បទយកការណ៍

រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យក

នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នកនាង​ឲ្យបាន​ស្គាល់ម្ចាស់​អ្នកនិពន្ធរឿងប្រលោមលោក​ ផ្ទះត្រើយស្ទឹងម្ខាង។ ផ្ទះត្រើយស្ទឹងម្ខាង ជា​ស្នាដៃនិពន្ធប្រលោមលោក​លើកដំបូង​គេ​របស់​ហង្ស ខ្មៅ និង​​ត្រូវ​បាន​បោះពុម្ពផ្សាយ​៤លើកមកហើយនៅប្រទេស​កម្ពុជា។ តើ​​ផ្ទះត្រើយស្ទឹងម្ខាងមានសាច់រឿង​យ៉ាងដូចម្តេចខ្លះ និង​ថា តើ​អ្នកនិពន្ធ​ហង្សខ្មៅ​ជាអ្នកណា?