ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ

បង្កើតឡើងនៅថ្ងៃទី ៤មេសា ១៩៤៩ ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិកខាងជើង អង្គការអូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធខួប៧៥ឆ្នាំរបស់ខ្លួននៅទីស្នាក់កណ្តាលអូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។ នៅចំពោះមុខសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អង្គការអូតង់កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដោយសារតែស្រមោលរបស់លោកដូណាល់ ត្រាំដែលអាចឈ្នះឆ្នោត មកដឹកនាំអាមេរិកសាជាថ្មី។ មានអាយុ៧៥ឆ្នាំ តើអូតង់ពិតជាចាស់គំរិលហួសសម័យ ដូចការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬជាស្ថាប័នដែលស្លាប់មិនដំណើរការ ដូចពាក្យរិះគន់របស់ប្រធានាធិបតីបារាំងដែរឬទេ?
គិតមកត្រឹមថ្ងៃនេះ ថ្ងៃទី ៤មេសាឆ្នាំ២០២៤ មានរយៈពេល ៧៥ឆ្នាំគត់ ដែលអង្គការអូតង់ត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត។ នៅថ្ងៃខួប៧៥ឆ្នាំ របស់អូតង់ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិកអូតង់ ទាំង៣២ជួបប្រជុំគ្នា នៅទីស្នាក់ការរបស់អូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។
នៅក្នុងប្រវត្តិសាវតារ ៧៥ឆ្នាំរបស់ខ្លួន សម្ព័ន្ធអាត្លង់ទិកខាងជើងអូតង់ ខ្លាំង រួបរួម និងរីកធំខ្លួនជាងពេលណាៗទាំងអស់។ នេះជាប្រសាសន៍របស់អគ្គលេខាធិការអង្គការអូតង់ នៅថ្ងៃពុធទី ៣មេសា មួយថ្ងៃមុនខួប៧៥ឆ្នាំរបស់អូតង់។
នៅថ្ងៃទី៤មេសា ឆ្នាំ ១៩៤៩ មានតែ ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ចំនួន ១២ប៉ុណ្ណោះដែលបានស្រាក់ដៃគ្នាបង្កើតសម្ព័ន្ធកម្លាំងអាត្លង់ទិក ដើម្បីប្រឈមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត ក្រោយចប់សង្រ្គាមលោកលើកទី២។ ៧៥ឆ្នាំក្រោយ ចំនួនសមាជិកអូតង់បានកើនឡើង ពី១២ ដល់៣២ប្រទេស។
អូតង់ខ្លាំងជាងមុន ដោយបានពង្រីកវិសាលភាពរបស់ខ្លួន នៅទឹកដីអឺរ៉ុប តាមរយៈ ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្រ្គាមអ៊ុយក្រែនជាការវាយទូងស្គរដាស់ឲ្យប្រទេសជិតខាងរុស្ស៊ី ជាពិសេសប្រទេសនៅអឺរ៉ុបខាងជើង ដូចជាហ្វាំងឡង់ និងស៊ុយអែតដែលសុខចិត្តបោះចោលគោលការណ៍អព្យាក្រឹតរបស់ខ្លួន ដើម្បីចុះចូលក្នុងសម្ព័ន្ធអូតង់ ក្នុងក្តីសង្ឃឹមទទួលបានការការពារពីមាត្រាទី៥របស់អូតង់។
សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅទឹកដីអឺរ៉ុប នៅក្បែរប្រទេសសមាជិករបស់អូតង់ ដូចជាប៉ូឡូញ រូម៉ានី បានធ្វើឲ្យពាក្យចោទប្រកាន់ ដែលថា អូតង់ចាស់គំរិលលែងមានន័យ។ នៅពេលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០១៧ លោកដូណាល់ ត្រាំ ធ្លាប់បង្កើតក្តីមន្ទិលសង្ស័យក្នុងចំណោមប្រទសសមាជិកអូតង់ នៅពេលលោកនិយាយរិះគន់អូតង់ថា ជាអង្គការចាស់គំរិល ហួសសម័យ។ ចាស់គំរិល ព្រោះតែតែអូតង់ ផ្តោតសំខាន់តែរឿងរុស្ស៊ី ប៉ុន្តែ មិនមែនក្រុមភេរវនិយម។ លោកដូណាល់ ត្រាំកាលណោះចង់ឲ្យអូតង់ងាកបែរទៅជួយអាមេរិក នៅក្នុងរឿងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមដែលសកម្មខ្លាំង នៅស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ការប្រែប្រួលស្ថានការណ៍នយោបាយ នៅអឺរ៉ុបសព្វថ្ងៃនេះ ជាមួយការធ្វើសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានធ្វើឲ្យសំដីរបស់លោកដូណាល់ ត្រាំចាស់គំរិល ហួសសម័យ ទៅវិញ។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅទឹកដីអឺរ៉ុប បានបញ្ជាក់អត្ថន័យកម្មវត្ថុរបស់អូតង់ដែលចាត់ទុករុស្ស៊ីជាគោលដៅអាទិភាពរបស់អូតង់។ ចង់ ឬមិនចង់ អូតង់ត្រូវត្រលប់មកប្រឈមនឹងសត្រូវចាស់រុស្ស៊ី ដែលតាមពិតជាហេតុផលចំបងឲ្យគេបង្កើតអង្គការអូតង់ កាលពី៧៥ឆ្នាំមុន។
លោកម៉ាក្រុងធ្លាប់ថា អូតង់ដែលជាស្ថាប័នស្លាប់ មិនដំណើរការ នៅក្នុងក្រសែភ្នែករបស់លោកប្រធានាធិបតីបារាំង
ពាក្យរិះគន់របស់លោកប្រធានាធិបតីបារាំង ដែលថា អូតង់ ជាស្ថាប័នស្លាប់មិនដំណើរការ វិញ ក៏លែងត្រូវដែរ។ លោកម៉ាក្រុងបាននិយាយពាក្យនេះ នៅមុនមានសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅក្នុងកាលៈទេសៈមួយ ដែលសមាជិកអូតង់កំពុងបែកប្រេះឆា ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកម៉ាក្រុងធ្លាប់បាននិយាយថា អូតង់ មានតែដង្ហើម បេះដូង ប៉ុន្តែ ខួរក្បាលស្ពឹក មិនដំណើរការ ព្រោះថា អូតង់កាលពី៥ឆ្នាំមុន គ្មានលទ្ធភាពចាត់ចែង អា
Information
- Show
- Channel
- FrequencyUpdated daily
- Published4 April 2024 at 13:44 UTC
- Length11 min
- RatingClean