តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់​អាមេរិក​លើ​ផ្ទាំងសូឡា​?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅចុងខែមេសា​កន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំ​បានប្រកាស​គម្រោង​ដំឡើងពន្ធ​ខ្ពស់កប់ពពក​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍។ ដោយ​ប្រកាស​ដំឡើងពន្ធ​ពី​៣០% ទៅ​៣០០០% ដូចករណី​ផ្ទាំងសូឡា​នាំចូលពី​កម្ពុជា លោកដូណាល់​ត្រាំ​ចង់ប្រើវិធានការដំឡើង​ពន្ធដើម្បីដាក់សម្ពាធ​លើ​ចិនដែល​អាមេរិក​ជឿថា លួចទៅ​បង្កើត​រោងចក្រ​ផលិត​នៅប្រទេស​អាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់​អាមេរិក និងអឺរ៉ុប។ អ្នកជំនាញ​វិញវាយតម្លៃថា វិធានការដំឡើងពន្ធ​របស់​រដ្ឋបាលលោកដូណាល់​ត្រាំ អាច​ជា​ឱកាស​មាសព្រោះថា បណ្តាប្រទេស​នៅអាស៊ីអាចទិញ​ផ្ទាំងសូឡា​ក្នុងតម្លៃថោកដើម្បីជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ មិនបំពុលបរិស្ថានដូច​ជាថាមពល​ផូស៊ីល។

សង្រ្គាមពាណិជ្ជកម្ម​ តាមរយៈ​ការប្រកាស​ដំឡើង​ខ្ពស់កប់ពពករបស់​​រដ្ឋបាល​លោកដូណាល់ ត្រាំ​មិនមែនសុទ្ធតែ​អាក្រក់​ ផ្តល់ផលអវិជ្ជមាន​ទាំងអស់នោះទេ។ អ្នកជំនាញបានលើកយកករណី​គំរាម​ដំឡើង​ពន្ធ​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យ ដែល​លោក​ដូណាល់ ត្រាំ​គ្រោង​នឹង​អនុវត្ត​ទៅលើ​ផ្ទាំងសូឡា​នាំចូលមកពីប្រទេស​នៅអាស៊ីអាគ្នេយ៍។

លោកដូណាល់ត្រាំចង់​ដំឡើងពន្ធ​លើ​ផ្ទាំងសូឡា​ផលិត​នៅ​អាស៊ីអាគ្នេយ៍ នៅបន្ទាប់ពី​ការស៊ើបអង្កេត​​មួយ​ទាញ​សេចក្តីសន្និដ្ឋានថា រដ្ឋអំណាច​ចិន​ជាអ្នកនៅពីក្រោយ ជួយ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុនចិន ដែលបោះទីតាំង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍។ ជំនួយឧបត្ថម្ភរបស់រដ្ឋចិន​ដែលបានធ្វើឲ្យផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​លក់​តម្លៃថោក ត្រូវ​បាន​ក្រុមហ៊ុនអាមេរិក​ចាត់ទុកថា ជា​រឿង​មិនយុត្តិធម៌ និងមិនមែនជា​ការប្រកួតប្រជែង​ដោយស្មើភាព។

គណៈ​កម្មាការពាណិជ្ជកម្ម ដែល​ចំណុះ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បាន​ប្រកាស ទុក​ពេលរហូត​ដល់​ថ្ងៃទី​ ២ មិថុនា​ ដើម្បីពិនិត្យ​មើលលម្អិតថា​ តើ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋអំណាច​ប៉េកាំង​ចំពោះ​ក្រុម​ហ៊ុន​ចិន​នៅ​អាស៊ី​អាគ្នេយ៍ ពិត​ជាការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​ពិត​ជា​​ប៉ះពាល់​ទៅដល់​ក្រុម​ហ៊ុនអាមេរិក​ មែន​ឬក៏យ៉ាងណា។

ប៉ុន្តែ ក្នុងពេលរង់ចាំ លោក​ដូណាល់​ត្រាំបានបំភ័យគេគ្រប់គ្នា​ ដោយ​បាន​ប្រកាសនៅ ចុងខែ​មេសា​កន្លងទៅ ពី​គម្រោង​ចង់​ដំឡើងពន្ធ​រហូតដល់​៣៥២១%​លើ​ផ្ទាំងសូឡានាំចូលពីប្រទេស​កម្ពុជា ៣៧៥%​លើផ្ទាំងសូឡា​ផលិតនៅ​ប្រទេស​ថៃ និង​៤០%​លើ​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ​នាំចូលមកពីប្រទេស​ម៉ាឡេស៊ី។

បើសិន​សហរដ្ឋអាមេរិក​ប្រកាស​ដំឡើងពន្ធ​ពិតមែន នោះ​ក្រុមហ៊ុន​ចិន​នឹង​ត្រូវ​ប៉ះពាល់​មុនគេព្រោះថា ចិន​​ជាអ្នកផ្គត់ផ្គង់សំខាន់ តំណាងឲ្យ៨០%​នៃ​ការផ្គត់ផ្គង់​ផ្ទាំងសូឡា​ក្នុងពិភពលោក​។ រាល់​ដំណើរការផលិត​ផ្ទាំងសូឡានៅក្នុងពិភពលោក​មិនអាច​ជៀសរួចផុត​ពីចិន ដែលមាន​​ចំណែក​ចូលរួម​របស់​ខ្លួន​ដល់​ទៅ​​៨០%​នៃ​គ្រប់ដំណើរការផលិត​ផ្ទាំងសូឡា​។

ចិនបានបញ្ជូនផលិតផលសម្រេច ឬ​​រើទីតាំង​រោងចក្រទៅនៅ​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា ថៃ កម្ពុជា ក៏ដោយសារតែ​មិនចង់ជាប់ពន្ធ​ខ្ពស់​របស់​សហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នេះ បើសិន​អាមេរិក​សម្រេច​ដាក់ពន្ធខ្ពស់​កប់ពពក ដល់​ទៅ​​៣៥២១%ក្នុងករណី​ផ្ទាំងសូឡានាំចេញពីកម្ពុជា នោះ ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​ផលិតនៅអាស៊ីអាគ្នេយ៍​នឹងមានតម្លៃកើនឡើង​ខ្ពស់​ដល់​ទៅ ៣៥ដង។ ដោយសារ​តែមិនអាច​នាំចូលទៅ​សហរដ្ឋអាមេរិកដ្បិតតែ​តម្លៃខ្ពស់កប់ពពក ផ្ទាំងសូឡា​របស់ចិន​នឹង​ត្រូវ​ចាក់គរជើង។

នៅក្នុងកាលៈទេសៈដែល​ចិន​បាត់បង់​ទីផ្សារអាមេរិក និងអាច​ត្រូវ​បង្ខំចិត្ត​លក់​បញ្ចេញ​ផ្ទាំងសូឡា​ក្នុង​តម្លៃថោក អ្នកជំនាញ​នៅអាស៊ី បានចោទសួរថា ហេតុអ្វីបានជា​ប្រទេស​នៅអាស៊ី​អាគ្នេយ៍មិនឆ្លៀតឱកាស​ដែល​ផ្ទាំងសូឡា​របស់​ចិន​លែងអាច​ចូលចុះក្នុងទីផ្សារអាមេរិក​ ដើម្បី​ទិញនាំចូល​យកទៅ​ជំរុញការប្រើប្រាស់ថាមពល​ស្អាតស្អំ​នៅក្នុងប្រទេស​របស់ខ្លួន​?

ចិនផ្ទាល់ដែលមានទីផ្សារក្នុងស្រុក​​លែង​អាច​ស្រូប​ផ្ទាំងសូឡាតទៅទៀតនោះ ក៏ចង់​បង្វែរផលិតផលរបស់ខ្លួននៅតំបន់អាស៊ីដែរ។

ប៉ុន្តែ របាយការណ៍​កាលពី​ឆ្នាំមុន​បង្ហាញថា ប្រទេស​នៅអាស៊ីអាគ្នេយ៍​នៅយឺតយ៉ាវ ក្នុងរឿង​ប្រើប្រាស់ថាមពលស្អាតស្អំ​ដើម្បី​សម្រេច​គោលដៅ​អាកាសធាតុ។ ជាក់ស្តែង ម៉ាឡេស៊ីជាដើម​ដែល​ផលិតនាំចេញ​ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន ​នៅតែពឹងផ្អែកលើ​​ថាមពល​ផូស៊ីល (ប្រេង ឧស្ម័ន) ដល់​ទៅ ៨០%​

Masuk untuk mendengarkan episode eksplisit

Tetap terkini dengan acara ini

Masuk atau daftar untuk mengikuti acara, menyimpan episode, dan mendapatkan informasi terbaru.

Pilih negara atau wilayah

Afrika, Timur Tengah, dan India

Asia Pasifik

Eropa

Amerika Latin dan Karibia

Amerika Serikat dan Kanada