តើត្រូវ​សម្អាត​ជាតិ​គីមីពុល​ក្នុងអាហារ​​យ៉ាង​ដូចម្តេច?

នាទីសុខភាពនិងអនាម័យ

អាហារ​ បន្លែផ្លែឈើ ដែល​មាន​ជាតិ​គីមី​ កំពុង​ក្លាយ​ជា​កង្វល់​របស់​មនុស្ស​ទូទៅ​ណាស់ រហូត​ខ្លះ​សម្រេច​ចិត្ត​មិនបរិភោគ​តែ​ម្តង បើ​មិន​ដឹង​ប្រភព​នៃ​បន្លែ​ផ្លែឈើ​នោះ​ច្បាស់​លាស់។ ចុះបើ​អង្ករក៏​មានជាតិ​គីមី​ដែរ តើ​យើង​នឹង​ឈប់បរិភោគ​បាយឬ​យ៉ាងណា? បើ​តាមការ​សិក្សា​ទើប​ចេញ​ថ្មី ​​អង្ករក៏​មានផ្ទុក​​ជាតិ​គីមីដែរ នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​ដូច្នេះមែន តើ​វា​អាច​បង្ក​ហានិភ័យដល់​សុខភាព​យ៉ាងណា បើ​ខ្មែរ​យើងបរិភោគបាយ​ជា​រៀងរាល់ថ្ងៃ​នោះ?

ជាតិពុលគីមី ក្នុងអាហារ ក្នុង​បន្លែផ្លែឈើ ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ខ្លាច​រអារ រហូត​ខ្លះ​លែង​ហ៊ានទទួល​ទាន បើ​ទោះ​បីជា​ដឹង​ថាបន្លែផ្លែឈើ​មានគុណប្រយោជន៍​ធំធេង​ខ្លាំង​សម្រាប់​សុខភាព​ក៏​ដោយ។  ចំណែក​ឯអង្ករ​សម្រាប់​ដាំ​បាយដែលជា​អាហារ​គ្រឹះ​របស់​បណ្តាជន​ជាច្រើន​ណាស់​នៅលើ​ពិភពលោក ក៏​មិនបរិសុទ្ធ​ប៉ុន្មាន​ឡើយ។ បើ​តាមការ​សិក្សាថ្មី​ចុងក្រោយ​បាន​បង្ហាញ​ថា អង្ករ​ភាគ​ច្រើន មានផ្ទុកទៅ​សារធាតុ​គីមី​ពុល​ច្រើន​ប្រភេទណាស់ មាន​តាំងពី​​​ពពួក​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំគីមី និង​ពពួក​រ៉ែ​ធ្ងន់ ជាពិសេស​ជាតិ​គីមី​ Arsenic។

ករណី​រ៉ែធ្ងន់ ​ប្រភេទArsenic មានឆ្លង​ទៅ​ក្នុង​អង្ករ​ មិនមែន​ជា​បញ្ហា​ថ្មី​ថ្មោង​ទេ។ គេ​បាន​ដឹង​ និង​រក​ឃើញ​វត្តមាន​រ៉ែ​Arsenic​ក្នុង​អង្ករ​តាំងពី​យូរមក​ហើយ​ ប៉ុន្តែ​បរិមាណ​ជាតិ​រ៉ែ​ពុលArsenic​​នេះ មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​អង្ករ​ ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការ​សិក្សា​ទើប​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ The Lancet ដោយ​បញ្ជាក់​លម្អិត​ថា​ កំរិត​ជាតិ​រ៉ែ​ពុល​ Arsenic ក្នុង​គ្រាប់​ស្រូវ​ និង​អង្ករ​ប្រែប្រួល​ទៅ​តាម​ របៀប​ដាំ​ដុះ​ ទីតាំង​ដាំ​ដុះ​ និង​ពូជ​ស្រូវ​។​ ​

Arsenic ជា​អ្វី?  

ជាសមាសធាតុ​ធម្មជាតិ​ក្នុង​ស្រទាប់​​ដី ក្នុង​ទឹក ក្នុង​ខ្យល់​ គ្មាន​ក្លិន​ គ្មាន​រសជាតិ Arsenic ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សារធាតុ​ពុល​ខ្លាំង​ក្នុង​ទម្រង់​ជា​អសរីរាង្គ ព្រមទាំង​ធ្លាប់​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​ពុល​ផង។ អង្គការ​សុខភាពពិភពលោក​បាន​បញ្ចូល​Arsenic ​ក្នុង​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក សម្រាប់​មនុស្សលោក តាំង​ពី​ឆ្នាំ​១៩៨០​មក។ នៅលើ​ពិភពលោក​ តៃវ៉ាន់ ស៊ីលី បង់ក្លាដែស អាហ្សង់ទីន កម្ពុជា​។ល។ និង​។ល។ សុទ្ធ​សឹង​ជា​តំបន់​ដែល​មាន​អត្រា​ជាតិ​Arsenicខ្ពស់។ នេះ​បើ​យោង​តាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក។ ការ​ស្រូប​ខ្យល់​ ការ​​បរិភោគ​អាហារ​ឬ​ទឹក មាន​ជាតិ​ពុល​Arsenic ជា​ប្រភព​នាំ​ឱ្យ​​​មនុស្ស​ទូទៅប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​សួត ស្បែក និង​ប្លោកនោម។ មាន​ក្នុង​​ធម្មជាតិ កាន់​តែ​ច្រើន​ឡើងៗ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ដោយ​សកម្មភាពឧស្សាហកម្ម​ផលិត​ជីរគីមី​សម្លាប់​សត្វ​ល្អិត ថ្នាំ​​ពណ៌ ឬ​ឧស្សាហកម្ម​រ៉ែ ​ Arsenic ​អាច​ជ្រៀត​ឆ្លង​ចូល​ទៅបំពុល​ទឹក​ បំពុល​ដំណាំ​ជាពិសេ​ស​​ដល់​ក្នុង​គ្រាប់ស្រូវ​-​អង្ករ។ ​រ៉ែ​Arsenic អាចប៉ះពាល់​ពុល​ដល់​សុខភាព ទៅ​តាមកំរិត​នៃ​ការ​ស្រូវ​ជាតិ​Arsenic​ចូល​ក្នុង​ខ្លួន។ ប៉ុន្តែ​គ្រប់​អង្ករ​មិន​សុទ្ធ​តែ​មាន​ជាតិ​Arsenicទេ។ ​របៀប​ចម្អិន​ អាច​ជួយ​កាត់​បន្ថយ​និង​បញ្ចុះ​បរិមាណ​ជាតិ​ពុល​Arsenic នេះ​បាន​។ វិធី​ដ៏​ល្អ​ប្រពៃ​បំផុត គឺ​ត្រូវ​ត្រាំ​អង្ករ​រយៈ​ពេល​១២​ម៉ោង​ រួច​លាង​ឱ្យ​ស្អាត​ សិម​យក​មក​ដាំ។ នេះ​បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិតជាតិ​បារាំង ​Laurent Chevallier គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​។​ បើ​ពុំ​នោះ​ទេ ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ណែនាំ​ឱ្យ​ដាំបាយជាត់ ដូច​ចាស់​បូរាណ​ខ្មែរ ពោល​គឺ​ដាំ​បាន​​​៥​នាទី ត្រូវ​ចាក់​ទឹក​ចោល​ ដោយ​ថែម​ទឹក​ថ្មី​ ដើម្បី​ឱ្យ​បាយ​បាន​ឆ្អិន​ល្អ។ ការ​ដាំ​របៀប​នេះ អាច​លុប​បំបាត់​ជាតិពុល​ បានជិត​ពីរ​ភាគ​បី​នៃ​​​​រ៉ែពុល​​Arsenicដែល​មាន​កប់​ក្នុង​អង្ករ​។

បើ​មិន​អាច​ដាំ​បាយ​តាម​វិធី​ទាំងពីរ​ខាង​លើ​បាន​ អ្នក​បរិភោគ​បាយ​តិច ក្នុង​កំរិត​មធ្យម​ភាគ​​៥គីឡូ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ដូច​យ៉ាង​បណ្តាជន​រស់​នៅ​អឺរ៉ុប គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ព្រោះ​ម្យ៉ាងទៀត សរីរាង្គកាយ​មនុស្ស​មាន​យន្តការ​អាច​កម្ចាត់ជាតិ​រ៉ែ​ធ្ងន់​ Arsenic បាន ប្រសិន​បើ​បរិមាណ​រ៉ែ​មិន​ច្រើន​ជ្រុល​ហួសហេតុ។ ប៉ុន្តែ​សម្រាប់​​ប្រជាជន​​នៅ​អាស៊ី​ ពលរដ្ឋម្នាក់ៗ​ទទួល​ទាន​បាយមធ្

Pour écouter des épisodes au contenu explicite, connectez‑vous.

Recevez les dernières actualités sur cette émission

Connectez‑vous ou inscrivez‑vous pour suivre des émissions, enregistrer des épisodes et recevoir les dernières actualités.

Choisissez un pays ou une région

Afrique, Moyen‑Orient et Inde

Asie‑Pacifique

Europe

Amérique latine et Caraïbes

États‑Unis et Canada