សុខភាព​សាច់ដុំ និងការចងចាំ

នាទីសុខភាពនិងអនាម័យ

ថែទាំ​សុខភាពសាច់ដុំ ជាប្រការចាំបាច់ខ្លាំងណាស់ មិនសម្រាប់តែ​​សុខភាព​ផ្លូវកាយ​មួយ​មុខ​ទេ។ សុខភាពខួរក្បាល បញ្ញាញាណ​ និង​ការ​​ចង​ចាំ​ល្អ ក៏​ត្រូវ​ការ​ទម្រ​ពី​សាច់ដុំ​ដែរ។ បើតាមការសិក្សា​ចុងក្រោយ​របស់អាមេរិក មាន​សុខភាព​សាច់​ដុំ​ល្អ ជួយ​ចូល​រួម​​ចំណែក​លើក​កម្ពស់​​សុខភាព​ខួរក្បាល​និងជួយ​​កាត់​បន្ថយ​គ្រោះភ្លេចភ្លាំង។

សរីរាង្គកាយមនុស្សផ្គុំ​ដោយ​សាច់ដុំ​ប្រមាណជាង​៦០០ដុំ ដែលមានទម្រង់ និងតួនាទី​ខុសៗគ្នា​ទៅ​តាមទីតាំង​របស់​វា។ សាច់ដុំ​តំណាង​ឱ្យ​៣០ទៅ៤០%​នៃ​ទម្ងន់​សរុប​របស់​ខ្លួន​ប្រាណ​យើង។ ចំណែក​សមាសធាតុ​ក្នុង​សាច់ដុំ​ទៀត​សោត ៨០%​ជា​ជាតិ​ទឹក ១៧%ជា​ប្រូតេអ៊ីន ហើយបីភាគរយទៀត ជា​ជាតិ​ស្ករ (glycogène១%) ខ្លាញ់(១%) និង​អំបិលរ៉ែ (១%)។

ដើម្បី​មានដំណើរការល្អ​ សាច់ដុំត្រូវការ​ខ្យល់​អុកស៊ីសែន​ដែល​ផ្តល់​តាម​រយៈការ​ដកដង្ហើម និង​ជាតិ​ស្ករ​ Adénosine TriPhosphate ដែលបំប្លែង​ចេញ​ពី​ចំណីអាហារ។ ហេតុដូច្នេះហើយ​បាន​ជា​អ្នក​ប្រើកម្លាំង​ខ្លាំង​ ត្រូវ​ទទួល​ទាន​អាហារ​មាន​ជាតិ​គ្លុយស៊ីត​ខ្ពស់ ដូចយ៉ាង ដំឡូង​បារាំង បាយ ស្រូវ​សាលី​ ...

សាច់ដុំ​មនុស្ស​មាន​បីប្រភេទ​ធំៗ ដែល​មានតួនាទី​ប្លែកៗពី​គ្នា។ សាច់​ដុំ​អវៈយវៈ មាន​ភារៈ​គ្រប់គ្រង​រាល់​គ្រប់​ចលនាដោយ​ភាព​រវៀស ឬ​ដោយ​ចេតនា ដូច​ជា​ការ​ ដើរ លើកជើង ឬកាន់ ​ចាប់​វត្ថុ​អ្វីមួយ ... សាច់​ដុំ​បេះដូង សម្រាប់​ច្របាច់​និង​ធ្វើ​ចលនា​បេះដូង និង​ចរន្ត​ឈាម។ ចុងក្រោយ ជា​ប្រភេទ​សាច់​ដុំ​រលោង ដែល​ធ្វើ​សកម្មភាព​ដោយ​ឯកឯង ដោយ​មិន​ត្រូវការ​ការ​បញ្ជា​ ឬ​គិតឡើយ នោះគឺ​ការ​​ដកដង្ហើម ការ​កិន​រំលាយ​អាហារ និង​ដំណើរការ​ល្អ​របស់គ្រឿងក្នុង​ពោះ។

សាច់​ដុំ​ក៏​មានតួនាទី​ជា​អ្នក​ការពារ នៅ​ពេលមានបុក​ទង្គិច ដួល ព្រមទាំង​ជួ​យ​រក្សាលំនឹង​ខ្លួន​ប្រាណ ហើយ​ក៏​ជា​អ្នក​ផលិត​កម្តៅការពារ​ខ្លួន​ទៀត។​​ ​លក្ខណៈពិសេស​របស់​សាច់ដុំគឺ មានសមត្ថភាព ក្នុង​ការ​បញ្ចេញ​សកម្មភាព​តាមការបញ្ជា ឬ​ទៅ​តាម​ការ​បំប៉ន។ មាន​សមត្ថភាព​រួញ រួច​លា​ទៅ​រក​ទម្រង់​ដើម​វិញ រក្សា​កម្លាំង​ទាំង​ពេល​សម្រាកទាំង​ពេល​បញ្ចេញ​សកម្មភាព​ និង​អាច​ប្តូរ​ទម្រង់​ យឺតយារ​ហើយ​ត្រលប់​មក​រក​សភាព​ដើម​វិញ។ ប៉ុន្តែសមត្ថភាពពិសេសនេះ អាច​ប្រែប្រួល​ទៅ​តាមវ័យ ទៅ​តាម​ភេទ និង​កំរិតនៃសកម្មភាព​ផ្លូវកាយ​របស់​មនុស្សម្នាក់ៗ។

ដើម្បីឱ្យ​សាច់ដុំ​មានសុខភាព​និង​ដំណើរការ​ល្អជា​និច្ច យើង​ត្រូវ​ប្រើ​សាច់​ដុំ​ឱ្យ​ធ្វើចលនា​ ឱ្យ​បាន​ទៀងទាត់ តាម​រយៈ​ការ​ហាត់ប្រាណ បញ្ចេញ​សកម្មភាព​ផ្លូវកាយ​ និង​ធ្វើ​កីឡា។ ភាព​អសកម្ម នៅ​ស្ងៀម​ជាសត្រូវ​ធំបំផុត​របស់​សាច់ដុំ។ អ្នកជំងឺ អ្នក​ដេកស្ងៀម​ នៅ​មួយ​កន្លែង​យូរ តែង​​មានសាច់​ដុំទន់​​ជ្រាយ​ និង​ខ្លះ​មិនអាច​ងើប​ដើរ​វិញ​បានភ្លាម​ទេ បើគ្មាន​ការហាត់​ធ្វើ​ចលនា​ឡើងវិញនោះ។ គ្រប់ចលនា និង​ដំណើរការ​ចាំបាច់​របស់​ជីវិត​មនុស្ស អាស្រ័យ​ទាំងស្រុង​ទៅ​លើ​សាច់​ដុំ។ មាន​ន័យ​ថា​បើ​សាច់​ដុំ​មាន​សុខភាព​រឹងមាំ​ល្អ សុខភាព​ទូទៅ​របស់​សរីរាង្គកាយ​ទាំងមូល​ក៏​ល្អ​ទៅ​តាមនោះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើសាច់​ដុំចាប់ចុះ​ខ្សោយនោះ​ សមត្ថភាពសុខភាព​ផ្លូវកាយអ្នក​ក៏​ចុះ​ថយ​ មិន​សូវ​មាន​កម្លាំង និង​មិន​សូវ​ធន់​ដូច​មុន​ដែរ ជា​មួយ​ផលវិបាក​មួយ​ចំនួន ដូច​ជា​ត្រូវ​ប្រឈម​នឹងហានិភ័យ​ងាយ​ដួល ឬមិន​អាច​ធ្វើ​សកម្មភាព​មួយ​ចំនួន​បាន មាន​ជា​អាទិ៍​មិនអាច​យួរកាន់លើក​របស់​ធ្ងន់​បាន។ របស់​តូច​មួយសោះ​​តែ​មានអារម្មណ៍​ថា​ធ្ងន់​ខ្លាំង។

ប៉ុន្តែ​តាម​ច្បាប់​ធម្មជាតិ នៅ​ពេលចាប់​​ចូលដល់​វ័យ​ខ្ទង់​៥០ឆ្នាំឡើង​ទៅ មនុស្ស​គ្រប់​រូប តែង​បាត់​បង់​ម៉ាសមាឌ​សាច់​ដុំ ក្នុង​បរិមាណ​ប្រមាណ​១ទៅ​២% ក្នុង​មួយ​ឆ្នាំៗ។ ការបាត់បង់​សាច់ដុំ​ទៅ​តាម​វ័យ​នេះ ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវកាយផង និងដល់​សមត្ថភាព​ផ្នែក​បញ្ញាញាណ​ផង។

បើ​តាមការ​សិក្សាថ្មី​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​ប្រព័ន្ធប្រសាទនិង​វិទ្យុ​សកម្មអាមេរិក ការ​រលាយ​ស្រកស្រុត​នៃ​សាច់​ដុំ ​ពាក់ព័ន្ធ​នឹង​អាយុ​ ជះផលវិបាក​ដល់​ខួរក្បាល ដោយបង្កើន​គ្រោះ​ហានិភ័យ​​ភ្លេចភ្លាំង​ច្រើន និង​ធ្វើ​ឱ្យ​ភាព​វៀងវៃ​ធ្លាក់​ចុះ​។

តើត្រូវធ្វើ​ដូចម្តេច​ដើម្បីកុំ​ឱ្យ​បាត់បង់​សាច់ដុំ?

​មាន​តែ​ការ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ​ ហាត់ប្រាណ​ធ្វើកីឡា​ជា​ប្រចាំ​ទេ ទើប​អាច​ប្រយុទ្ធ​ប្រឆាំង​ ឬ​យ៉ាង​ហោច ពន្យឺត​ពេល​វេលានៃការស្រក​បាត់បង់​សា

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada