ខោ​ទ្រនាប់​​អាច​បង្អាក់​សមត្ថភាព​បន្ត​ពូជបុរស​?

នាទីសុខភាពនិងអនាម័យ

ជម្រើស​ស្លៀក​ខោ​ទ្រនាប់​មិនមែន​ត្រឹម​តែ​សម្រាប់​បិទ​បាំង ឬ​​លម្អ​រាងកាយ​ទេ តែ​អាច​មាន​ឥទ្ធិពល​ដល់​សុខភាព​បន្ត​ពូជ​ទៀត។ ការ​សិក្សាជា​ច្រើន​ បាន​បង្ហាញ​ថា ខោទ្រនាប់​​​រឹត​តឹង​ខ្លាំង​ អាច​រំខាន​​ដល់ជីវិត​​បន្ត​ពូជ​របស់​បុរស ព្រោះភាព​ហប់​ក្តៅ​បាន​ធ្វើ​ឱ្យ​បរិមាណ​និង​គុណភាពនៃមេជីវិត​បុរស​ (ស្ពែម៉ាតូហ្សូអ៊ីត) ធ្លាក់ចុះ​ ទើបពួកគាត់​​ពិបាក​មាន​កូន។

តើ​អស់​លោក​ ចូល​ចិត្ត​ស្លៀក​ខោទ្រនាប់​ ក្នុង​ទម្រង់​ជា​ស្លីប ជា​ខោក្តោបខ្លាំង​ ជា​Boxer  ជា​ខោ​ខ្លី​រលុងបែប​ចាស់​បុរាណ​ខ្មែរ? ខោ​ទ្រនាប់​ មិន​មែន​គ្រាន់​តែជា​គ្រឿង​លម្អ​​ ​សម្រាប់​បិទ​បាំង​កេរ្ត៍​ខ្មាសទេ​ តែ​ការ​ជ្រើស​រើស​ខោទ្រនាប់​ក៏​មាន​ពាក់​ព័ន្ធដល់​បញ្ហា​សុខភាព​ដែរ។ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា ខោ​ទ្រនាប់បុរស​ដែល​​រឹត​តឹង​ខ្លាំង​ អាច​ធ្វើ​ឱ្យ​បុរស​ពិបាក​មាន​កូន ព្រោះ​មេជីវិត​បុរស​នឹង​ធ្លាក់​ចុះ ប្រសិន​បើ​ប្រដាប់​ភេទ​បុរស​រង​កម្តៅ​ខ្លាំង រយៈ​ពេល​យូរ​​ពេក។ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញទៀត​ថា បុរសខ្លះ​​​ បាត់​បង់​សមត្ថភាព​បង្ក​កំណើត ​មិន​អាច​មាន​កូន​បាន​ ដោយ​ហេតុ​តែ​ធ្វើការ​នៅ​កន្លែងដែល​​ប្រឈម​នឹង​ភាព​ក្តៅ​ខ្លាំងដល់​ពង​ស្វាស ដូច​ជា​ធ្វើ​ការ​នៅ​ក្នុងហាង​ឬ​ឡ​ធ្វើ​នំប៉័ង ឬ​អ្នក​បើក​ឡាន​ ដែល​​ត្រូវ​អង្គុយ​យូរ​ នាំ​ឱ្យ​ក្តៅ​ដល់​ប្រដាប់​ភេទ។

ការងារ​​របស់​ក្រុម​គ្រូពេទ្យ ស្រាវជ្រាវ​រក​វិធី​ពន្យារ​កំណើត​បុរស ដោយវិធី​ស្លៀក​​ខោស្លីប​ក្តៅ​​ ក៏​ហុច​លទ្ធផល​ដូច​គ្នា។ ដើម្បី​បង្អាក់​ដំណើរ​លូត​លាស់​របស់​ស្ពែម៉ាតូហ្សូអ៊ីត បុរស​ចង់​ពន្យារ​កំណើត​ត្រូវ​ស្លៀក​ខោ​ស្លីបរឹត​​ក្តោប​កម្តៅ​លិង្គ​រយៈ​ពេល​យ៉ាង​ហោច​១៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ជាប់​គ្នា​រយៈ​ពេល​បី​ខែ។ គេ​ត្រូវ​ការ​រង់ចាំ​​ដល់​បី​ខែ ទើបវិធី​ពន្យារកំណើត​ដោយ​ស្លៀក​ខោ​រឹប​​ចាប់​មាន​ប្រសិទ្ធភាព​ព្រោះ​ដំណើរ​ការ​លូតលាស់​របស់​ស្ពែម៉ាតូហ្សូអ៊ីត​ស៊ីពេល​បី​ខែ។ មាន​ឈ្មោះ​ថា​ ជា​ពិធី​ពន្យារ​កំណើត​ដោយ​កម្តៅ ខោស្លីប​ក្តៅ​នេះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​ និង​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​បារាំង​ទទួល​ស្គាល់​នៅឡើយទេ។ ខោស្លីប​ក្តៅ​នេះ ក៏​ពុំ​មាន​ដាក់​លក់​នៅ​ទីផ្សារ​ទេ។ បើ​លោក​អ្នក​ចង់​សាកល្បង​ ​ត្រូវ​វាស់​កាត់​ដោយ​ខ្លួន​ឯង ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ខោ ត្រូវ​ខ្លំ​រឹត​ពង​បន្តិច​ ដើម្បី​បន្ថប់​​កម្តៅ​ឱ្យ​ឡើង​ដល់​៣៧​អង្សា​នៅ​ម្តុំ​ប្រដាប់​ភេទ។ ៣៧​អង្សា​​ជា​កំរិត​សីតុណ្ហភាព​ក្តៅ​អាច​បញ្ឈប់​ការ​ផលិត​ស្ពែម៉ាតូហ្សូអ៊ីត​បាន។ ក្នុងពេលធម្មតា ពងស្វាសត្រជាក់ជាងផ្នែកផ្សេងនៃសរីរាង្គកាយ (៣៥អង្សា)។ អ៊ីចឹង​ហើយ​​ជា​ធម្មជាតិ​បង្កើត​សត្វ​លោក​​មក​ដោយ​ដាក់​ពងស្វាស​នៅផ្នែក​ខាង​​ក្រៅនៃ​សពាង្គកាយ។

មាន​ន័យ​ថា នៅ​ពេល​ពង​ស្វាស ឬ​ប្រដាប់​ភេទ​បុរស​ ត្រូវ​រឹប​ញុក​ជាប់ណែន​​នឹង​ខ្លួន ដោយ​ខោ​ស្លីប​រឹត​រួត​​ ដែល​ធ្វើ​ឱ្យ​ហប់​ឡើង​ក្តៅ​ ការ​ផលិត​មេជីវិត​ត្រូវ​រង​ការ​រំខាន។ ការ​ផលិត​មេជីវិត​ស្ពែម៉ាតូហ្សូអ៊ីត ទាមទារ​ឱ្យ​តំបន់​កេរ្ត៍​ខ្មាស​នេះ​មាន​សីតុណ្ហភាព​ទាប​ជាង​រាង​កាយ​ទាំង​មូល ប្រមាណ​ពី​៣ទៅ​៤​អង្សា។

នៅ​ក្នុង​ការ​សិក្សាប្រៀបធៀប​កំរិត​បរិមាណ​ស្ពែម៉ាតូហ្សូអ៊ីត​របស់​បុរស​ស្លៀក​ខោ​ស្លីប​តឹង និង​ខោស្លីប​រលុង បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ​ខោ​រឹប​តឹងជាប់​ខ្លួន ពិត​ជា​បាន​បន្ថយ​ផលិតកម្ម​​ស្ពែម៉ាហ្សូអ៊ីត​មែន។ ​ប្រសិន​បើ​បុរស​មាន​បរិមាណ​ស្ពែម៉ាហ្សូអ៊ីត​ធម្មតា ការ​ចុះ​ថយ​ផលិត​កម្ម​មេជីវិត​ឈ្មោល​ដោយ​ការ​ស្លៀក​រឹប មិនសូវ​​ប៉ះពាល់ដល់​​ការ​បង្ក​ពូជ​ទេ។ ប៉ុន្តែបើ​បុរស​នោះ​មាន​ស្ពែម៉ាតូហ្សូអ៊ីត​តិច​ស្រាប់ ការ​ចុះថយ​តែ​បន្តិច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​មាន​កូន​ហើយ។

កម្តៅពិត​ជា​អាច​​សម្លាប់​ស្ពែម៉ាតូហ្ស៊ីត?

តាម​ការ​ពិត​ទៅ​​នោះ ​កំរិត​សមត្ថភាព​បន្ត​ពូជ​របស់​បុរស​​បាន​ធ្លាក់​ចុះ​ជា​លំដាប់ តាំងពី​​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ។ អត្រា​​ស្ពែម៉ាតូហ្សូអ៊ីត​សកម្ម​​បានថយ​​ដោយឯកឯង​មិន​ដឹង​ថា​មក​ពី​ហេតុ​អ្វី​។ មូលហេតុ​អាច​មាន​ច្រើន តែ​ដើមហេតុ​ដំបូង​និង​ចម្បង​គេ​​មួយ ​ជា​កត្តា​សម្លៀក​បំពាក់ ដែល​តឹង​រឹត​ខ្លួន​ខ្លាំងពេក។ ហើយមិនមែនសម្ពាធ​នៃ​​ការ​រឹត​រួត​ កៀបតឹង​របស់​ខោ​ទ

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada