ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥

    16 JAM LALU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥

    ១) ​ពលរដ្ឋខេត្តបន្ទាយមានជ័យ ស្រែកយំសុំឱ្យ អន្តរជាតិជួយ បន្ទាប់ពីផ្ទះពួកគេ​ត្រូវទាហ៊ានថៃរាយបន្លារលួសហ៊ុមព័ទ្ធ។ ២) ​​អាជ្ញាធរកម្ពុជា បណ្តេញជនជាតិវៀតណាម ៧២ នាក់ ចេញពីកម្ពុជា ជាប់​ពាក់​ព័ន្ធ​នឹង​លួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆបោកអនឡាញ។ ៣) ​​រដ្ឋាភិបាលកម្ពុជា៖ បើកងព័ទថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់​ករណីផ្ទុះ​មីន​​ក៏មិនអាចកើតមានដែរ។ ៤) ​អ្នកឃ្លាំមើល៖ ការបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន ដ៏ឆាប់រហ័ស គឺ​បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តបទឈប់បាញ់។ ៥) លោកត្រាំព្រមានថាបើជំនួបរវាងលោកនិងលោក ពូទីន បរាជ័យ រុស្ស៊ីត្រូវតែ​ប្រឈមមុខនឹងផលវិបាលធ្ងន់ធ្ងរ។

    21 mnt
  2. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥

    1 H LALU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥

    ១) កម្ពុជា អំពាវានាវឱ្យថៃពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីការអនុវត្តបទឈប់បាញ់ ២) ​នាយករដ្ឋមន្ត្រីស្តីទីថៃ គ្រោងផ្ដល់ថវិការទិញបន្លាលួសបន្ថែមទៀត​ដល់មេ​បញ្ជាការភូមិភាគ២។ ៣) ​សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ បានចូលដល់គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។ ៤) អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរធ្វើពហិការ​បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ៥) ​សារព័ត៌មានក្នុងស្រុកទម្លាយថា ថៃនឹងបើកការវាយប្រហារលើកម្ពុជា ម្តង​ទៀត​នៅ​យប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា នេះ។ ៦) នៅមុនជំនួបកំពូលត្រាំ-ពូទីន​ លោកគីមជុងអ៊ុនសច្ចាគាំទ្រសង្រ្គាមពូទីនឈ្លាន​ពាន​អ៊ុយក្រែន។

    23 mnt
  3. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

    2 H LALU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

    ១) ​អ្នកឃ្លាំមើលសាទរ ចំណាត់ការ ACU ក្នុងការផ្អាកមុខងាលោក ស៊ាន បូរ៉ាត ពី​អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ២) ​អាជ្ញាធរជាតិកំចាត់មីន ព្រមានថា គ្រាប់បែកចង្កោមរបស់យោធាថៃ​កំពុង​បង្ក​ ហា​និភ័យដល់កងទ័ព និងពលរដ្ឋខ្មែរ។ ៣) ​កម្ពុជាអំពាវនាវ ឱ្យភាគីថៃ ដោះលែងយោធិន១៨នាក់ ឱ្យត្រឡប់មក​ជួបជុំ​គ្រួសារ​​វិញដោយឥតលក្ខណ្ឌ។ ៤) សង្គមស៊ីវិលនៅក្រៅស្រុក ស្នើឱ្យអន្តរជាតិចែងអំពីទោសទណ្ឌ​ដើម្បី​ធានា​ប្រសិទ្ធិភាពបទឈប់បាញ់។ ៥) លោកហ្សេឡេនស្គីថាគ្មានសញ្ញាបញ្ចប់សង្រ្គាមទេខណៈលោកត្រាំគាប​អ៊ុយក្រែន​ត្រូវកាត់ទឹកដីទៅឱ្យរុស្ស៊ី។

    23 mnt
  4. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

    3 H LALU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

    ១) ​ព្រះសង្ឃខ្មែរជាង២ពាន់អង្គ ដង្ហែរក្បួន ធម្មយាត្រាសន្តិភាព ថ្លែង​អំណរ​គុណ​លោក ដូណាល់ ត្រាំ។ ២) ​ក្រសួងការពារជាតិ អះអាងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំង​ប្រដាប់​​អាវុធដាច់ខាត។ ៣) ​ស៊ីម៉ាក់រកឃើញគ្រាប់បែកជិត ២ពាន់គ្រាប់ដែលកងទ័ព​អាកាសថៃ​បាន​ទម្លាក់​ក្នុងខេត្តឧត្តរមានជ័យ។ ៤) បារាំង ប្រកាសគាំទ្រ ម៉ាឡេស៊ីក្នុងការស្វែងរកដំណោះស្រាយដោយ​សន្តិវិធី​ជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ៥) លោកហ្សេឡេនស្គី ប្រកាសដាច់ខាតមិនយកទឹកដី ទៅដូរយកសន្តិភាព ពីអ្នក​ឈ្លានពានឡើយ។

    23 mnt
  5. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥

    6 H LALU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥

    កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្តីអំពី៖ «តើកម្ពុជាគួរអនុវត្តបទឈប់បាញ់ដោយរបៀបណា?» ១) កម្ពុជានៅតែត្រូវការយន្តការអន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ២) រដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តអត្រាពន្ធសូន្យភាគរយ (០%) ក្រោមលក្ខខណ្ឌតែ២ប្រភេទប៉ុណ្ណោះសម្រាប់ទំនិញអាមេរិកនាំទៅកម្ពុជា។ ៣) លោក ដូណាល់ ត្រាំ អំពាវនាវឱ្យ កម្ពុជា-ថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងបន្តសន្តិភាពយូរអង្វែង។ ៤) លោកត្រាំដំឡើងតម្លៃចាប់ខ្លួនប្រធានាធិបតីវេណេហ្សូអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ដល់ទៅ ៥០លានដុល្លារ។

    20 mnt
  6. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥

    8 AGU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥

    ១) លោក ហ៊ុន ម៉ាណែត អបអរសាទរ កម្ពុជា-ថៃ ឯកភាពគ្នាអនុវត្ត​បទ​ឈប់បាញ់ និងឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន។ ២) មេបញ្ជាការយោធភូមិភាគទី២របស់ថៃ បដិសេធ សំណើរលោក ហ៊ុន សែន ឲ្យហាមថៃប្រើយន្តហោះចម្បាំង F-16s។ ៣) អាមេរិកបន្តរៀបចំផែនការយោធាឃ្លាំមើលតាមអាកាសពីការ​អនុវត្ត​​បទឈប់បាញ់រវាងកម្ពុជា-ថៃ។ ៤) លោក ហ៊ុន សែន ព្រមានកុំអូសប្រទេសផ្សេងទៀតឱ្យពាក់ព័ន្ធក្នុង​ជម្លោះ​​កម្ពុជា-ថៃ​។ ៥) រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងសមភាគីថៃនៃក្រុមGBCបាន​ឯក​ភាព​​គ្នា ១៣ចំណុចបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែន។

    28 mnt
  7. ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥

    7 AGU

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥

    ១) ថៃ គ្រោងស្នើដាក់ លក្ខខណ្ឌ៨ចំនុច ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន GBC ជាមួយកម្ពុជា នៅថ្ងៃស្អែក។ ២) ស្ថានទូតជប៉ុនប្រចាំកម្ពុជាច្រានចោល ពាក្យចចាមអារ៉ាម ដែល​ថា​ជប៉ុន​នឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ៣) សមត្ថកិច្ចថៃ ចោទជនជាតិខ្មែរម្នាក់ថាជាបង្កប់ផ្តល់ព័ត៌មាន​ពី​យោធា​ថៃឱ្យ លោក ហ៊ុន សែន។ ៤) ការចែកចាយស្បៀងមិនបានត្រឹមត្រូវនឹងធ្វើឱ្យកងទ័ព​ជួរមុខ​មិន​ទទួល​បានតាមតម្រូវការ។ ៥) ជប៉ុនរម្លឹកខួប៨០ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូដោយទទូច​កុំឱ្យពិភពលោក​ជួប​សោកនាដកម្មដូចនេះទៀត។

    21 mnt

Mengenai

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Lainnya dari The Cambodia Daily Khmer

Mungkin Anda Juga Suka