សំរាន្ត​ក្នុងទីងងឹត ចម្រើនដល់​សុខភាព​?

នាទីសុខភាពនិងអនាម័យ

ពន្លឺ​សិប្បនិម្មិត ទោះបី​ជាខ្សោយ​យ៉ាងណា​ក៏​រំខាន​ដល់​ដំណេក និងមក​ពន្យឺត​ភាព​ងងុយ​របស់​យើង​ដែរ។ ផ្ទុយទៅវិញ ការ​​សំរាន្តយប់ក្នុង​បន្ទប់​ងងឹត​ឈឹង គ្មានពន្លឺសោះ មិន​ត្រឹម​តែ​ជួយ​ឱ្យយើង​ឆាប់​លង់លក់យ៉ាងស្កប់ស្កល់​ទេ តែថែមទាំងអាច​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​ល្អ​។ ហេតុអ្វី? តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច?

លោកអ្នកមាន​បញ្ហាដំណេកមែនទេ? សូម​សាកល្បង​ ពន្លត់​ភ្លើង បិទ​អំពូល បិទ​វាំងនន បិទ​ទូរស័ព្ទ ទូរទស្សន៍... កុំ​ទុក​ឱ្យ​មានសល់ពន្លឺនៅក្នុង​បន្ទប់គេង សាក​ល​មើល៎។ បើតាមលទ្ធផល​ស្រាវជ្រាវ​​របស់​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​ការសំរាន្ត​ក្នុង​បន្ទប់​ងងឹត​ឈឹង​ គ្មានពន្លឺ​សោះ នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ងងុយ និង​លង់លក់​យ៉ាង​ស្កប់ស្កល់​ខ្លាំង។

​យើងធ្លាប់ឮនិយាយច្រើន​អំពី​ការ​រំខាន​របស់​សំឡេង ដូច​ជា​ថ្លង់​ពេក​គេ​មិន​លក់​ គេ​មិន​បានជា​ដើម។ មែន​! សំឡេង​រំខាន​ខ្លាំងណាស់ អាចដាស់ បង្អាក់ដំណេក។ អ្នក​មាន​ដំណេក​ស្រាល អាច​ភ្ញាក់​ដោយ​គ្រាន់​តែ​ឮសំរិប​អ្វី​បន្តិច។ ប៉ុន្តែ​ពន្លឺ​ក្នុងពេល​យប់​ ក៏ជា​ប្រភព​បំពុល​បរិយាកាស​ដំណេក​ដ៏​ចម្បង​ដែល​ជះឥទ្ធិពលអវិជ្ជមាន​ ដោយ​ស្ងប់ស្ងាត់ និងដោយ​គេពុំ​សូវ​លើក​មក​និយាយទេ។ តែដោយ​ពិតជាក់ស្តែងទៅ​នោះ ពន្លឺ​ជា​ការ​រំខានដំណេកមនុស្សលោកខ្លាំងណាស់។ នៅ​ប្រទេស​បារាំង មួយ​ភាគបួននៃប្រជាពលរដ្ឋ រស់​ប្រឈម​នឹង​ពន្លឺ​អំពូល​ភ្លើង​សាធារណៈ។

តើពន្លឺបង្កបញ្ហា​ដល់​ដំណេកយ៉ាង​ដូចម្តេច?

ទោះបី​ជាខ្សោយ និង​ភ្លឺ​តិច​យ៉ាងណា​ក៏​ដោយ ក៏ពន្លឺអាច​ប៉ះពាល់ដល់យន្តការ​ដំណេក​ដែរ។ ដើម្បី​​ងងុយ និង​លង់លក់ សរីរាង្គកាយ​មនុស្សត្រូវ​ការ​​អ័រម័ន​ម្យ៉ាង​ ដែល​ផលិត​តែនៅពេលយប់ គឺ អ័រមូន មេឡាតូនីន។ នៅក្នុង​ការសិក្សារបស់​អ្នក​វិទ្យាសាស្ត្រអូស្ត្រាលី ទើប​ចេញផ្សាយ​ក្នុង​ពេល​ថ្មីៗ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពន្លឺក្នុង​កំរិត​ដ៏​ខ្សោយបំផុត​ ប៉ុនកូនពន្លឺគ្រឿង​អេឡិចត្រូវនិកបិទហើយសោះ អាច​ពន្យឺតយន្តការផលិតអ័រម័នមេឡាតូនីនប្រមាណ២០នាទី និង​ពន្យឺតភាព​ងងុយ​និង​ការលង់​លក់​ប្រមាណ២០នាទី​ដែរ។

មានន័យ​ថា ពន្លឺ​រំខាន​ដល់​ចង្វាក់ធម្មជាតិរបស់​មនុស្ស ដោយ​អាច​បង្ខិត ឬ​រំកិល​ចង្វាក់​ដំណេក។ បើ​សរីរាង្គ​មាន​ដំណើរការ​ខុស​ចង្វាក់យូរៗទៅ ផលវិបាកសុខភាពនឹង​លេច​ឡើង​។​ ពោលគឺ បើ​សរីរាង្គ​ដើរ​ខុស​ចង្វាក់ជីវសាស្ត្រ ប្រព័ន្ធ​មេតាបូលិក ប្រព័ន្ធការពារ​ខ្លួន​ ក៏​​ត្រូវ​ដើរ​ខុស​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ហានិភ័យធ្លាក់​ខ្លួន​ឈឺ នូវ​ជំងឺ​មេតាបូលិកជា​ច្រើន​​ដូច​យ៉ាង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺមហារីក។

ពន្លឺអាច​មាន​ឥទ្ធិពលអវិជ្ជមាន​យ៉ាង​នេះ ក៏​ដោយ​សារ​ថា គ្រប់​ប្រព័ន្ធ​ដំណើរការ​របស់សរីរាង្គកាយ (ប្រព័ន្ធអរមូន ប្រព័ន្ធ​កម្តៅ ...) សុទ្ធ​តែ​គ្រប់គ្រង​ចាត់ចែង​ទៅ​តាម​ចង្វាក់​ថ្ងៃយប់ នៃវដ្តដែលមាន​២៤ម៉ោង ហើយ​ធ្វើសមកាលកម្មដោយ​ពន្លឺ។

​ដោយសារ​តែ​ខុស​ចង្វាក់ធម្មជាតិ​ដំណេកនេះ​ហើយ បាន​ជា​ការ​សិក្សា​ជាច្រើនទៀត រកឃើញ​ថា​មានកំណើន​គ្រោះ​ហានិភ័យ​​កើត​ជំងឺ​វង្វេង​វង្វាន់​អាល់ហ្សៃមែរ ដោយការប្រឈម​នឹង​ពន្លឺ​នៅ​យប់។

កាលពី​​ឆ្នាំ២០២២ ការ​សិក្សា​របស់​អ្នកស្រាវជ្រាវ​អាមេរិក​បាន​អះអាង​អំពី​ចំណ​ង​ទំនាក់ទំនង​រវាង​ការ​ប្រឈមនឹង​ពន្លឺ​ច្រើននៅពេលយប់ និង​គ្រោះ​កើត​ជំងឺទឹកនោមផ្អែម​ប្រភេទទីពីរ។ ឥឡូវ​អ្នក​ជំនាញ​ផ្នែក​ដំណេក​អូស្ត្រាលី លោក អ៊ីនឌ្រូ ហ្វីលីព ​បាន​អនុម័ត​​សម្មិតិកម្ម​នោះ និង​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព​អឺរ៉ុប​ដ៏​ល្បីល្បាញ​ជា​ទីទុក​ចិត្ត​បំផុត ថា គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម ដោយ​ហេតុ​តែ​សំរាន្ត​​យប់​ដោយ​ទុក​ភ្លើង​ មាន​កំរិត​ពន្លឺ​ត្រឹម​អំពូលទូរទស្សន៍​បិទ​ហើយ បានកើន​ឡើង​២៩%-៣៩% និង​ដល់​៥៣%​បើ​អំពូល​ភ្លឺខ្លាំង។

នៅពេល​សំរាន្ត ទោះបី​ជាយើង​បិទ​ភ្នែក​ជិត​ឈឹង​ក៏​ដោយ ក៏​ពន្លឺ​នៅ​តែ​អាច​ជ្រៀត​ចាំងចូល​តាម​ត្របក​ភ្នែក​បាន​ដែរ។ យើងអាច​មាន​អារម្មណ៍​ថា​សំរាន្ត​ពេល​យប់លក់​ស្រួលគ្មាន​អ្វី​រំខាន​មែន តែពន្លឺ ការបើក​​​ទូរទស្សន៍ ​ទុក​អំពូល​ភ្លើង​ឱ្យ​នៅ​ឆេះ​ចោល​ពេល​ដេកយប់ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ ការសិក្សា​ពន្យល់ថា នៅពេល​ដេកក្នុងទី​ភ្លឺ សរីរាង្គកាយ​យើង​ស្ថិ​តក្នុង​ស្ថានភាព​ប្រុងត្រៀមតែ​រហូត ហើយទៅ​បំប៉ន​ប្រព័ន្ធប្រសាទឱ្យ​នៅស្វាហាប់ជានិច្ច។ ជាហេតុធ្វើ

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada