ទោះបីមានអ្នកដឹកនាំថ្មី តែបន្ទាត់នយោបាយកម្ពុជាបន្តគូសវាសដោយលោកហ៊ុន សែន?

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បន្ទាប់ពីទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ជាង ១ឆ្នាំមកហើយដែលលោកហ៊ុន ម៉ាណែតបានដឹកនាំប្រទេស តែក្នុងក្រសែភ្នែករបស់កាសែតបរទេស ទោះបីជាកម្ពុជាមានលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនដែលទទួលបានការរៀនសូត្រជ្រៅជ្រះពីលោកខាងលិចក៏ដោយក៏លោកហ៊ុន សែនដែលជាឪពុកនៅតែមានឥទ្ធិពលខ្លាំងក្លានៅក្នុងនយោបាយកម្ពុជា។

ក្រោយឈ្នះការបោះឆ្នោតឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសតែងតាំងលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក គឺលោកហ៊ុន សែនដែលបានកាន់អំណាចនៅកម្ពុជាជិត ៤០ឆ្នាំ។ ក្នុងនាមជាអ្នកបន្តវេនដែលទទួលបានការសិក្សា រៀនសូត្រជ្រៅជ្រះពីលោកខាងលិច លោកហ៊ុន ម៉ាណែតជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការដឹកនាំប្រទេសកម្ពុជានៅក្នុងសម័យទំនើប។ តែក្រោមក្រសែភ្នែករបស់ក្រុមអ្នកប្រឆាំង រួមទាំងកាសែតបរទេសមួយចំនួន លោកហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាឪពុកនៅតែមានឥទ្ធិពល និងនៅជាអ្នកដែលកំពុងបន្តគូសវាសខ្សែបន្ទាត់នយោបាយរបស់កម្ពុជាដដែល។

តាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានបារាំង AFP ថ្ងៃទី១៤តុលា លោកហ៊ុន ម៉ាណែតនៅតែស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់ឪពុក។ ការហ៊ានលើកឡើងយ៉ាងដូច្នេះដោយ AFP ដោយសំអាងថា ក្នុងរយៈពេល ១៤ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ាណែតនៅមិនទាន់បានធ្វើសន្និសីទកាសែតជាចំហរ នៅមិនទាន់បានដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាកំពុងពើបប្រទះ ពិសេសពីការរក្សាតុល្យភាពអំណាចចិន និងលោកខាងលិច។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានកត់សម្គាល់ឃើញទៀតថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវថ្មីៗនេះ នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជាមានចេតនាមិនចង់បង្ហាញមុខមាត់ ឬកិត្តិនាមរបស់ខ្លួនដោយគេចវេសមិនធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាទាំងអស់ មិនថាទាក់ទងនឹងជំនួបក្នុងក្របខណ្ឌអាស៊ាន ឬក្រៅក្របខណ្ឌអាស៊ាន។

ផ្ទុយទៅវិញ និងបើតាម AFP ដដែល ឪពុកលោកហ៊ុន ម៉ាណែត គឺលោកហ៊ុន សែនបែរជាសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្ហាញការខ្វល់ខ្វាយទៅលើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាទៅវិញ។ ទន្ទឹមគ្នានោះ លោកហ៊ុន សែនក៏បានបញ្ចេញប្រតិកម្មតបចំៗទៅលើសំឡេងប្រឆាំងក្នុងសំណុំរឿងដ៏ចម្រូ​ងចម្រាសស្តីពីគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA រួមទាំងបានចង្អុលឱ្យមានការអនុវត្តទោសទណ្ឌទៅលើអ្នកប្រឆាំងជាចំហទៀតផង។ គួរបញ្ជាក់ថា ក្រោយពីបានផ្ទេរអំណាចទៅឱ្យ​កូនកាលពីជាង ១ឆ្នាំមុន លោកហ៊ុន សែនដែលបានកាច់ចង្កូតប្រទេសកម្ពុជាជិត ៤ទសវត្សរ៍កំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភា។

សម្រាប់អ្នកវិភាគនយោបាយមួយចំនួន ការចាកចេញពីតំណែងនាយករដ្ឋមន្រ្តីទៅដឹកនាំស្ថាប័នព្រឹទ្ធសភារបស់លោកហ៊ុន សែន គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូន គឺលោកហ៊ុន ម៉ាណែត។ តើអ្វីដែលក្រុមអ្នកប្រឆាំង រួមទាំងអ្នកវិភាគនយោបាយបានលើកឡើង និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួនពេលនេះ ជារឿងគួរឱ្យ​ចំឡែក និងជារឿងគួរឱ្យ​ឆ្ងល់ដែរ ឬទេ?។ សម្រាប់លោកប៉ែន បូណាដែលជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គឺជារឿងធម្មតាដែលមិនគួរឱ្យឆ្ងល់សោះឡើយចំពោះការដែលលោកហ៊ុន ម៉ាណែតដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយលោកហ៊ុន សែន។

ជារឿងធម្មតា និងមិនគួរឱ្យឆ្ងល់ដោយលោកប៉ែន បូណាពន្យល់ថា លោកហ៊ុន ម៉ាណែតគឺជាអ្នកបន្តវេនចេញពីគណបក្សប្រជាជនកម្ពុជាដែលមានលោកហ៊ុន សែនជាប្រធានបក្ស។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល លោកហ៊ុន ម៉ាណែតមិនមែនជាមនុស្សកំណាញ់សម្តីទេ ពោលគឺជាមេដឹកនាំបើកចំហដែលតែងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋជាប់ជាប្រចាំស្តីពីបញ្ហាក្នុងស្រុក ឬបញ្ហាអន្តរជាតិនានា។ លោកប៉ែន បូណាបានបន្ថែមថា គ្មាននរណាអាចធ្វើបានដូចនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទេ បើនិយាយពីការថ្លែងសារជាសាធារណៈ ក្នុងនោះក៏មានសារជាសំឡេង និងសារជាសំណេរនៅតាមបណ្តាញទំនាក់ទំនងសង្គម។

ពិតណាស់ ក្រោមភ្នែកចម្រុះរបស់ក្រុមអ្នកប្រឆាំង អ្នកវិភាគនយោបាយខ្លះ និងកាសែតបរទេសមួយចំនួន ការផ្ទេរអំណាចពីឪពុកទៅកូន និងការដែលកូនដើរតាមបន្ទាត់គោលនយោបាយដែលគូសវាសដោយឪពុកជារឿងដែលមិនគួរមាន និងពិបាកទទួលយក។ តែគេមិនត្រូវភ្លេចចោទជាសំណួរត្រឡប់វិញថា តើវាមិនមែនជារឿងល្អទៅវិញទេឬដែលមានឪពុកជួយគូសវាស និងតម្រែតម្រង់ផ្លូវឱ្យ​កូនដ

Masuk untuk mendengarkan episode eksplisit

Tetap terkini dengan acara ini

Masuk atau daftar untuk mengikuti acara, menyimpan episode, dan mendapatkan informasi terbaru.

Pilih negara atau wilayah

Afrika, Timur Tengah, dan India

Asia Pasifik

Eropa

Amerika Latin dan Karibia

Amerika Serikat dan Kanada