យ៉ាហយ៉ាស៊ីនវ៉ា បាន ​ ​ ​ប្រើ​កម្លាំង និង​គ្រប់​មធ្យោបាយ​ដែល​មាន ពោល​គឺ​បន្ត​វាយប្រហារ​លើ​ហ្កាហ្សា​រហូ

Inicia sesión para escuchar episodios explícitos.

No te pierdas nada de este programa

Inicia sesión o regístrate para seguir programas, guardar episodios y conocer las últimas novedades.

Selecciona un país o una región

África, Oriente Medio e India

Asia-Pacífico

Europa

América Latina y el Caribe

Estados Unidos y Canadá